ពលរដ្ឋនាំគ្នាសែងអ្នកភូមិដែលសន្លប់ក្នុងពេលប៉ះទង្គិចជាមួយកម្លាំងសមត្ថកិច្ចចម្រុះនិងកម្មករក្រុមហ៊ុន ខេ.ឌី.ស៊ី នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៧ កក្កដា ឆ្នាំ២០១៤។
សមត្ថកិច្ច បន្តឈរជើង នៅលើដី កំពុងមានជម្លោះ នៅភូមិឡងពាង
ដោយ ជិន ជេដ្ឋា / អាស៊ីសេរី | ០៨ កក្កដា ២០១៤
ប្រជាពលរដ្ឋ ដែលមានជម្លោះ ដីធ្លី នៅភូមិឡពាង ខេត្ដកំពង់ឆ្នាំង ជាមួយ សមត្ថកិច្ចចម្រុះ និងកម្មករ ស៊ីឈ្នួល ឲ្យក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) គឺ នៅតែប្រឈមមុខដាក់គ្នា ដោយមិនទាន់មានដំណោះស្រាយ យ៉ាងណានៅឡើយ គិតមកត្រឹមថ្ងៃត្រង់ ទី៨ កក្កដា នេះ។
កម្លាំងសមត្ថកិច្ចចម្រុះ រាប់រយនាក់ នៅតែបន្តឈរជើង តាមព្រៃ និងផ្ទះអ្នកភូមិ ដដែល ខណៈដែលក្រុមកម្មករ របស់ ក្រុមហ៊ុន រាប់រយនាក់ ចាក់ចម្រៀង តាមមេក្រូ និងដើរចុះឡើង នៅព្រំដីដែលគ្រឿងចក្រ កំពុងធ្វើសកម្មភាព ឈូសឆាយ ដើម្បីធ្វើ របងហ៊ុមព័ទ្ធ ដីជម្លោះ នោះ។
សូមរង់ចាំ អាន និងស្ដាប់ព័ត៌មានលម្អិត ទាក់ទង នឹងបញ្ហានេះ…
No comments:
Post a Comment