សន្និសីទកាសែត របស់សង្គមស៊ីវិល។
RFI
សង្គមស៊ីវិល ព្រួយបារម្ភ ពីសេចក្តី ព្រាងច្បាប់ ថ្មី ចំនួន ៧
សេចក្តី ព្រាងច្បាប់ ទាំង ៧ នោះ រួមមាន សេចក្តីព្រាងច្បាប់ មូលដ្ឋាន ទាំងបី ពាក់ព័ន្ធ នឹងប្រព័ន្ធតុលាការ, សេចក្តីព្រាងច្បាប់ ស្តីពី ឧក្រិដ្ឋកម្ម អ៊ីនធឺណិត, ច្បាប់សមាគម និងអង្គការ មិនមែនរដ្ឋាភិបាល, ច្បាប់ ស្តីពី សហជីព និងសេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រង និងប្រើប្រាស់ ដីកសិកម្ម។
ថ្លែងនៅក្នុងសន្និសីទកាសែត នៅរសៀលថ្ងៃពុធ ទី០៩កក្កដានេះ លោក សឿង សារឿន នាយកប្រតិបត្តិនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា បានឲ្យដឹងថា ប្រសិនបើច្បាប់ទាំង ៧នេះ ដំណើរការជាផ្លូវការ នោះវានឹងធ្វើឲ្យប៉ះពាល់ជាខ្លាំង ដល់ឯករាជ្យភាពនៃប្រព័ន្ធតុលាការ សិទ្ធនៃការបញ្ចេញមតិ សិទ្ធិបង្កើតសមាគម ឬសហជីព ការជួបជុំជាសាធារណៈ និងសិទ្ធិក្នុងការកាន់កាប់ដីឯកជន។ សន្និសីទកាសែតនេះ ធ្វើឡើងបន្ទាប់ពីសង្គមស៊ីវិលទាំងនោះ បានពិភាក្សាគ្នាពេញមួយថ្ងៃមក។
សង្គមស៊ីវិល បានស្នើដល់ព្រះមហាក្សត្រ ព្រះរាជតម្រិះ ក្នុងការមិនឡាយព្រះហស្ថលេខា លើសេចក្តីព្រាងច្បាប់មូលដ្ឋានទាំងបីពាក់ព័ន្ធនឹងប្រព័ន្ធតុលាការ។ សង្គមស៊ីវិល ស្នើឲ្យរដ្ឋាភិបាល បង្ហាញសេចក្តីព្រាងច្បាប់ទាំងអស់ឲ្យសាធារណៈជន បានដឹង និងចូលរួមពិគ្រោះយោបល់ ដើម្បីដំណើរការច្បាប់ទាំងនោះ។
សង្គមស៊ីវិល និងប្រជាសហគម ក៏បានសំណូមពរឲ្យរដ្ឋាភិបាល ផ្អាកការពិចារណាលើសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មអ៊ីនធីណិត ព្រោះថាខ្លឹមសារនៃច្បាប់នេះ បានរំលោភលើការការពារសិទ្ធមនុស្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងអនុសញ្ញាអន្តរជាតិដែលផ្តល់សច្ចាប័នដោយកម្ពុជា។ ពួកគេបានបញ្ជាក់ថា ច្បាប់នេះនឹងបង្កឲ្យប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរ ដល់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសគឺការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចរបស់ខ្លួនទៀត។
ចំពោះសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង និងប្រើប្រាស់ដីកសិកម្ម សង្គមស៊ីវិល ក៏បានស្នើឲ្យរដ្ឋាភិបាលពិចារណាឡើងវិញផងដែរ ព្រោះថាខ្លឹមសារនៃច្បាប់នេះ បានដាក់បន្ទុកយ៉ាងខ្លាំង លើអ្នកកាន់កាប់ដីឯកជន និងកសិករនៅតាមមូលដ្ឋាន ដែលជាម្ចាស់ដី ហើយច្បាប់នេះ នឹងអនុញ្ញាតឲ្យមានការដាក់ទោសព្រហ្មទណ្ឌ ការដកសិទ្ធក្នុងការគ្រប់គ្រង និងចាត់ចែងលើកម្មសិទ្ធរបស់ពលរដ្ឋ។
តាមសង្គមស៊ីវិល សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង និងប្រើប្រាស់ដីកសិកម្ម នេះ គឺជាការបើកផ្លូវឲ្យអាជ្ញាធរ អាចប្រើប្រាស់ដីពលរដ្ឋជាដីសម្បទានសេដ្ឋកិច្ច ហើយប្រសិនបើពលរដ្ឋតវ៉ា នោះពួកគេនឹងប្រឈមនឹងការជាប់ពន្ធនាគារ ពី ១ខែ ទៅ១ឆ្នាំ និងត្រូវបង់ប្រាក់ពី ១លាន ដល់ ១០លានរៀល៕

No comments:
Post a Comment