Paris Peace Accords 23 Oct. 1991

Tuesday, July 1, 2014

ពលក​រ​​ខ្មែរ​​ ចាក​​ចេញ​​ ទៅ​​ថៃ​​វិញ,​​ មិន​​ជ្រើស​​រើស​​ យក​​ភាព​​ស្រប​​ច្បាប់​​ តាម​​រយៈ​​ ក្រុមហ៊ុន​​ទេ​​

ពលក​រ​​ខ្មែរ​​ ចាក​​ចេញ​​ ទៅ​​ថៃ​​វិញ,​​ មិន​​ជ្រើស​​រើស​​ យក​​ភាព​​ស្រប​​ច្បាប់​​ តាម​​រយៈ​​ ក្រុមហ៊ុន​​ទេ​​

ពលករខ្មែរដែលថៃបញ្ជូនមកកម្ពុជាវិញ។
ពលករខ្មែរ ដែលថៃ បញ្ជូនមក កម្ពុជាវិញ។
@Facebook

ទី​ភ្នាក់ងារ​បញ្ជូន​ពលករ​ទៅ​ក្រៅ​ប្រទេស​ប្រាប់​ថា​នៅ​មិន​ទាន់ ​ឃើញ​មាន​ពលករ​ទៅ​ទាក់​ទង​ពី​​បែប​បទ​​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ស្រប​ ច្បាប់​តាម​រយៈ​ក្រុមហ៊ុន​នៅ​ឡើយ​ បន្ទាប់​ពី​​មាន​ការ​​ប្រកាស​បន្ធូ​របន្ថយ​ការ​ធ្វើ​លិខិត​ឆ្លង​ដែន​ និង​បំពេញ​បែប​បទ​ផ្សេង​ៗ​ពី​រដ្ឋាភិបាល​។​ មន្ត្រី​ឃ្លាំ​​មើល​​សិទ្ធិ​មនុស្ស​កត់​សម្គាល់​ថា ​ពលករ​មាន​ជម្រើស​​របស់​ពួក​គេ​​ដើម្បី​ហេតុ​ផល​សេដ្ឋ​កិច្ច​​ បើ​ទោះ​ជា​ត្រូវ​ប្រឈម​នឹង​បញ្ហា​ក៏​ដោយ​។​

RFI | ១ កក្កដា ២០១៤

ពលករ ជាច្រើន បានវិលត្រលប់ ទៅកាន់ប្រទេស ថៃវិញ តាមច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត ដើម្បី ធ្វើការងារ នៅតាម វិស័យ ផ្សេងៗ ដែលពួកគេ បានធ្វើ កន្លងមក ដោយមិនបាន ចាប់អារម្មណ៍​ ចំពោះ ការ​បំពេញ​​ បែបបទ ឆ្លងដែន ទៅតាម ផ្លូវច្បាប់ឡើយ។


មន្ត្រី ស៊ើបអង្កេត សមាគម ការពារ សិទ្ធិមនុស្ស អាដហុក លោក ស៊ុំ ចាន់គា ថ្លែងថា​, ពលករខ្មែរ​ បាន​វិលត្រលប់ ចូលទៅក្នុង ទឹកដីថៃវិញ ជាធម្មតា បន្ទាប់ ពីពួកគេ បានមកដល់ ​ប្រទេសកម្ពុជា​ មួយរយៈ។

ក្រសួង ការងារ កម្ពុជា កាលពីពេល ថ្មីៗនេះ បានប្រកាស ពីការផ្តល់ ឲ្យពលករ ​នូវភាពអនុគ្រោះ ​ក្នុង​ ការធ្វើលិខិត ឆ្លងដែន ដោយមិនគិតប្រាក់ ដល់ពលករ និងអំពាវនាវ ឲ្យពួកគេ ស្វែងរក​ការ​ ចាកចេញ ទៅធ្វើការ នៅប្រទេសថៃ តាមរយៈក្រុមហ៊ុន ស្របច្បាប់ ដោយគ្រាន់តែ បង់ថវិការ សរុប តែ ៤៩ដុល្លារ ប៉ុណ្ណោះ។

តែ មន្ត្រី អង្គការ សិទ្ធិមនុស្ស លោក ស៊ុំ ចាន់គា បញ្ជាក់ថា, ពលករ ភាគច្រើន មិនបាន​ យកចិត្ត​ទុកដាក់​ ដល់សេវា រដ្ឋាភិបាល នេះទេ។  ពួកគេ នៅតែ ចូលទៅ ធ្វើការ​ នៅក្នុងប្រទេសថៃ​ ដោយ​គ្រាន់​តែ​ ប្រើប្រាស់ ប័ណ្ណការងារ ដែលចេញ ដោយអាជ្ញាធរ ថៃ, ហើយ ត្រូវ បានទំនាក់ទំនង និង
ទទួល ដោយនិយោជក ថៃ តាមវិស័យ ផ្សេងៗ ដឹកជញ្ជូន ពួកគេ ទៅកាន់កន្លែង ធ្វើការ ដូចមុន។

ក៏ប៉ុន្តែ នេះ គឺជាសិទ្ធិ របស់ ពលករ ក្នុងការជ្រើសរើស មធ្យោបាយ ដែលពួកគេ យល់ថា, រកបាន​ ប្រាក់ប៉ុន្មាន គឺ សល់ទាំងអស់ ដោយមិនចាំបាច់ ឆ្លងកាត់ក្រុមហ៊ុន ដែលនាំ ឲ្យមាន ភាពស្មុគ្រស្មាញ នោះឡើយ។ 

លោក ទូច សារុន មន្ត្រី គ្រប់គ្រង មជ្ឈមណ្ឌល នៃក្រុមហ៊ុន នាំពលករ ទៅប្រទេសថៃ Cambodia​​ Labor Supply បានបង្ហើប ឲ្យដឹងថា, ចាប់តាំង ពីមាន ការប្រកាស ​របស់ ក្រសួង​ការងារ​ កាលពីសប្តាហ៍មុន ទាក់ទង ទៅនឹង ការបង់ថ្លៃ ៤៩ដុល្លារ​ សម្រាប់ ពលករម្នាក់ ​ទៅ​ធ្វើការ​​ ស្របច្បាប់ ​នៅប្រទេសថៃ តាមរយៈក្រុមហ៊ុន, លោក មិនឃើញ មាន​ពលករ ខ្មែរ ទៅ​ទាក់ទង​ ឬចុះឈ្មោះ នៅឡើយ។

លោក សារុន បន្ថែមថា, ពលករ បានចូល ទៅថៃ តាមរយៈ ប័ណ្ណការងារ ​បណ្តោះអាសន្ន របស់ថៃ​ ច្រើនជាង ដែលមា រយៈពេល ពីរខែ។​

សូម បញ្ជាក់ថា, ពលករខ្មែរ ខុសច្បាប់ ជាង ២សែន ៥ម៉ឺននាក់ ត្រូវ បានរដ្ឋាភិបាល យោធាថៃ បញ្ជូន​ ត្រលប់ មកប្រទេស កំណើតវិញ យ៉ាងគំហ៊ុក គ្រាន់តែ រយៈពេល ជាងពីរសប្តាហ៍ ប៉ុណ្ណោះ ក្រោមច្បាប់ អាជ្ញាសឹកថៃ៕



No comments:

Post a Comment