កម្ពុជា បង្ហោះបាឡុង ដើម្បី រៃអង្គាសប្រាក់ ជួយអង្គការ UNICEF
លោក អេនឌ្រូ ផាកឃឺ អ្នកបង្ហោះ ជនជាតិ ណូវែល សេឡង់ បានថ្លែងប្រាប់ អ្នកកាសែត ថា, ការបង្ហោះបាឡុង នាពេលនេះ មិនមែន មកពីប្រទេស កម្ពុជា មានបញ្ហា មួយចំនួន កំពុងកើតមាន ទៅលើកុមារ នោះទេ, ប៉ុន្តែ វា គឺ ជាបញ្ហា សកលលោក ទាំងមូល, ពោល ការសិក្សា របស់ កុមារ មានការខ្វះខាត គ្រប់ទីកន្លែង ។
លោក អេនឌ្រូ បន្តថា លោក នឹងធ្វើដំណើរ ទៅប្រទេស ឡាវ ជាបន្តទៀត។
យ៉ាងណា ក៏ដោយ មន្ត្រី ផ្នែកទំនាក់ទំនង អង្គការ UNICEFប្រចាំកម្ពុជា លោក មាស ប៊ុនលី ថ្លែងថា ការសិក្សា របស់ កុមារ នៅកម្ពុជា មានភាព រីកចម្រើន ដោយកុមារ ភាគច្រើន បានចូល រៀន, ប៉ុន្តែ នៅមានបញ្ហា មួយចំនួនទៀត ដូចជា តាមសាលា មួយចំនួន ខ្វះបរិក្ខា អនាម័យ ដែលជាកត្តា ដែលកុមារ កំពុងតែ ប្រឈមមុខ នៅក្នុងប្រទេស កម្ពុជា។
កុមារ កម្ពុជា ជាពិសេស តំបន់ ដាច់ស្រយាល ត្រូវ បានគេ រាយការណ៍ ថា, កំពុងជួប ការខ្វះខាត ទាំងផ្នែក អនាម័យ និងការសិក្សា រៀនសូត្រ៕
No comments:
Post a Comment