Paris Peace Accords 23 Oct. 1991

Monday, July 14, 2014

​ភ្ញៀវ​ទេសចរ​ខ្មែរ​ រិះគន់​ ក្រុមហ៊ុន​ ស៊ូ​ជី​ង​ យកលុយ​ ថ្លៃ​ទស្សនា​ តំបន់​បឹង​ទន្លេសាប​​

តំបន់​ទេសចរណ៍ធម្មជាតិ​បឹង​ទន្លេសាប (រូបថត៖ បូ សាវី)

​ភ្ញៀវ​ទេសចរ​ខ្មែរ​ រិះគន់​ ក្រុមហ៊ុន​ ស៊ូ​ជី​ង​ យកលុយ​ ថ្លៃ​ទស្សនា​ តំបន់​បឹង​ទន្លេសាប​​


ដោយ៖​ បូ សាវី​ / វីអូឌី | ថ្ងៃអាទិត្យ ទី13 កក្កដា 2014

ភ្ញៀវទេសចរ​ ដែល​ទៅ​ទស្សនា​ បឹង​ទន្លេសាប ​ខេត្ដ​សៀមរាប ប្រតិកម្ម​ ចំពោះ​ ក្រុមហ៊ុន​ស៊ូ​ជី​ង ដែលថា ក្រុមហ៊ុន​នេះ​ យកលុយ​ ថ្លៃ​ចូល​ទស្សនា ​ពី​ពលរដ្ឋ​ខ្មែរ ម្នាក់​ មួយ​ដុល្លារ​ ខុស​ពី​ពេល​មុន​ដែល​មិន​តម្រូវ​ ឲ្យ​ពលរដ្ឋ​ខ្មែរ ​បង់លុយ​ទេ​។​
​លោក ហេង ចៅ​សាយ​ ជា​អ្នក​ទៅ​កំសាន្ដ​ នៅ​តំបន់​នោះ​ប្រាប់​ VOD ​នៅ​ព្រឹក​ថ្ងៃ​នេះ​ ថា ក្រុមហ៊ុន​ស៊ូ​ជី​ង ដែល​អភិវឌ្ឍន៍​ នៅ​តំបន់​ទេសចរណ៍ធម្មជាតិ​ សង្កាត់​ចុង​ឃ្នៀស​នោះ តម្រូវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែលចូល​ទស្សនា​ បឹង​ទន្លេសាប បង់ប្រាក់ ​ក្នុង​ម្នាក់​ មួយ​ដុល្លារ ​(​ស្មើ​៤​ពាន់​រៀល​) ហើយ​នៅក្នុង​សំបុត្រ​នោះ មិន​បាន​ដាក់​ចំនួន​ ទឹកប្រាក់​ ត្រឹមត្រូវ​ នោះឡើយ​។  លោក ​ថា កន្លងមក​ នៅ​តំបន់​ទេសចរណ៍​ បឹង​ទន្លេសាប​នោះ លក់​សំបុត្រ ឲ្យតែ​ភ្ញៀវទេសចរណ៍​ បរទេស ​ប៉ុណ្ណោះ  ហើយ​ពលរដ្ឋ​ខ្មែរ​ មិន​តម្រូវឲ្យ​យក​លុយ​នោះ​ទេ "​កាលពី​មុន​ គេ​យក​ តែ​ភ្ញៀវ​បរទេស​ទេ ម្នាក់​៣​ដុល្លា ឥឡូវ​ហ្នឹង​ ខ្មែរ​យើង ​ក៍​យក​ដែរ យក​ម្នាក់​ មួយ​ដុល្លា ខ្ញុំ​មិន​យល់ព្រម ​ឲ្យធ្វើ​អញ្ចឹងទេ ជនជាតិ​ខ្មែរ​យើង​ជា​ម្ចាស់​ប្រទេស មាន​សិទ្ធិ​ដើរ ហើរ​គ្រប់កន្លែង​ទាំងអស់ អត់​មាន​ ឲ្យ​អ្នកឯ​ង មាន​សិទ្ធិ​ បង្កើ​ត​ក្រុមហ៊ុន​ នៅ​កន្លែង​ហ្នឹង យក​លុយ​ពី​ប្រជាពលរដ្ឋ​ នោះ​ទេ​ អត់​មាន​ទេ​"
ពលរដ្ឋ​ម្នាក់ទៀត​សុំ​មិន​បង្ហាញ​ឈ្មោះ ថ្លែង​ឲ្យដឹង​ស្រដៀង​គ្នា​ថា ក្រុមហ៊ុន​ស៊ូ​ជីង​នេះ បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បង់លុយ​ថ្លៃ​ចូល​ទស្សនា​បឹង​ទន្លេសាប​មាន​រយៈពេល​១​ឆ្នាំ​មកហើយ​។ លោក​បន្តថា ក្រុមហ៊ុន​ស៊ូ​ជី​ង ដែល​អភិវឌ្ឍន៍​នៅ​តំបន់​នោះ មិន​បាន​ផ្ដល់​ប្រយោជន៍​ដល់​ពលរដ្ឋ​ខ្មែរ​ឡើយ មានតែ​ឲ្យ​ជន​វៀតណាម និង​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ផ្តាច់មុខ​នៅ​ទីនោះ​ "អញ្ចឹង​រដ្ឋាភិបាល​ត្រូវ​គិតគូរ​ឡើង​វិញ ព្រោះថា តំបន់​ទេសចរណ៍​នេះ​ជា​របស់​ខ្មែរ សំរាប់​ពលរដ្ឋ​ខ្មែរ អញ្ចឹង​ត្រូវ​ផ្ដល់​ផលប្រយោជន៍​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​តំបន់​នេះ មិនមែន​សំរាប់​ផ្ដល់​ផលប្រយោជន៍​ឲ្យ​ក្រុមហ៊ុ​ន​និង​ឲ្យ​ជនជាតិ​វៀតណាម​ដែល​រស់​នៅ​ប៉ុន្មាន​ភូមិ​នៅ​តំបន់​ចុង​ឃ្នៀស​ប៉ុណ្នោះ​នោះ​ទេ​។ រដ្ឋាភិបាល ជា​ពិសេស​អាជ្ញាធរ​ខេត្ដ​សៀមរាប ត្រូវ​ចាត់​វិធាន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នេះ​។"
​ករណីនេះ អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ស៊ូ​ជី​ង នៅ​សង្កាត់​ចុង​ឃ្នៀស ក្រុង​សៀមរាប លោក វ៉ា ឈូ​ដា បដិសេធថា ក្រុមហ៊ុន​មិន​តម្រូវ​ឲ្យ​ភ្ញៀវ​ខ្មែរ​បង់លុយ​ចូល​ទស្សនា​បឹង​ទន្លេសាប​នោះទេ ហើយ​ក៍​មិន​បាន​ប្រើ​សិទ្ធិ​អំណាច​គំរាម​ពលរដ្ឋ​ដែរ​ "អាហ្នឹង​អ្នក​ដែល​ប្រខូច​ ពួកហ្នឹង​ចេះ​តែ​ចាក់​ចុចគ្នា តាមពិត​ពួក​វា​ដណ្ដើម​គ្នា ពួក​ទីផ្សារ​ដណ្ដើម​គ្នា​ធ្វើ​ទីផ្សារ​វា​ចេះតែ​ថា។ យើង​វា​ពិបាក ពេលខ្លះ ពួក តុ​ក តុ​ក វា​ចេះតែធ្វើ​ទារ​ទឹកតែ​អញ្ចឹង វា​ចេះតែ​ឆ្លើយ​មក​លើ​ក្រុមហ៊ុន ហើយក៏​មិន​បាន​គំរាម​ពលរដ្ឋ​មិន​ឲ្យ​លក់ដូ​រដែរ​។"
​តំបន់​ទេសចរណ៍ធម្មជាតិ​បឹង​ទន្លេសាប ស្ថិតនៅ​សង្កាត់​ចុង​ឃ្នៀស ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប។ ​តំបន់​ទេសចរណ៍​លើ​ផ្ទៃ​ទឹក​មួយ​នេះ ក្នុង​មួយ​ឆ្នាំៗ មានភ្ញៀវទេសចរ​រាប់​លាន​ទៅ​កំសាន្ដ ដែល​មាន​កន្លែង​ជាទី​គយគន់​ដូចជា ថ្ងៃ​លិច​លើ​ផ្ទៃ​ទឹក  និង​ទស្សនា សត្វ​ស្លាប​រាប់លាន​ក្បាល​ជា​ដើម​។



No comments:

Post a Comment