Paris Peace Accords 23 Oct. 1991

Monday, July 14, 2014

លោក ទៀ បាញ់ មិនទាន់​ អាច​បញ្ជាក់​ ពី​មូលហេតុ​ នៃ​ការធ្លាក់ ​ឧទ្ធម្ភាគចក្រ បណ្តាលឲ្យ​ មនុស្ស​៥​នាក់ ​ស្លាប់​​

បឹងដែលឧទ្ធម្ភាគចក្រធ្លាក់(រូបភាពពីហ្វេសប៊ុក)

លោក ទៀ បាញ់ មិនទាន់​ អាច​បញ្ជាក់​ ពី​មូលហេតុ​ នៃ​ការធ្លាក់ ​ឧទ្ធម្ភាគចក្រ  បណ្តាលឲ្យ​ មនុស្ស​៥​នាក់ ​ស្លាប់​​

ដោយ៖​ ស៊ុន ណារិន​ / វីអូឌី | ថ្ងៃចន្ទ ទី14 កក្កដា 2014

រដ្ឋមន្ត្រី​ ក្រសួង​ ការពារជាតិ លោក ទៀ បាញ់ បញ្ជាក់​ថា​ ឧទ្ធម្ភាគចក្រ​យោធា ​មួយ​គ្រឿង បាន​ធ្លាក់​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បណ្តាលឲ្យ​ មនុស្ស​៥​នាក់​ ស្លាប់ តែ​មិន​ទាន់​ អាច​បញ្ជាក់​ ពី​មូលហេតុ ​នៃ​ការធ្លាក់​ បាន​នៅឡើយ​ទេ​។​
លោក ទៀ បាញ់ ប្រាប់​ VOD​ ថា លោក​ កំពុងតែ​បញ្ជា​កម្លាំង​ ចុះ​ទៅ​ជួយសង្គ្រោះ តែ​បញ្ជាក់​ថា​ មនុស្ស​៥​នាក់​ ស្លាប់​។ លោក​ ថា​ ឧទ្ធម្ភាគចក្រ ​ដែល​ធ្លាក់​នោះ ជា​ របស់​ប្រទេស​ចិន ហើយ​ទុក​សម្រាប់ ​ហ្វឹកហ្វឺន ​យោធា​ ៩០៤។  លោក ​មិន​ទាន់​អាច​បញ្ជាក់​ ពី​មូលហេតុ ​នៃ​ការធ្លាក់​ឧទ្ធម្ភាចក្រ​នោះ​ នៅឡើយ​ទេ​។​
​លោក ទៀ បាញ់ បន្ត​ថា ​យន្ត​ នោះ​ធ្លាក់​ នៅក្បែរ​បឹង​មួយ ជិត​ពន្ធនាគារ ​ព្រៃ​ស​។
​លោក អ៊ុល សំអុល នាយ​ប៉ុស្តិ៍​នគរបាល សង្កាត់​ព្រៃ​ស ប្រាប់ ​VOD​ ថា ​ឧទ្ធម្ភាគចក្រ ​១​គ្រឿង បាន​ធ្លាក់​ ក្នុង​ភូមិ​ព្រៃ​ស សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ដែល​បណ្តាលឲ្យ​ មនុស្ស​៥​នាក់ ​ស្លាប់ និង​១​នាក់ ​រងរបួស បញ្ជូន​ទៅ​មន្ទីរពេទ្យ​។ ​លោក​ បន្តថា ឧទ្ធម្ភាគចក្រ​នោះ ត្រូវបាន​ប្រើប្រាស់​ ដើម្បី ​ហ្វឹកហាត់​ទាហាន ​ពីរ​បី​ថ្ងៃ ​មកហើយ​។
សេចក្តីរាយការណ៍ដំបូង ឲ្យដឹងថា ក្នុងចំណោម យានិក៥ រូប ដែលស្លាប់នោះ  មាននាយទាហានជាន់ខ្ពស់មួយរូប គឺ មេ​បញ្ជា​ការ ក​ងឧទ្ធម្ភាគចក្រ និង ស្នងការរង បច្ចេកទេស ១រូប៕



No comments:

Post a Comment