កម្មករក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រី ធ្វើកូដកម្មមិនចូលធ្វើការ កាលពីពេលកន្លទៅ។
RFI/Siv Channa
កម្មករ ក្រុមហ៊ុន ស៊ីនទ្រី ធ្វើកូដកម្ម សាថ្មី
កូដកម្មរបស់កម្មករក្រុមហ៊ុនស៊ិនទ្រី នៅថ្ងៃចន្ទ ទី០៧ ខែកក្កដា ផ្តោតលើការទាមទារលក្ខខណ្ឌ១០ចំណុច ក្នុងចំណោមនោះ កម្មករស្នើឱ្យក្រុមហ៊ុនផ្តល់ប្រាក់ទ្រទ្រង់សុខភាព ១០ដុល្លារ ក្នុងមួយខែ ប្រាក់ ស្នាក់នៅចំនួន១០ដុល្លារក្នុងមួយខែ និងប្រាក់ធ្វើដំណើរ១៥ដុល្លារក្នុងមួយខែ។ លើសពីនេះទៀត កម្មករ ស្នើឱ្យក្រុមហ៊ុនស៊ិនទ្រីទូទាត់ប្រាក់បំណាច់ការងារ ដែលនៅសេសសល់ ដាក់ពេទ្យប្រចាំការនៅក្នុងក្រុមហ៊ុន ផ្លាស់ប្តូរប្រធានយានដ្ឋាន និងសន្តិសុខយាមក្រុមហ៊ុន បើកច្រកចេញចូលចាស់ឡើងវិញ ជួយកាត់ប្រាក់វិភាគទានពីប្រាក់ខែកម្មករយកទៅឱ្យសហជីព ផ្តល់ប័ណ្ណបេឡាសន្តិសុខសង្គម និងរៀបចំគោលការណ៍គ្រប់គ្រងប្រេង និងដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានច្បាស់លាស់។
កន្លងទៅ កម្មករក្រុមហ៊ុនគ្រប់គ្រងសំរាមស៊ិនទ្រី ដែលបានធ្វើកូដកម្មមិនចូលធ្វើការ ពីថ្ងៃទី២ រហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ បានសម្រេចចិត្តចូលធ្វើការវិញ បន្ទាប់ពីការចរចារគ្នា ជាមួយតំណាងក្រុមហ៊ុន បានរកឃើញចំណុចឯកភាពគ្នាចំនួន៦ ក្នុងចំណោមការទាមទារ៩ចំណុច។ នៅពេលនោះ ក្រុមហ៊ុនបានយល់ព្រមដំឡើងប្រាក់ខែកម្មករ ២០ដុល្លាបន្ថែមលើចំនួនប្រាក់ខែគោល។ ចំណុចផ្សេងទៀតគឺក្រុមហ៊ុនបានយល់ព្រមបង្កើតពេទ្យប្រចាំការ អោយបានគ្រប់គ្រាន់សំរាប់ទ្រទ្រង់សុខភាពកម្មករ យល់ព្រមតាមសំណើកម្មករ ដែលសុំមិនឱ្យកាត់ប្រាក់ថ្លៃសម្លៀកបំពាក់ ជួយដោះស្រាយក្នុងករណីកម្មករមានគ្រោះថ្នាក់ចរាចរណ៍។ ចំនុចឯកភាព គ្នាមួយទៀតដែរ គឺការគិតប្រាក់ឈ្មួលគុណនឹង២ សម្រាប់ការងារថ្ងៃអាទិត្យ។ ចំពោះចំណុច ដែលក្រុមហ៊ុនមិនទាន់បានយល់ព្រម ហើយសុំពិភាក្សា នៅពេលក្រោយ រួមមានការស្នើសុំគិតប្រាក់ចំពោះថ្ងៃឈប់សម្រាកដំណាច់ឆ្នាំ១៨ថ្ងៃក្នុងមួយឆ្នាំ ការស្នើសុំប្រាក់ ទ្រទ្រង់សុខភាព ប្រាក់ធ្វើដំណើរ ប្រាក់ស្នាក់នៅ និងការសុំគិតប្រាក់ឈ្នួលចំពោះថ្ងៃបុណ្យ។
នៅពេលនេះ ចំណុចខ្លះនៃការទាមទារគឺស្រដៀងគ្នានឹងចំណុចនៃការទាមទារពេលមុនដែរ។ បើយោងតាមមន្ត្រីសហព័ន្ធសហជីពលើកតម្កើងជីវភាពកម្មករនិយោជិតខ្មែរ ឈ្មោះ សាន ថា នៅថ្ងៃចន្ទ ទី០៧ ខែកក្កដា នេះកម្មករប្រមូលសំរាមផ្នែកកើប បោស និងអ្នកបើកបរ ប្រមាណជា«៩០ភាគរយ»មិនចូលធ្វើការដូចធម្មតាទេ។ ការណ៍នេះបង្កក្តីបារម្ភថា សំរាមប្រហែល ១ ២០០តោនក្នុងមួយថ្ងៃ នឹងគរជាភ្នំ ក្នុងរាជធានីភ្នំពេញជាថ្មីទៀត ប្រសិនបើកិច្ចចរចារវាងតំណាងកម្មករ និងក្រុមហ៊ុន នៅថ្ងៃចន្ទ ទី០៧ ខែកក្កដា មិនសម្រេចបានដំណោះស្រាយ៕

No comments:
Post a Comment