មន្ទីរ ដ្ឋសភាជាតិ
រដ្ឋសភា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំ លើកទី១ ស្ដីពី តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម
ដោយ៖ អុិត សូធឿត / វីអូឌី | ថ្ងៃអង្គារ ទី15 កក្កដា 2014
រដ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ថាខ្លួននឹងធ្វើ ជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ លើកទី១ ស្ដីពី តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាមៈ តួនាទី និងសកម្មភាព របស់គណៈកម្មការ/ គណៈកម្មាធិការជំនាញ រដ្ឋសភា នៃប្រទេស ទាំងបី ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤ ។
សេចក្ដីប្រកាសព័ត៌មានចេញដោយអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា កិច្ចប្រជុំនេះនឹងមានការចូលរួមពី គណៈកម្មការមហាផ្ទៃ ការពារជាតិ អង្កេតបោសសំអាត និងមុខងារសាធារណៈនៃរដ្ឋសភាកម្ពុជា និងគណៈកម្មាធិការការពារប្រទេស និងសន្តិសុខនៃរដ្ឋសភាឡាវ និងគណៈកម្មាធិការការពារប្រទេស និងសន្តិសុខនៃរដ្ឋសភាវៀតណាម។
សេចក្តីប្រកាសបន្តថា គោលបំណងនៃការរៀបចំកិច្ចប្រជុំនេះ ធ្វើឡើងគឺដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយខាងផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គមកិច្ច សង្គមកិច្ខ និងវប្បធម៌ ពិសេសតួនាទីរបស់គណៈកម្មការជំនាញនៃរដ្ឋសភាក្នុងការជំរុញនិងគាំទ្រដល់កិច្ចអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម៕
No comments:
Post a Comment