៩-មករា-២០១០: ទេសចរដើរតាមឆ្នេរខ្សាច់នៅមាត់សមុទ្រក្នុងក្រុងកំពង់សោម។
RFA/An Sophearak
អាមេរិក ហាមពលរដ្ឋខ្លួន ឲ្យប្រុងប្រយ័ត្ន ពេលទៅលេង ឆ្នេរសមុទ្រ ខ្មែរ
ដោយ វោហារ ជាតិ / អាស៊ីសេរី | ១៥ កក្កដា ២០១៤
អាមេរិក ហាមពលរដ្ឋខ្លួន ឲ្យប្រុងប្រយ័ត្ន អំពី អំពើចោរកម្ម នៅពេលទៅលេង ឆ្នេរសមុទ្រ ខ្មែរ ជាពិសេសពេលទៅ លេងឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ ដោយអះអាង ថា ឆ្នេរអូរឈើទាលតែងមាន អំពើប្លន់ និងរំលោភ អ្នកទេសចរ បរទេស ញឹកញាប់។
សារប្រកាសអាសន្ន របស់ស្ថានទូត អាមេរិក ប្រចាំកម្ពុជា ចុះថ្ងៃទី១៥ កក្កដា បានក្រើនរំលឹកពលរដ្ឋ អាមេរិក ឲ្យប្រុងប្រយ័ត្នខ្លួន នៅពេលដើរកម្សាន្ត នៅស្រុកខ្មែរ ដោយហាម យករបស់មានតម្លៃ តាមខ្លួន ដូចជា ឯកសារឆ្លងដែន និងឯកសារ មានតម្លៃ ផ្សេងៗទៀត ត្រូវថតចម្លង ដាក់តាមខ្លួន ជំនួស ឯកសារពិត។
សេចក្ដីណែនាំ អំពីសន្តិសុខ អាមេរិក បានហាមពលរដ្ឋ អាមេរិក ដើរលេង ឆ្នេរអូរឈើទាល ជាពិសេស ចូលស៊ីផឹក តាមហាង នានា តាមដងឆ្នេរ នៅពេលយប់ ដើម្បីជៀសវាង ចោរប្លន់ ឬគ្រោះថ្នាក់ ផ្សេងៗ ដោយបានលើក ភស្តុតាង ជនជាតិអាមេរិក មួយចំនួន បានរងគ្រោះ និងរងរបួស ដោយអំពើប្លន់ កន្លងមក ជាឧទាហរណ៍៕
No comments:
Post a Comment