Paris Peace Accords 23 Oct. 1991

Wednesday, July 16, 2014

តុលាការ​ សាកសួរ​ តំណាង​រាស្ត្រ​ បក្ស​ សង្គ្រោះ​ជាតិ​ ៥​រូប

តុលាការ តំណាង​រាស្ត្រ ៥​រូប ៦១០
ប៉ូលិស​ឈរ​ការពារ​នៅ​ខាង​មុខ​ច្រក​ចូល​សាលា​ដំបូង​រាជធានី​ភ្នំពេញ ខណៈ​តុលាការ​កំពុង​សាកសួរ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ៥​រូប នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កក្កដា ២០១៤។ RFA/Leng Maly

តុលាការ តំណាង​រាស្ត្រ ៥​រូប ៦១០
ប៉ូលិស​រារាំង​ក្រុម​អ្នក​គាំទ្រ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កក្កដា ឆ្នាំ​២០១៤។ RFA/Sek Bandith

តុលាការ​ សាកសួរ​ តំណាង​រាស្ត្រ​ បក្ស​ សង្គ្រោះ​ជាតិ​ ៥​រូប

ដោយ សេក បណ្ឌិត / អាស៊ីសេរី | ១៦ កក្កដា ២០១៤

បេក្ខជន​ តំណាងរាស្ត្រ​ជាប់​ឆ្នោត​ បក្ស​ សង្គ្រោះ​ជាតិ ៥​រូប ដែល​ប៉ូលិស​ចាប់​ខ្លួន ត្រូវ​បាន​ បញ្ជូន​ មក​កាន់​សាលា​ដំបូង ​រាជធានី ​ភ្នំពេញ នៅ​ម៉ោង​ប្រមាណ ៧​ព្រឹក ថ្ងៃ​ទី​១៦ កក្កដា ដោយ​ដៃ​ជាប់​ខ្នោះ​ ទៅ​ក្រោយ។  ចៅក្រម​ កំពុង​សាកសួរ​ បេក្ខជន​ តំណាងរាស្ត្រ ​បក្ស ​សង្គ្រោះ​ជាតិ ៥​រូប ពី​បទ ​ញុះញង់ ​ឲ្យ​ប្រព្រឹត្ត ​បទឧក្រិដ្ឋ។
បេក្ខជន ​តំណាងរាស្ត្រ ​បក្ស​ សង្គ្រោះ​ជាតិ ៥​រូប គឺ​អ្នកស្រី មូរ សុខហួរ លោក ម៉ែន សុថាវរិន្ទ្រ លោក កែវ ភិរម្យ លោក ហូរ វ៉ាន់ និង​លោក រៀល ខេមរិន្ទ ដែល​សមត្ថកិច្ច​ ទើប​ចាប់​ខ្លួន ​ពី​ខេត្ត​កំពង់ចាម។
គណបក្ស ​សង្គ្រោះ​ជាតិ​ បាន​ត្រៀម ​រក​មេធាវី ៥​រូប ដើម្បី​ការពារ​ក្ដី​នេះ។
ចំណែក​ នៅ​ក្រៅតុលាការ​​វិញ អ្នក​គាំទ្រ ​បក្ស​ សង្គ្រោះ​ជាតិ រាប់​ពាន់​នាក់ ​បាន​ស្រែក​ទាមទារ​ ឲ្យ​តុលាការ​ ដោះលែង ​អ្នក​តំណាងរាស្ត្រ​ ទាំង ៥​រូប ហើយ​ឲ្យ​តុលាការ​ ចាប់​ជន​ដៃដល់​ ខាង​ភាគី​កង​សន្តិសុខ ដែល​បង្ក​ឲ្យ​មាន ​អំពើ​ហិង្សា​ ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ មក​ផ្ដន្ទាទោស ​វិញ។
សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

No comments:

Post a Comment