ថ្នាក់ដឹកនាំ កំពូល បក្សទាំង២ ចូលគាល់ ព្រះមហាក្សត្រ
RFA | ២៤ កក្កដា ២០១៤

រថយន្តថ្នាក់ដឹកនាំកំពូលគណបក្សសង្គ្រោះជាតិ
បើកចូលក្នុងព្រះបរមរាជវាំង ដើម្បីគាល់ព្រះមហាក្សត្រ
នៅរសៀលថ្ងៃទី២៤ កក្កដា ឆ្នាំ២០១៤។ RFA/Mom Sophon
ថ្នាក់ដឹកនាំ កំពូល នៃគណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ ដែលមានម្ខាង ៣រូប ចូលគាល់ ព្រះមហាក្សត្រ នៅថ្ងៃ ទី២៤ ខែកក្កដា វេលាម៉ោង ប្រមាណ ៤រសៀល ដើម្បី ទូលថ្វាយ អំពី លទ្ធផល នៃការចរចា រវាង បក្សទាំងពីរ ដែលបានធ្វើ កាលពីថ្ងៃ ទី២២ កក្កដា កន្លងមកនេះ។
ថ្នាក់ដឹកនាំ កំពូល គណបក្ស សង្គ្រោះជាតិ ដែលចូលគាល់ ព្រះមហាក្សត្រ នៅថ្ងៃនេះ រួមមាន លោក សម រង្ស៊ី, លោក កឹម សុខា, និងលោក ប៉ុល ហំម។ ចំណែក ឯខាង គណបក្ស ប្រជាជន កម្ពុជាវិញ មានលោក ហ៊ុន សែន, លោក ស ខេង, និងលោក សាយ ឈុំ។
ចំពោះ ការស្បថ ចូលកាន់ តំណែង នៅរដ្ឋសភាវិញ, មន្ត្រី គណបក្ស សង្គ្រោះជាតិ មិនទាន់បញ្ជាក់ ឲ្យដឹងថា នៅថ្ងៃណា ពិតប្រាកដ នោះទេ។ ប៉ុន្តែ ព័ត៌មាន ក្រៅផ្លូវការ បានឲ្យដឹង ថា, តំណាងរាស្ត្រ ជាប់ឆ្នោត គណបក្ស សង្គ្រោះជាតិ ទាំង៥៥រូប នឹងស្បថ ចូលកាន់តំណែង នៅថ្ងៃស្អែក។

រថយន្តលោក
នាយករដ្ឋមន្ត្រី ហ៊ុន សែន បើកចូលក្នុងព្រះបរមរាជវាំង
ដើម្បីគាល់ព្រះមហាក្សត្រ នៅរសៀលថ្ងៃទី២៤ កក្កដា ឆ្នាំ២០១៤។ RFA/Mom
Sophon
ការចូលគាល់ ព្រះមហាក្សត្រ នៅថ្ងៃនេះ គឺ បន្ទាប់ ពីមានជំនួប ចរចាកំពូល រវាង គណបក្ស ទាំងពីរ រយៈពេល ៥ម៉ោង កាលពីថ្ងៃ ទី២២ ខែកក្កដា ឆ្នាំ២០១៤។ គណបក្ស ឈ្នះឆ្នោត ទាំងពីរ យល់ព្រម ចូលធ្វើការ ជាមួយគ្នា នៅក្នុងរដ្ឋសភា ដើម្បី បញ្ចប់ភាពតានតឹង នយោបាយ និងដើម្បី ដោះស្រាយ បញ្ហានានា។
No comments:
Post a Comment