Paris Peace Accords 23 Oct. 1991

Thursday, July 24, 2014

បក្ស​ សង្គ្រោះជាតិ ​នឹង​ធ្វើ​សន្និបាត​​ នៅ​ទីធ្លា​ សួន​ច្បារ ​វត្ត​ បទុម វតី​ នៅ​ថ្ងៃ​ អាទិត្យ​នេះ | CNRP will hold a Congress at Garden of Wat Botum Vdey this Sunday

 
បក្ស​ សង្គ្រោះជាតិ ​នឹង​ធ្វើ​សន្និបាត​​ នៅ​ទីធ្លា​ សួន​ច្បារ ​វត្ត​ បទុម វតី​ នៅ​ថ្ងៃ​ អាទិត្យ​នេះ
RFA | ២៤ កក្កដា ២០១៤

សមាជ សង្គ្រោះ​ជាតិ ៦១០
ពលរដ្ឋ​ចូល​រួម​សមាជ​មហា​ជន​បក្ស​សង្គ្រោះ​ជាតិ នា​ទីលាន​ប្រជាធិបតេយ្យ នៅ​រសៀល​ថ្ងៃ​ទី​៦ តុលា ឆ្នាំ​២០១៣។  RFA/Van Vichar

បក្ស​សង្គ្រោះជាតិ ​នឹង​រៀប​ចំ​ សន្និបាត​ បក្ស​ខ្លួន ​នៅ​ថ្ងៃ​ ទី២៧ ខែ​កក្កដា លើ​ទីធ្លា​ សួនច្បារ ​មុខ​វត្ត ​បទុម​ ក្បែរ​ផ្ទះ ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយ​មាន​ អ្នក​ចូលរួម ប្រមាណ​ ៥​ពាន់​ (៥០០០)នាក់។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​ គណបក្ស​ សង្គ្រោះជាតិ បាន​ឲ្យ​ដឹង​ថា, ​សន្និបាត​ បក្ស​សង្គ្រោះជាតិ​ មាន​អ្នកចូលរួម ជា​​សមាជិក​ ក្រុមប្រឹក្សា​ជាតិ និង​សមាជិក ​ក្រុមប្រឹក្សា​ ឃុំ សង្កាត់​ ទូទាំង​ ប្រទេស ដើម្បី​ ធ្វើ​ការ​ពន្យល់ ​ពី​មូលហេតុ​ ដែល​បក្ស​សង្គ្រោះជាតិ​ ព្រម​ព្រាង​ ចូល​សភា និង​បំភ្លឺ​ជុំវិញ​ មតិ​រិះគន់​ ពី​សំណាក់​ អ្នក​គាំទ្រ, ហើយ​ បន្ត​ ចូលរួម ​​តាម​ដាន ​សកម្មភាព​នានា ​របស់​បក្ស​ ដើម្បី ​ប្រយោជន៍ ​ពលរដ្ឋ៕

No comments:

Post a Comment