ក្រសួង ការងារ សម្រេចយក ដើមខែតុលា ជាពេលវេលា ពិភាក្សា ដំឡើងប្រាក់ឈ្នួល កម្មករ
វីអូឌី | ១ កក្កដា ២០១៤
គណៈកម្មការ ប្រឹក្សាការងារ នៃក្រសួងការងារ នៅថ្ងៃចន្ទនេះ សម្រេចយក ដើមខែតុលា ជាពេលវេលា ពិភាក្សា ពីការដំឡើងប្រាក់ឈ្នួល របស់ កម្មករ ផ្នែកវាយនភ័ណ្ឌ កាត់ដេរសម្លៀក បំពាក់ និងផលិត ស្បែកជើង សម្រាប់ឆ្នាំ ២០១៥។
ការសម្រេចនេះ ធ្វើឡើង ក្រោយការពិភាក្សា របស់ មន្ត្រីពាក់ព័ន្ធ នៃក្រសួងការងារ តំណាង និយោជក និងតំណាងកម្មករ និយោជិត នៅក្នុងក្រសួង ការងារ នាព្រឹកថ្ងៃចន្ទនេះ។
ការសម្រេចនេះ ធ្វើឡើង ក្រោយការពិភាក្សា របស់ មន្ត្រីពាក់ព័ន្ធ នៃក្រសួងការងារ តំណាង និយោជក និងតំណាងកម្មករ និយោជិត នៅក្នុងក្រសួង ការងារ នាព្រឹកថ្ងៃចន្ទនេះ។
រដ្ឋមន្ត្រី ក្រសួងការងារ និងជាប្រធាន គណៈកម្មការប្រឹក្សា ការងារ លោក អ៊ិត សំហេង ថ្លែងបន្ទាប់ ពីកិច្ចពិភាក្សា ថា, ក្រសួង សម្រេចកំណត់ ដើមខែតុលា ឆ្នាំ២០១៤ ជាថ្ងៃ បើកកិច្ចប្រជុំ គណៈកម្មការ ប្រឹក្សាការងារ ដើម្បី សម្រេចប្រាក់ឈ្នួល អប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ សម្លៀកបំពាក់ និងផលិត ស្បែកជើង សម្រាប់ឆ្នាំ២០១៥ «បានន័យថា ខាងសហជីព, គឺ គ្រប់សហជីព ទាំងអស់, នឹងធ្វើការ ពិភាក្សាគ្នា ផ្ទៃក្នុង, តើ ចង់ទាមទារ ប្រាក់ឈ្នួលប៉ុន្មាន នៅក្នុងឆ្នាំ សម្រាប់ យកមកពិភាក្សា ជារួម, ហើយ ខាងភាគី និយោជក ក៏ដូចគ្នា, ខាងរដ្ឋាភិបាល ក៏ដូចគ្នា។ ហើយ ចាប់ពីខែសីហា និងមាន ការប្រជុំ ទ្វេភាគី៖ សហជីព ជាមួយ និយោជក, សហជីព ជាមួយ ខាងក្រសួង, ហើយ ក្រសួង ជាមួយ និយោជក, ដើម្បី ស្វែងយល់ ពីគ្នា ទៅវិញទៅមក។ ហើយ ដល់ខែកញ្ញា, យើង នឹងមានប្រជុំ ត្រីភាគី ដើម្បី ពិភាក្សាគ្នា, ហើយ រហូត ដល់ខែតុលា គណៈកម្មការ ប្រឹក្សាការងារ នឹងប្រជុំ ឡើងវិញ ដើម្បី កំណត់ថា, តើ ប្រាក់ឈ្នួល ២០១៥ ចំនួនប៉ុន្មាន, ហើយ ក្រសួងការងារ នឹងសហការ ជាមួយ អង្គការ ILO ដើម្បី ផ្តល់ជំនួយ បច្ចេកទេស ដល់គ្រប់ភាគី ទាំងអស់ ដើម្បី នឹងធ្វើការសិក្សា និងបញ្ចេញយោបល់ ទៅតាម គោលការណ៍ ដែលបាន ឯកភាពគ្នា រួចហើយ។»
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ (CCAWDU) មានប្រសាសន៍ថា ការសម្រេចនេះ គឺខុសពីអ្វីដែលកម្មករចង់បាន។ លោកថា កម្មករចង់ឲ្យឡើងប្រាក់ខែនៅឆ្នាំនេះ តែសហជីពដែលចូលចរចាហាក់មិនបានតំណាងឲ្យកម្មករនោះទេ «មកដល់ពេលនេះ គឺយើងមើលការសម្រេចរបស់ LAC នៅតែពន្យារពេលនៅឆ្នាំក្រោយដដែល ហើយមិនបានដោះស្រាយនូវបញ្ហាដែលនៅសេសសល់បញ្ចប់ទេ។ រឿងមួយទៀតចំពោះសមាជិកគណៈកម្មការប្រឹក្សាការងារ យើងក៏បានស្នើពេលអង្គប្រជុំ ថាឲ្យសមាសភាពស្មើគ្នា មានន័យថា កម្មករ៧នាក់ និយោជក៧នាក់ រដ្ឋាភិបាល៧នាក់ គឺស្មើ ៥ក៏បាន ៧ក៏បាន ១០ក៏បានធ្វើម៉េចឲ្យស្មើគ្នា ទី១។ ទី២ សមាសភាពដែលរើសចេញពីកម្មករ គួរតែតំណាងឲ្យកម្មករពិតប្រាកដ កុំខ្លួនឯងតំណាងឲ្យកម្មករ ប៉ុន្តែអត់មានសមាជិកផង ប៉ុន្តែមានសិទ្ធិនៅក្នុង LAC ដែរ។»
លោក អាត់ ធន់ បន្ថែមថា សហជីពលោកនៅតែស្នើរឲ្យមានការដោះស្រាយបញ្ចប់បញ្ហា ដែលកម្មករទាមទារនៅឆ្នាំ២០១៤នេះសិន មុននឹងកំណត់គោលការសម្រាប់ឆ្នាំក្រោយ។
សូមបញ្ជាក់ថា ចាប់តាំងពីចុងឆ្នាំ២០១៣ រហូតមកដល់ពេលនេះ កម្មករបាតុកម្មជាបន្តបន្ទាប់ ដើម្បីទាមទារដំឡើងប្រាក់ឈ្នួលគោលអបប្បបរមារចំនួន១៦០ដុល្លារ ក្នុងមួយខែ។ ក្នុងការទាមទារនោះ ឈានដល់ផ្ទុះហិង្សាបណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ ជិត៤០នាក់រងរបួស និង២៣នាក់ត្រូវបានជាប់ពាក្យបណ្តឹងនៅតុលាការ៕
No comments:
Post a Comment