Paris Peace Accords 23 Oct. 1991

Thursday, July 24, 2014

គណបក្ស ​គូ​ជម្លោះ​ គ្រោង​ចូល​គាល់​ ព្រះមហាក្សត្រ​ ទូល​ថ្វាយ​ ពី​លទ្ធផល​ចរចា | Both parties have audience with King to inform him of political agreement

គណបក្ស ​គូ​ជម្លោះ​ គ្រោង​ចូល​គាល់​ ព្រះមហាក្សត្រ​ ទូល​ថ្វាយ​ ពី​លទ្ធផល​ចរចា

ព្រះមហាក្សត្រ​​សម្តេច​ព្រះ​ នរោត្តម​ សីហមុនី ត្រូវ​ស្វាគមន៍​ដោយ​មន្ត្រី​រដ្ឋាភិបាល​និង​មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​អាកាសយានដ្ឋាន​​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១​ ខែ​កញ្ញា ឆ្នាំ​២០១៣។
ព្រះមហាក្សត្រ ​​សម្តេច​ព្រះ​ នរោត្តម​ សីហមុនី ត្រូវ​ ស្វាគមន៍​ ដោយ​មន្ត្រី ​រដ្ឋាភិបាល ​និង​មន្ត្រី​ គណបក្ស​ប្រឆាំង ​នៅ​អាកាសយានដ្ឋាន ​​អន្តរជាតិ ​ភ្នំពេញ កាល​ពី​ថ្ងៃ​ ទី​១១​ ខែ​កញ្ញា ឆ្នាំ​២០១៣។

ពហុព័ត៌មាន

 
ក្រោយ​ពី​បាន ​បិទបញ្ចប់​ភាព​ ទាល់​ច្រក ​ផ្នែក​នយោបាយ​ គណបក្ស​ ប្រជាជន​កម្ពុជា ​និង​គណបក្ស ​សង្គ្រោះ​ជាតិ បាន​ដាក់ ​គម្រោង ​រួម​គ្នា​ ចូល​គាល់ ​ព្រះ​មហាក្សត្រ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ រាយការណ៍ ​អំពី​ លទ្ធផល​ ក្រោយ​កិច្ច​ប្រជុំ​ ថ្វាយ​ព្រះ​មហាក្សត្រ។ ​ នេះ​ បើ ​តាម​ការ​បញ្ជាក់​ ពី​មន្ត្រី ​គណបក្ស​ ទាំង​ពីរ។​
ភាគី​ ដែល​គ្រោង​ នឹង​ចូល​បង្គំ​ គាល់​ព្រះ​មហាក្សត្រ​ មាន​ម្ខាងៗ​ ចំនួន ​៣​រូប។ ​ គណបក្ស​ ប្រជាជន​កម្ពុជា​ ដឹក​នាំ​ ដោយលោក​ នាយករដ្ឋមន្ត្រី​ ហ៊ុន សែន,​ លោក​ ស ខេង,​ និង​លោក សាយ ឈុំ។​  ចំណែក​ ឯ​គណបក្ស ​សង្គ្រោះ​ជាតិ​ ដឹកនាំ​ ដោយលោក​ សម រង្ស៊ី​, លោក​ កឹម សុខា, ​និង​លោក​ ប៉ុល ហំម។​


លោក​ កឹម សុខា ​អនុប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ ថា,​ គណបក្ស​ ទាំង​ពីរ​ នឹង​ទូល​ថ្វាយ ​លម្អិត​ អំពី​ លទ្ធផល​ ដែល​គណបក្ស ​ទាំង​ពីរ​ បាន ព្រម​ព្រៀង​គ្នា​ កាល​ពី​ថ្ងៃ​ អង្គារ។​

លោក ​បាន​បញ្ជាក់​ ថា, ​បន្ទាប់​ពី​រាយ​ការណ៍​ ពី​ព្រះ​មហាក្សត្រ​ គណបក្ស​ សង្គ្រោះ​ជាតិ​នឹង​ពិចារណា​ដើម្បី​ធ្វើ​សច្ចា​ប្រណិធាន​ស្បថ​ចូល​កាន់​មុខ​ តំណែង​ជា​សមាជិក​សភា​តំណាងរាស្ត្រ​ពេញ​សិទ្ធិ​ដើម្បី​ឱ្យរដ្ឋាភិបាល​និង​ រដ្ឋសភា​ក្លាយ​ទៅ​ជា​ស្រប​ច្បាប់​ក្រោយ​ពី​បាន​ជាប់​គាំង​អស់​រយៈ​ពេល​ជិត​ មួយ​ឆ្នាំ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ទាល់​ចេញ​មក​បាន​ជជែក​គ្នា​ទៀត​ពី​ព្រោះ​យើង​មាន​កិច្ចការ​ត្រូវ​ធ្វើ​ដូច ​ជា​រៀបចំ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជំពូក​១៥​ថ្មី​ហ្នឹង​ សម្រាប់​កែទម្រង់​ការ​បោះ​ឆ្នោត​ហ្នឹងដើម្បី​យក​ដាក់​សភា​ហើយ​នឹង​ធ្វើ​ វិសោធនកម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា​ទៀត។​ ធ្វើ​អាហ្នឹង​ហើយ​២​ហ្នឹង​វា​សំខាន់​ដើម្បី​យក​ទៅ​ដាក់​សភា​បាន​យើង​អាច​ ជជែក​គ្នា​ចូល​ប្រជុំ​ថ្ងៃណា។​»

គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ថ្ងៃ​អង្គារ​ បាន​ព្រម​ព្រៀង​គ្នា​ថា​បញ្ចប់​ការ​ជាប់​គាំង​នយោបាយ​ដែល​មាន​អាយុ​កាល​ជិត​ មួយ​ឆ្នាំបន្ទាប់​ពី​បាន​ជាប់​គាំង​ក្រោយ​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ខែកក្កដា ​ឆ្នាំ​២០១៣។​

ក្រោយ​ពី​ការ​បោះ​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកែក​មិន​ព្រម​ចូល​ រួម​ប្រជុំ​សភា​ដោយ​ចោទ​ប្រកាន់​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទទួល​បាន​៦៨ ​អាសនៈ​បាន​ឈ្នះ​ឆ្នោត​ដោយ​សារ​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត។​

លោក​ ជាម យៀប​ សមាជិក​សភា​តំណាង​រាស្ត្រ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ថា​ លោក​បាន​ទទួល​ដំណឹង​ថា​សមាជិក​សភា​ជាប់​ឆ្នោត​ទាំង​៥៥​រូប​របស់​គណបក្ស​ សង្គ្រោះ​ជាតិ​នឹង​ធ្វើ​ពិធី​សច្ចាប្រណិធាន​ស្បថ​ចូល​កាន់​មុខ​តំណែង​ជា​ សមាជិក​សភា​តំណាងរាស្ត្រ​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ​មួយ​ថ្ងៃ​ក្រោយ​ពេល​ចូល ​បង្គំគាល់​ព្រះ​មហាក្សត្រ​រួច។​

លោក​និយាយ​ថា៖​ «គឺ​ថា​ប្រហែល​ជា​ខាន​ស្អែក។ ​ស្អែក​ហ្នឹង​ត្រូវ​ចូល​គាល់​ព្រះករុណា​រាយការណ៍​ហើយ​ខាន​ស្អែក​ប្រហែល​ជា​ ធ្វើ​សច្ចា​ប្រណិធាន​ពី​ព្រោះ​ធ្វើ​យ៉ាង​ណា​ឱ្យបាន​មុន​ខួប​មួយ​ឆ្នាំ​នៃ​ ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ។»​

តាម​កិច្ច​ព្រម​ព្រៀង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ ជាតិបាន​យល់​ព្រម​ឱ្យគណបក្ស​ប្រជាជន​កម្ពុជា​កាប់​កាប់​មុខ​តំណែង​ជាប្រធាន​ និង​អនុប្រធាន​ទី​២​នៃ​រដ្ឋសភា។ ​ចំណែក​ឯ​គណបក្ស​សង្គ្រោះ​ជាតិ​និង​កាន់​កាប់​មុខ​តំណែង​ជា​អនុប្រធាន​ទី​១​ នៃ​រដ្ឋសភា​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជំនាញ​ចំនួន​៥។​

លោក​ ជាម យៀប​ មាន​ប្រសាសន៍​ថា​គណៈកម្មាធិការ​ជំនាញ​ទាំង​៥​របស់​រដ្ឋសភា​ដែល​គណបក្ស​ សង្គ្រោះជាតិ​ធ្វើ​ជាប្រធាន​ ​រួម​មាន​ គណៈកម្មការ​ទី១ គឺ​គណៈកម្មការ​សិទ្ធិមនុស្ស​ ទទួល​ពាក្យ​បណ្តឹង និង​ស៊ើបអង្កេត​ គណៈកម្មការ​ទី​៣​ដែល​ទទួល​បន្ទុក​ផែនការ​ ការ​វិនិយោគ​កសិកម្ម​អភិវឌ្ឍន៍​ជនបទ​ បរិស្ថាន​និង​ធនធាន​ទឹក ​គណៈកម្មការ​ទី​៧​ខាងផ្នែក​អប់រំ ​សាសនា ​វប្បធម៌​និង​ទេសចរណ៍ ទី​៨​ខាង​ផ្នែក​សុខាភិបាល ​សង្គមកិច្ច ​ការងារ​និង​កិច្ចការ​នារី​និង​ប្រធាន​គណៈកម្មការ​ទី​១០​ដែល​ទើប​បង្កើត​ ថ្មី ដើម្បី ​ទទួល​បន្ទុក​អង្កេត ​បោស​សម្អាត​និងប្រឆាំង​អំពើ​ពុករលួយ។​

លោក​បាន​បញ្ជាក់ថា​តាម​ការ​ជជែក​ថ្នាក់​កំពូល​កាល​ពី​ថ្ងៃ​អង្គារ​លោក​ កឹម សុខា​ នឹង​ត្រូវ​បាន​សមាជិក​រដ្ឋសភា​បោះ​ឆ្នោត​តែង​តាំង​ជា​អនុប្រធាន​ទី​១​នៃ​ រដ្ឋសភា។ ​ដោយ​ឡែក​លោក​ សម រង្ស៊ី​ នៅ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​នៅ​ឡើយ។​

លោក​ កឹម សុខា​មាន​ប្រសាសន៍​ថា​ តួនាទី​លោក​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​នៅ​មិន​ទាន់​បាន​អះអាង​នៅ​ឡើយ​ ទេអាស្រ័យ​លើ​ការ​ជជែក​គ្នា​របស់​គណបក្ស​ជាមុន​សិន។ ​ចំណែក​តំណែង​របស់​លោក​ សម រង្ស៊ី​ គណបក្ស​កំពុង​ពិចារណា​តាម​ផ្លូវ​ច្បាប់​ដើម្បី​ឱ្យលោក​ក្លាយ​ជា​សមាជិក​សភា​ ពេញ​សិទ្ធិ​សិន។​

លោក​ ទេព នីថា​ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​មាន​ប្រសាសន៍​ថា​ យោង​តាម​ច្បាប់​បោះឆ្នោត​ប្រសិន​ណា​បើ​បេក្ខជន​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ បោះ​ឆ្នោត​បោះបង់​ហើយ​ជាប់​ឆ្នោត​មាន​ការ​លាលែងឬទទួល​មរណភាព​ ឬ​ប្រាស​ចាក​ពី​បេក្ខភាព​តំណាង​រាស្ត្រតាម​ច្បាប់​គឺ​រុញ​បេក្ខជន​ដែល​មាន​ ឈ្មោះ​បន្ទាប់​ឡើង​ជំនួស។​

លោក​មាន​ប្រសាសន៍​ថា​ក្នុង​ករណី​បញ្ជី​បេក្ខជន​អស់​បេក្ខជន។ ​ដូច្នេះ​គ.ជ.ប​ជូន​ដំណឹង​ទៅ​គណបក្ស​សាម៉ី​ឱ្យបន្ថែម​ឈ្មោះ​បេក្ខជន​ក្នុង​ បញ្ជី​ក្នុង​រយៈ​ពេល​១៤​ថ្ងៃ​ហើយ​ក្នុង​ករណី​ដែល​គណបក្ស​មិន​បាន​បំពេញ​ ក្នុង​រយៈពេល​១៤​ថ្ងៃ​នេះ​ទេ​ ទុក​ដូច​ជា​ការ​បោះ​បង់​ចោល​អាសនៈ​របស់​ខ្លួន៕


No comments:

Post a Comment