Paris Peace Accords 23 Oct. 1991

Friday, July 25, 2014

ខ្មែរ ​នៅ​អូស្រ្ដាលី ​តវ៉ា​ ជុំវិញ ​ការ​អះ​អាង​ ដ៏​ចម្រូង​ចម្រាស ​របស់​ មន្រ្ដី ​ទូត​វៀតណាម​ នៅ​កម្ពុជា​ | Cambodian-Australians demonstrate against statement of Vietnamese Embassy in Cambodia

ខ្មែរ ​នៅ​អូស្រ្ដាលី ​តវ៉ា​ ជុំវិញ ​ការ​អះ​អាង​ ដ៏​ចម្រូង​ចម្រាស ​របស់​ មន្រ្ដី ​ទូត​វៀតណាម​ នៅ​កម្ពុជា​

ABC Radio Australia |
កាល​ពី​ព្រឹក​មិញ​នេះ​ ម៉ោង​នៅ​ក្រុង​ ខេន​បេរ៉ា​ ប្រទេស ​អូស្រ្ដាលី​ ប្រជា​ពលរដ្ឋ​ខ្មែរ​ ប្រមាណ​ ២រយ​នាក់​ មក​ពី​ច្រើន​រដ្ឋ​ ផ្សេង​គ្នា​​ បាន​នាំ​គ្នា​ ទៅ​តវ៉ា ​អំពី​ ការ​មិន​សុខ​ចិត្ដ ​របស់​គេ ​ជុំវិញ​ ការ​លើក​ឡើង​ ក្នុង​ពេល​ ថ្មីៗ​នេះ ​ពី​មន្រ្ដី​ស្ថាន​ទូត​ វៀតណាម ​នៅ​កម្ពុជា​ ដែល​ថា ទឹក​ដី​កម្ពុជា​ ជា​របស់ ​វៀតណាម​ តាំង​ពី​យូរ​ មក​ហើយ។
ពល​រដ្ឋ​ខ្មែរ​ បាន​ឲ្យ​ដឹង​ ថា, ការ​និយាយ ​របស់ ​មន្រ្ដី​ទូត ​វៀតណាម​នេះ គឺ ជា​ការ​បំផ្លើស ​ការ​ពិត​ខុស ​ពី​ប្រវត្ដិ​សាស្រ្ដ​ខ្មែរ​ ដោយ​សារ​ តែ ​ប្រវត្ដិ​សាស្រ្ដ ​បាន​ឲ្យ​ដឹង​ ថា, បារាំង ​បាន​កាត់​ដី​ កម្ពុជា​ក្រោម​ ទៅ​ឲ្យ​ វៀតណាម​ នៅ​ឆ្នាំ​១៩៤៩, ហើយ ​ឆ្នាំ​នេះ ​ជា​ខួប ​៦៥​ឆ្នាំ​ហើយ ​នៃ​ការ​បាត់​បង់​ ទឹកដី ​កម្ពុជា​ក្រោម ​ទៅវៀតណាម​។  ពល​រដ្ឋ​ខ្មែរ​ ម្នាក់, ​លោក​ សុគន់, ​ធ្វើ​ដំណើរ ​ពី​រដ្ឋ NSW ​បាន​ទៅ ​តវ៉ា ​នៅ​រដ្ឋ​ធា នី​ខេនបេរ៉ា​ លោក​ បាន​ប្រាប់ ​វិទ្យុ អូស្រ្ដាលី ​អំពី ​ការ​ចូល​រួម​ របស់​លោក។


(សំឡេង​លោក សុគន់)

លោក ង៉ែត ធារិន អ្នក​ទទួល​បន្ទុក​កិច្ចការ​បរទេស​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន​ឲ្យ​ដឹង​ថា បើ​មន្រ្ដី​វៀតណាម​មិន​ធ្វើ​ការ​សុំ​ទោស​ទេ​នោះ វិធាន​ការ​បន្ទាប់​គឺ​នាំ​គ្នា​ធ្វើ​បាតុកម្ម​ជុំវិញ​ពិភព​លោក ដើម្បី​ឲ្យ​ពិភព​លោក​បាន​ដឹង​។

(សំឡេង​លោក ង៉ែត ធារិន)

ជុំវិញ​ រឿង​នេះ រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ចេញ​ប្រតិកម្ម​អ្វី​នោះ​ទេ​។ កន្លង​ទៅ​នេះ​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្ដីការគណៈ​រដ្ឋមន្រ្ដី​បាន​ប្រាប់​វិទ្យុ​អូស្រ្ដាលី​ថា នេះ​គឺ​គ្រាន់​តែ​ជា​ការ​ទាស់​សម្ដី​ប៉ុណ្ណោះ។

(សំឡេង​លោក ផៃ ស៊ីផាន)

បញ្ហា ​ទឹក​ដី​ព្រំ​ដែន​ខ្មែរ​ជា​មួយ​ប្រទេស​ជិត​ខាង​ជា​រឿង​រសើប​ខ្លាំង​សម្រាប់​ ថ្នាក់​ដឹក​នាំ និង​ពល​រដ្ឋ​ខ្មែរ​ស្នេហា​ជាតិ។ កាល​ពី​ដើម​ឆ្នាំ ២០០៣ គ្រាន់​តែ​លេច​ឮ​ព័ត៌មាន​ថា តារា​ភាព​យន្ដ​ថៃ​ម្នាក់​បាន​និយាយ​ថា អង្គរ​វត្ដ​ជា​របស់​ថៃ​នោះ បាន​ធ្វើ​ឲ្យ​មាន​កុបកម្ម​ដុត​ទូត​ថៃ និង​បំផ្លាញ​ទ្រព្យ​សម្បត្ដិ​ក្រុម​ហ៊ុន​ថៃ​អស់​យ៉ាង​ច្រើន​លាន​ដុល្លារ​ និង​បង្ក​ឲ្យ​មាន​ភាព​តាន​តឹង​មិត្ដ​ភាព​មួយ​រយៈ​ពេល។

ទំនាក់​ទំនង​ បាន​ធូរ​ស្រាល​ឡើង​វិញ ក្រោយ​ពី​រដ្ឋាភិបាល​ខ្មែរ​បាន​បង់​ប្រាក់​ដល់​ការ​ខូច​ខាត​ច្រើន​លាន​ ដុល្លារ​ទៅ​ឲ្យ​ភាគី​រដ្ឋាភិបាល​ថៃ និង​អ្នក​ជំនួញ​ថៃ​៕



No comments:

Post a Comment