Paris Peace Accords 23 Oct. 1991

Wednesday, July 2, 2014

នាយក រដ្ឋមន្ត្រី ​មិន​ខ្វល់​ CNRP ​ចូលរួម​បោះឆ្នោត ​ឆ្នាំ​២០១៨ ដោយសារ ​មាន​គណបក្ស ​ផ្សេងទៀត រួម​មាន​ គណបក្ស ​របស់​ សម្តេច ​ក្រុមព្រះ​​

នាយក រដ្ឋមន្ត្រី ​មិន​ខ្វល់​ CNRP ​ចូលរួម​បោះឆ្នោត ​ឆ្នាំ​២០១៨ ដោយសារ ​មាន​គណបក្ស ​ផ្សេងទៀត រួម​មាន​ គណបក្ស ​របស់​ សម្តេច ​ក្រុមព្រះ​​


ដោយ៖​ ស៊ុន ណារិន​ / វីអូឌី | ថ្ងៃពុធ ទី2 កក្កដា 2014

​លោកនាយក​ រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​អង្គារ ប្រកាស​ថា​ លោក​ មិន​ខ្វល់​ នឹង​គណបក្ស​ សង្គ្រោះ​ជាតិ ​មិន​ចូលរួម​ ការបោះឆ្នោត ​នៅ​ឆ្នាំ​២០១៨ ក្រោម​ហេតុផល​ ថា​នឹង ​មាន​គណបក្ស ​ផ្សេង​ទៀត​ចូលរួម រាប់​ទាំង​គណបក្ស ​របស់ ​សម្តេច​ ក្រុមព្រះ ដែល​ទើប​ត្រូវបាន​បង្កើត​ថ្មី​។​
​លោកនាយក​រដ្ឋមន្ត្រី​ថ្លែង​បែបនេះ ខណៈ​លោក​រិះគន់​ទៅលើ​គណបក្ស​ប្រឆាំង​ថា​កាល​ដែល​ចង់បាន​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ឬ​ជ្រើស​សមាសភាព​ដោយ​ឆ្លងកាត់​សំឡេងឆ្នោត​២/៣​នៅក្នុង​សភា គឺជា​ចលនា​មួយ​បំផ្លាញ​គោលការណ៍​ប្រជាធិបតេយ្យ ដែល​ករណី​នេះ​មិន​អាច​ទៅរួច​ជាដាច់ខាត​។​
​ក្នុង​ពិធី​លែង​កូន​ត្រី​សម្រាប់​ទិវា​មច្ឆជាតិ​១​កក្កដា នៅ​ខេត្ត​កំពង់ឆ្នាំង លោកនាយក​រដ្ឋមន្ត្រី ថ្លែងថា ប្រសិនបើ​គណបក្ស​ប្រឆាំង មិន​ចូល​សភា អ្វីៗ​គឺ​ដំណើរការ​ដូច​បច្ចុប្បន្ន ហើយ​ដល់​២០១៨ នឹង​មាន​ការចាត់តាំង​ការបោះឆ្នោត​ឡើងវិញ​។ លោក​ថា​លោក​មិន​ខ្វល់​នឹង​គណបក្ស​សង្គ្រោះ​ជាតិ មិន​ព្រម​ចូល​សភា និង​មិន​ចូលរួម​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៨​នោះទេ ដោយសារ​មាន​គណបក្ស​ជាច្រើន​ចូលរួម រាប់​ទាំង​គណបក្ស​ដែល​ទើប​បង្កើត​ថ្មី គឺ​គណបក្ស​របស់​សម្តេច​ក្រុមព្រះ​។​

​លោកនាយក​រដ្ឋមន្ត្រី​មិន​បាន​ប្រតិកម្ម​អ្វី​នឹង​ការវិល​ចូល​នយោបាយ​របស់​សម្តេច​ក្រុមព្រះ​នោះ​ទេ​។​
​កន្លងទៅ ក្រសួង​មហាផ្ទៃ​បាន​សម្រេច​ចុះបញ្ជី​គណបក្ស​នយោបាយ​ឲ្យ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បង្កើត​គណបក្ស​ថ្មី  ដែល​មានឈ្មោះ​ថា​«​សង្គម​រាស្ត្រ រាជាធិបតេយ្យ​» តាម​ការស្នើសុំ​របស់​ប្រធាន​គណបក្ស​មួយ​នេះ ដើម្បី​ចូលរួម​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៨​។​

​កាលពី​ថ្ងៃ​ទី​១៣​ខែ​មីនា ឆ្នាំ​២០១៣ មុន​ការបោះឆ្នោត​នីតិកាល​ទី​៥ លោកនាយក​រដ្ឋមន្ត្រី ប្រកាសថា លោក​មិន​ជឿ​ថា​សម្តេច​ក្រុមព្រះ​នឹង​យាង​ចូល​នយោបាយ រួបរួម​ជាមួយ​គណបក្ស​ប្រឆាំង​នោះទេ ព្រោះ​ព្រះអង្គ​បាន​អំពាវនាវ​ឲ្យ​ព្រះរាជវង្សានុវង្ស ឈប់​ធ្វើ​នយោបាយ​។ លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា ប្រសិនបើ​សម្តេច​ក្រុមព្រះ​យាង​ទៅ​ធ្វើ​នយោបាយ ដូចជា​ក្បត់​នឹង​វិញ្ញាណក្ខ័ន្ធ​របស់​អតី​ត​ព្រះមហាក្សត្រ​នរោត្តម​សីហ​នុ​៕







No comments:

Post a Comment