លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ។
RFI-ចាន់ណា
សង្គ្រាម ពាក្យសម្តី បានផ្ទុះឡើងជាថ្មី រវាង គណបក្ស ជាប់ឆ្នោត ទាំងពីរ
ដោយ ប៉ែន បូណា / RFI | ០២ កក្កដា ២០១៤
ថ្លែង ក្នុងទិវាមច្ឆជាតិ ពីខេត្តកំពង់ឆ្នាំង នៅថ្ងៃអង្គារនេះ លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ ថា គណបក្សប្រជាជនកម្ពុជា នៅតែបន្តកិច្ចចរចា ជាមួយ គណបក្ស សង្គ្រោះជាតិ ដើម្បីដោះស្រាយ វិបត្តិនយោបាយ ប៉ុន្តែ ហាម គណបក្សសង្គ្រោះជាតិ លើកយកបញ្ហា ២ភាគ៣ មកធ្វើជា លក្ខខណ្ឌ។ ប្រមុខរដ្ឋាភិបាល បក្ស កាន់អំណាច ក៏បានព្រមាន ជាថ្មីទៀត ថា នឹង បើកដៃ ឲ្យអ្នកគាំទ្រ គណបក្ស ប្រជាជន កម្ពុជា ធ្វើបាតុកម្មប្រឆាំងតបវិញ ប្រសិនបើ គណបក្ស សង្គ្រោះជាតិ ចង់បន្តធ្វើបាតុកម្ម។
ប្រសាសន៍ របស់ លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន និងលោក យ៉ែម ប៉ុញ្ញឫទ្ធិ
|
ជាការឆ្លើយតប លោក យ៉ែម ប៉ុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានប្រាប់វិទ្យុបារាំងអន្តរជាតិថា គណបក្ស សង្គ្រោះជាតិ ក៏នៅតែបើកទ្វាចំហ សម្រាប់ ការចរចាដែរ តែនៅរក្សា ការទាមទារ ការបង្កើត គ.ជ.ប ដោយសំឡេង ២ ភាគ ៣ ដដែល។ ទាក់ទងនឹង ការធ្វើបាតុកម្ម របស់ អ្នកគាំទ្រ គណបក្ស ប្រជាជន កម្ពុជា លោក យ៉ែម ប៉ុញ្ញឫទ្ធិ បញ្ជាក់ថា មិនត្រូវធ្វើ បាតុកម្មអុកឡុកទេ។
No comments:
Post a Comment