Paris Peace Accords 23 Oct. 1991

Friday, July 25, 2014

សាលា​ក្ដី​ ខ្មែរ​ក្រហម​ នឹង​បើក​សវនាការ​ សំណុំ​រឿង​ ០០២​ វគ្គ​២ ​នៅ​ថ្ងៃ​ ៣០​ កក្កដា | Eccc the Clown will begin Case 002 Part II on July 30

The Clown (Sacrava, 10 Nov. 2011)
The Clown (Sacrava, 10 Nov. 2011)

សាលា​ក្ដី​ ខ្មែរ​ក្រហម​ នឹង​បើក​សវនាការ​ សំណុំ​រឿង​ ០០២​ វគ្គ​២ ​នៅ​ថ្ងៃ​ ៣០​ កក្កដា


[8 years since the establishment of Eccc the Clown in July 2006, and hundreds of millions of dollars later, with only 2 babbling octogenarians left, we are now only looking into some of the core crimes of genocide (against Chams and Vietnamese), etc.  Everything up till now as been procedural matters and the narrow crime of evacuation on April 17, 1975.]

[Of course, this is after 18 years since negotiations started to establish Eccc the Clown, and 36-40 years later since the crimes were perpetrated.  Ask most Cambodians nowadays have completely dismissed Eccc the Clown as a waste, paying no attention to its ongoing shenanigans.]

RFA |  ២៥ កក្កដា ឆ្នាំ ២០១៤

ខៀវ សំផន ៣០៥
អតីត​ មេដឹកនាំ​ នៃ​របប​ ខ្មែរ​ក្រហម ខៀវ សំផន (ឆ្វេង) នៅ​ក្នុង​សវនាការ​ សាលាដំបូង​ នៃ​សាលាក្ដី​ ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ ទី​៣១ ខែ​មករា ឆ្នាំ​២០១១ | Photo courtesy of ECCC


ប្រធាន​ អង្គ​ជំនុំ​ជម្រះ​ សាលា​ដំបូង នៃ​សាលា​ក្ដី​ ខ្មែរ​ក្រហម ចេញ​សេចក្ដី​បង្គាប់​ ឱ្យ​ប្រធាន ​មន្ទីរ​ឃុំឃាំង នាំ​ខ្លួន​ ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ចូល​សាល​ សវនាការ​ នៅ​ថ្ងៃ​ ទី​៣០ កក្កដា សប្ដាហ៍​ ក្រោយ​នេះ។


នៅ​ថ្ងៃ​ ទី​៣០ កក្កដា អង្គ​ជំនុំ​ជម្រះ​ សាលា​ដំបូង នឹង​ចាប់​ផ្ដើម​ ធ្វើ​សវនាការ​ បឋម​ លើ​សំណុំ​រឿង​ លេខ​ ០០២ វគ្គ​ទី​២ ប្រឆាំង​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ដែល​ត្រូវ​ ចោទ​ថា​ បាន​ប្រព្រឹត្ត​ បទឧក្រិដ្ឋ​, មាន​ជាអាទិ៍៖  ឧក្រិដ្ឋកម្ម​ ប្រល័យ​ពូជសាសន៍​ លើ​ជនជាតិ​ ចាម និង​វៀតណាម,  ព្រម​ទាំង​ ការ​សម្លាប់​រង្គាល និង​ការ​ធ្វើ​ ទុក្ខ​បុក​ម្នេញ​ ដោយ​ហេតុផល​ នយោបាយ, សាសនា, ពូជសាសន៍,  សកម្មភាព​ អមនុស្សធម៌ ប៉ះពាល់​ ភាព​ថ្លៃថ្នូរ​ របស់​ មនុស្ស​ជាតិ,  និង​ការ​រំលោភ​ បំពាន​ ធ្ងន់ធ្ងរ​ លើ​អនុសញ្ញា ​ក្រុង​ហ្សឺណែវ ឆ្នាំ​១៩៤៩។

សវនាការ​លើ​សំណុំ​រឿង​លេខ​០០២ វគ្គ​២ គឺ​ជា​សវនាការ​បន្ត​ពី​ការ​វគ្គ​ទី​១ ដែល​បាន​បញ្ចប់​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៣។ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​សាលា​ក្ដី​ខ្មែរ​ក្រហម គ្រោង​ប្រកាស​សាលក្រម​សម្រាប់​សំណុំ​រឿង​០០២ វគ្គ​១ នៅ​ថ្ងៃ​ទី​៧ សីហា ខាង​នេះ៕

No comments:

Post a Comment