បក្សនយោបាយ ទាំងពីរ ព្រមព្រៀង បង្កើត គណៈកម្មការ បច្ចេកទេស ចំនួន៣
លោក កឹម សុខា អនុប្រធាន គណបក្ស សង្គ្រោះជាតិ នៅមុខ សាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃ ទី២៥ ខែកក្កដា ឆ្នាំ ២០១៤។ RFA/Tin Zakariya
RFA | ២៥ កក្កដា ឆ្នាំ ២០១៤
អនុប្រធាន គណបក្ស សង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ នៅខាងមុខ តុលាការ រាជធានីភ្នំពេញ នៅព្រឹក ថ្ងៃ សុក្រ ទី២៥ ខែកក្កដា ថា, ក្នុងពេល ចូលគាល់ ព្រះមហាក្សត្រ នៅរសៀលថ្ងៃ ទី២៤ កក្កដា កន្លងទៅ ថ្នាក់ដឹកនាំ គណបក្ស ទាំង២, គឺ សង្គ្រោះជាតិ និងប្រជាជនកម្ពុជា, បានព្រមព្រៀង បង្កើត គណៈកម្មការ ចំនួន៣។ ក្នុងនោះ រួមមាន៖ គណៈកម្មការ វិសោធនកម្ម រដ្ឋធម្មនុញ្ញ ជំពូក ទី១៥, គណៈកម្មការ វិសោធនកម្ម បទបញ្ជា ផ្ទៃក្នុង រដ្ឋសភា, និងគណៈកម្មការ កែទម្រង់ គណៈកម្មការ រៀបចំ ការបោះឆ្នោត។
លោក កឹម សុខា បញ្ជាក់ទៀត ថា, ល្គឹកណា គណៈកម្មការ ទាំង៣នេះ មិនទាន់ បង្កើតចេញ ជារូបរាង ទេនោះ, ក្រុមបេក្ខជន តំណាងរាស្ត្រ ជាប់ឆ្នោត នៃគណបក្ស សង្គ្រោះជាតិ ក៏នៅតែ ប្រកាន់ជំហរ មិនស្បថ ចូលសភា ដដែរ៕
No comments:
Post a Comment