Paris Peace Accords 23 Oct. 1991

Friday, July 18, 2014

លោកុប្បត្តិ ៣១ | Genesis 31

Genesis
Book of BEGINNINGS -- heavens and earth, light and darkness, seas and land, animals and vegetation with humankind as the climax of God's creative activity "in His image".  Book of RELATIONSHIPS -- between God and His creation, between God and humankind, and between human beings.  Written by Moses approx. 1440 B.C. ("before Christ") during the Exodus. 



https://www.box.com/s/4f982a1b17c4d4c4427e


​យ៉ាកុប ​បាន​ឮ​កូន​ របស់​ ​ឡាបាន់ ​និយាយ​គ្នា ​ថា៖ «យ៉ាកុប​ បាន​កេង​យក​ អ្វីៗ​ ទាំង​ប៉ុន្មាន ​របស់ ​ឪពុក​យើង។  ហេតុ​នេះ​ហើយ ​បាន​ជា​គាត់​ មាន​ទ្រព្យ​សម្បត្តិ​ ច្រើន​ យ៉ាង​នេះ។»  យ៉ាកុប ​សង្កេត​ឃើញ​ ថា, ឡាបាន់​ មិន​សូវ ​រាប់​រក​លោក ​ដូច​មុន ​ទៀត​ឡើយ។

ព្រះយ៉ាវេក៏​មាន​ ព្រះបន្ទូល​ មក​យ៉ាកុប​ ថា៖ «ចូរ​ វិល​ទៅ ​ស្រុក​ដូនតា ​របស់​អ្នក, ទៅ​រក​ ញាតិសន្ដាន ​របស់​អ្នក​ វិញ​ទៅ។  យើង​ នឹង​នៅ​ ជា​មួយ​អ្នក។»

យ៉ាកុប ​ចាត់​គេ​ ទៅ​ហៅ​ ​រ៉ាជែល និង​​លេអា ឲ្យ​ទៅ ​ទី​វាល ​ត្រង់​កន្លែង ​ហ្វូង​សត្វ​ របស់​លោក។  លោក​ មាន​ប្រសាសន៍ ​ទៅ​លោក​ស្រី​ ទាំង​ពីរ​ ថា៖ «បង​ សង្កេត​ឃើញ ​ថា, ឪពុក ​របស់​នាង​ មិន​សូវ​ រាប់​រក​បង​ ដូច​មុន​ ទៀត​ឡើយ។  ក៏​ប៉ុន្តែ ព្រះ ​នៃ​ឪពុក​ របស់​បង ​បាន​គង់​នៅ ​ជា​មួយ​បង។  នាង ​ទាំង​ពីរ​ ដឹង​ស្រាប់​ហើយ​ ថា, បង​ បាន​នៅ​ បំរើ​ឪពុក​ របស់​នាង​ យ៉ាង​អស់​ពី​ចិត្តតែ​ ឪពុក ​របស់​នាង​ បាន​កេងប្រវ័ញ្ច​បង ដោយ​ផ្លាស់​ប្ដូរ ​ថ្លៃ​ឈ្នួល ​របស់​បង​ ដល់​ទៅ ​ដប់​ដង។  ក៏​ប៉ុន្តែ ព្រះជាម្ចាស់ ​មិន​បណ្ដោយ ​ឲ្យ​គាត់ ​បោក​ប្រាស់​បង​ បាន​ឡើយ។  ប្រសិន​បើ​ ឪពុក​ របស់​នាង​ ពោល​មក​បង​ ថា, សត្វ ​ដែល​មាន​សម្បុរ ​ពពាល នឹង​បាន​ ជា​ថ្លៃ​ឈ្នួល​ របស់​ឯង,” នោះ សត្វ​ទាំង​អស់ ​ក៏​បង្កើត​កូន ​សុទ្ធ​តែ​ ពពាល, ហើយ ​បើ​ គាត់ ​ពោល​ថា, “សត្វ​ ដែល​មាន​សម្បុរ ​ឆ្នូតៗ ​នឹង​បាន​ ជា​ថ្លៃ​ឈ្នួល​ របស់​ឯង,” នោះ​ សត្វ​ទាំង​អស់ ​ក៏​បង្កើត​ កូន​មក​ សុទ្ធ​តែ ​ឆ្នូតៗ​ដែរ។  ព្រះជាម្ចាស់​ បាន​ដក​ហូត​ ហ្វូង​សត្វ ​ពី​ឪពុក ​របស់​នាង, ហើយ​ ប្រគល់​មក​ ឲ្យ​បង។

«នៅ​រដូវ​ ដែល​សត្វ ​តែង ​ជាន់​គ្នា, បង​ បាន​ឃើញ​ ក្នុង​សុបិន​ ថា, សត្វ​ ឈ្មោលៗ​ ដែល​ជាន់​សត្វ ​ញីៗ​នោះ, សុទ្ធ​តែ ​មាន​សម្បុរ​ ឆ្នូតៗ, ពពាល, និង​មាន​ពណ៌​ អុជៗ​ ទាំង​អស់។  ទេវតា ​របស់ ​ព្រះជាម្ចាស់ ​ហៅ​បង ​ក្នុង​សុបិន​នោះ​ ថា, យ៉ាកុប​ អើយ!”  បង​ ឆ្លើយ​វិញ ​ថា បាទ!”  ទេវតា​ ពោល​ថា, “ចូរ​ សម្លឹង​មើល​នុ៎ះ!  សត្វ​ ឈ្មោលៗ​ ទាំង​ប៉ុន្មាន​ ដែល​ជាន់​សត្វ​ ញីៗ សុទ្ធ​តែ​ មាន​សម្បុរ ​ឆ្នូតៗ, ពពាល, និង​មាន​ពណ៌​ អុជៗ​ ទាំង​អស់។  យើង ​ឃើញ​ អំពើ​ ដែល​ឡាបាន់ ​ប្រព្រឹត្ត​ ចំពោះ​ អ្នក​ហើយ។  យើង ​ជា​ព្រះ​ នៅ​បេតអែល, គឺ​ នៅ​កន្លែង ​ដែល​អ្នក ​បាន​ចាក់​ប្រេង​ លើ​ស្ដូប​ថ្ម​មួយ, ថែម​ទាំង​ បាន​បន់ស្រន់​ ទៀត​ផង។  ឥឡូវ​នេះ ចូរ​ ក្រោក​ឡើង, ចាក​ចេញ​ ពី​ស្រុក​នេះ, វិល​ទៅ​កាន់​ ស្រុក​កំណើត ​របស់​ អ្នក​វិញ​ទៅ។”»

រ៉ាជែល និង​​លេអា ពោល​ទៅ​ យ៉ាកុប ​វិញ​ថា៖ «ឪពុក​យើង ​មិន​ឲ្យ​យើង​ មាន​ចំណែក ​មត៌ក​អ្វី នៅ​ក្នុង​ក្រុម ​គ្រួសារ​គាត់ ​ទៀត​ទេ។  គាត់​ ក៏​បាន ​ចាត់​ទុក​យើង ​ដូច​ជា​អ្នក​ដទៃ​ ដូច្នោះ​ដែរ, គឺ​ គាត់ ​បាន​លក់​យើង​ ទាំង​ពីរ​នាក់, ហើយ​ យក​ប្រាក់ ​របស់​យើង​ ថែម​ទៀត។  ទ្រព្យ​សម្បត្តិ​ ទាំង​ប៉ុន្មាន​ ដែល​ព្រះជាម្ចាស់ បាន​ដក​ហូត ​ពី​ឪពុក ​របស់ ​យើង​នោះ សុទ្ធ​តែ​ ជា​ទ្រព្យ​សម្បត្តិ​ របស់​យើង និង​កូន​ចៅ​ យើង​ហើយ។  ដូច្នេះ សូម ​បង​ ធ្វើ​តាម​សេចក្ដី​ ទាំង​ប៉ុន្មាន ដែល​ព្រះជាម្ចាស់​ មាន​ព្រះបន្ទូល ​ប្រាប់​បង​ទៅ។»

យ៉ាកុប​ ក្រោក​ឡើង, នាំ​កូន និង​ប្រពន្ធ ជិះ​អូដ្ឋ ​ចេញ​ដំណើរ​ទៅ។  លោក ​នាំ​ហ្វូង​សត្វ​ របស់​លោក, ព្រម​ទាំង ​ទ្រព្យ​សម្បត្តិ​ ដែល​លោក​ រក​បាន ​ទាំង​ប៉ុន្មាន, គឺ​ ហ្វូង​សត្វ​ ដែល​លោក ​រក​បាន​ នៅ​ស្រុក​ ប៉ាដាន់-អើរ៉ាម។  លោក ​ធ្វើ​ដំណើរ​ ត្រឡប់​ ទៅ​រក​ ​អ៊ីសាក ជា​ឪពុក នៅ​ស្រុក​ កាណាន​វិញ។ 

ពេល​នោះ ឡាបាន់ ​ចេញ​ទៅ​កាត់ រោម​ចៀម ​ផុត​ទៅ​ហើយ។  រ៉ាជែល​ បាន​លួច​យក ​រូប​ព្រះ ​ប្រចាំ​គ្រួសារ​ របស់​ ឪពុក​នាង។  រីឯ ​យ៉ាកុប ​វិញ, លោក​ បាន​លួច ​រត់​ចេញ​ ពី​ឡាបាន់ ជា​ជន​ជាតិ ​អើរ៉ាម ដោយ​ពុំ​ប្រាប់ ​ឲ្យ​គាត់​ ដឹង​មុន​ឡើយ។  លោក​ បាន​រត់​ចេញ​ទៅ ដោយ​នាំ​យក ​អ្វីៗ​ ទាំង​អស់ ​ដែល​លោក​មាន ទៅ​ជា​មួយ​ផង។  លោក​ បាន​ឆ្លង​កាត់​ ទន្លេ ​អឺប្រាត, តម្រង់​ឆ្ពោះ​ ទៅ​កាន់ ​តំបន់​ភ្នំ​ កាឡាដ។

សន្ធិសញ្ញា​ រវាង​ ឡាបាន់ និង​យ៉ាកុប

នៅ​ថ្ងៃ ​ទី​បី មាន​គេ​ មក​ជំរាប​ ​ឡាបាន់​ ថា, យ៉ាកុប ​រត់​បាត់​ ទៅ​ហើយ។  គាត់ ​ក៏​នាំ​បង​ប្អូន ​ដេញ​តាម ​យ៉ាកុប។  គាត់ ​ដើរ​ផ្លូវ​ អស់​រយៈ​ពេល ​ប្រាំពីរ​ថ្ងៃ ទើប​ទៅ​ទាន់ ​យ៉ាកុប នៅ​តំបន់​ភ្នំ​ កាឡាដ។  ក៏​ប៉ុន្តែ ព្រះជាម្ចាស់​ យាង​មក​ ឲ្យ​ឡាបាន់ ជា​ជន​ជាតិ​ អើរ៉ាម ​ឃើញ ក្នុង​សុបិន ​នៅ​ពេល​យប់, ហើយ​ មាន​ព្រះបន្ទូល​ ថា៖ «ចូរ ​ប្រយ័ត្ន!  កុំ​ និយាយ​អ្វី ​ប៉ះពាល់ ​ដល់​យ៉ាកុប ​ឡើយ, ទោះ​បី​ ល្អ ឬ​អាក្រក់​ក្ដី។»

ឡាបាន់​ បាន​តាម​ យ៉ាកុប​ ទាន់។  ​យ៉ាកុប ​បោះ​ជំរំ ​នៅ​លើ​ភ្នំ; រីឯ ​ឡាបាន់ ​វិញ, លោក ​ក៏​បោះ​ជំរំ​ ជា​មួយ​ បង​ប្អូន​លោក នៅ​លើ​ភ្នំ​ កាឡាដ ដែរ។  ​ឡាបាន់​ ពោល​ទៅ​កាន់ យ៉ាកុប​ ថា៖ «ម្ដេច​ ក៏​កូន​ធ្វើ​ ដូច្នេះហេតុ​អ្វី​ បាន​ជា​កូន​ លួច​រត់​ចេញ ពី​ពុក, ហើយ ​នាំ​កូន​ស្រី​ ទាំង​ពីរ​ របស់​ពុក​ មក ដូច​ជា​ ឈ្លើយ​សឹក​ យ៉ាង​ហ្នឹងហេតុ​អ្វី​ បាន​ជា​កូន​ លួច​រត់​មក ​ដូច្នេះ?  កូន​ បាន​បញ្ឆោត​ពុក​ ហើយ, គឺ​ មិន​ប្រាប់​ ឲ្យ​ឪពុក​ បាន​ដឹង​សោះ។  បើ ​ពុក​ ដឹង​មុន, ម៉្លេះ​សម​ ពុក​ ជូន​ដំណើរ​កូន ដោយ​អំណរ​ សប្បាយ, គឺ ​មាន​ច្រៀង, វាយ​ស្គរ, និង​លេង​ពិណ​ ផង។  កូន​ មិន​បាន​ទុក ​ឲ្យ​ពុក​ ថើប​លា​កូន​ចៅ​ ប្រុស​ស្រី ​របស់​ពុក ​ឡើយ។  កូន ​ធ្វើ​ដូច្នេះ​ ពិត​ជា​ល្ងីល្ងើ ​មែន។  ពុក​ មាន​អំណាច​ អាច​ធ្វើ​ទោស​ឯង​ រាល់​គ្នា​បាន, តែ ​ព្រះ ​នៃ​ដូនតា ​របស់​ ឯង​រាល់​គ្នា​ មាន​ព្រះបន្ទូល ​មក​កាន់​ពុក ​ពី​យប់មិញ​ ថា, ចូរ​ ប្រយ័ត្ន!  កុំ​ និយាយ​អ្វី​ ប៉ះពាល់​ ដល់​យ៉ាកុប​ ឡើយ, ទោះ​បី​ ល្អ ឬ​អាក្រក់​ក្ដី។”  ឥឡូវ​នេះ បើ​ថា​ កូន​ រត់​ចេញ​មក ព្រោះ​តែ​ នឹក​ញាតិសន្ដាន ​ឪពុក​ របស់​ កូន​នោះ, មិន​អី​ទេ។  ចុះ​ ហេតុ​ដូចម្ដេច​ បាន​ជា​លួច​យក​ រូប​ព្រះ ​របស់​ពុក​ មក​ដែរ

យ៉ាកុប ​ឆ្លើយ​ទៅ​ ឡាបាន់​វិញ ​ថា៖ «ខ្ញុំ ​ធ្វើ​ដូច្នេះ​ មក​ពី​ភ័យ​ពេក, ខ្លាច​ក្រែង ​លោក​ឪពុក ​ដណ្ដើម ​យក​កូន​ស្រី​ របស់​ លោក​ឪពុក​ ពី​ខ្ញុំ។  ប្រសិន​បើ ​លោក​ឪពុក​ រក​ឃើញ ​រូប​ព្រះ ​របស់​ លោក​ឪពុក​ នៅ​ជា​មួយ​នរណា, អ្នក​នោះ ​នឹង​ត្រូវ ​ទទួល​ទោស​ ដល់​ជីវិត។  សូម ​លោក​ឪពុក​ ឆែក​មើល​ អស់​អ្នក​ ដែល​នៅ​ ជា​មួយ​ខ្ញុំ ដោយ​មាន ​បង​ប្អូន​យើង ​នៅ​ទី​នេះ ​ជា​សាក្សី​ស្រាប់, ហើយ ​អ្វីៗ​ ដែល​ជា​របស់ ​លោក​ឪពុក, សូម ​អញ្ជើញ​ យក​ទៅ​វិញ​ ចុះ។»  យ៉ាកុប​ ពុំ​ ដឹង​ថា, ​រ៉ាជែល​ បាន​លួច​យក ​រូប​ព្រះ​ ទាំង​នោះ​ទេ។

ឡាបាន់ ​ចូល​ទៅ​ក្នុង​ ជំរំ​ របស់ យ៉ាកុប, ជំរំ​
របស់ លេអា, និង​ជំរំ​ របស់ ​ស្ត្រី​បំរើ​ ទាំង​ពីរ, តែ ​រក​មិន​ឃើញ​ អ្វី​សោះ។  គាត់ ​ចេញ​ពី​ជំរំ​ របស់ ​លេអា ចូល ​ទៅ​ក្នុង​ជំរំ​ របស់ ​រ៉ាជែល។  រ៉ាជែល​ បាន​យក​រូប​ព្រះ​ ទាំង​នោះ ​ដាក់​នៅ​ក្រោម​ កែប​អូដ្ឋ, ហើយ​ អង្គុយ​ពី​លើ។  ឡាបាន់ ​ឆែក​មើល​ជំរំ​ ទាំង​មូល, តែ ​រក​ មិន​ឃើញ ​អ្វី​ទេ។  រ៉ាជែល ​ជំរាប​ឪពុក​ ថា៖ «សូម​ លោក​ម្ចាស់​ កុំ​ ប្រកាន់​កូន ​ធ្វើ​អ្វី; កូន ​មិន​អាច​ក្រោក​ នៅ​មុខ ​លោកឪពុក​ បាន​ទេ, ព្រោះ​ កូន​ មកខែ មិន​សូវ​ ស្រួល​ខ្លួន។»  ​ឡាបាន់ ​ខំ​រក​រូបព្រះ​ ទាំង​នោះ, តែ ​រក​ពុំ​ឃើញ ​ឡើយ។

​យ៉ាកុប​ ខឹង​យ៉ាង​ខ្លាំង, ហើយ​ រក​រឿង​ ​ឡាបាន់។  លោក​ ពោល​ថា៖ «តើ​ ខ្ញុំ​ មាន​ទោស​អ្វី?  តើ​ ខ្ញុំ​ ធ្វើ​អ្វី​ខុស​ បាន​ជា​លោក​ឪពុក ​ខំ​ប្រឹង ​ដេញ​តាម​ខ្ញុំ ​បែប​នេះពេល​លោក​ឪពុក ​ឆែកឆេរ​ មើល​ឥវ៉ាន់ ​ទាំង​ប៉ុន្មាន ​របស់​ខ្ញុំ, តើ​ លោក​ឪពុក​ ឃើញ​មាន ​អ្វី​ខ្លះ ដែល​ជា​របស់ ​ក្រុម​គ្រួសារ​ លោក​ឪពុក?  សូម ​បង្ហាញ​ ឲ្យ​បង​ប្អូន ​របស់​ខ្ញុំ និង​បង​ប្អូន​ លោក​ឪពុក បាន​ឃើញ​ នៅ​ទី​នេះ​ផង, ដើម្បី ​ឲ្យ​គេ​ ជួយ​អារ​កាត់ ​រឿង​យើង​ ទាំង​ពីរ។ 

«ក្នុង​រយៈ​ពេល ​ម្ភៃ​ឆ្នាំ​ ដែល​ខ្ញុំ​ នៅ​ជា​មួយ​ លោក​ឪពុក, គ្មាន ​ចៀម​ញី ឬ​ពពែ​ញី​ ណា​មួយ​ របស់ ​លោក​ឪពុក បាន​រលូត​កូន ​ឡើយ។  ខ្ញុំ​ ក៏​ពុំ​ដែល​ បាន​យក​ ពពែ​ឈ្មោល​ ណា​មួយ ​ក្នុង​ហ្វូង​សត្វ​ របស់​ លោក​ឪពុក មក​ទទួល​ទាន​ ដែរ។  ខ្ញុំ​ ពុំ​ បាន​យក ​សត្វ​ណា​ ដែល​ត្រូវ​ សត្វ​ព្រៃ​ ខាំ​សម្លាប់ ​មក​ជូន​ លោក​ឪពុក ​វិញ​ទេ, គឺ​ ខ្ញុំ ​តែងតែ​ សង​ជានិច្ច, ហើយ ​ប្រសិន​បើ​ គេ ​លួច​សត្វ ​នៅ​ពេល​ថ្ងៃ​ក្ដី ឬ​យប់​ក្ដី, លោក​ឪពុក​ តែង​ចាប់​ ឲ្យ​ខ្ញុំ​ សង​ទាំង​អស់។  ខ្ញុំ​ ទ្រាំទ្រ​ នៅ​ជា​មួយ ​ហ្វូង​សត្វ​ ជានិច្ច, គឺ​ ត្រូវ ​រង​កំដៅ​ នៅ​ពេល​ថ្ងៃ, ត្រូវ ​រងា​ នៅ​ពេល​យប់, និង​ត្រូវ​ អត់​ងងុយ​ដេក​ មិន​លក់។  ខ្ញុំ​ បាន​រស់​នៅ​ ជា​មួយ ​ក្រុម​គ្រួសារ​ លោក​ឪពុក អស់​រយៈ​ពេល ​ម្ភៃ​ឆ្នាំ​ មក​ហើយ។  ខ្ញុំ​ បាន​នៅ​បំរើ​ លោក​ឪពុក​ ដប់បួន​ឆ្នាំ ដើម្បី​ បាន​កូន​ស្រី​ ទាំង​ពីរ​ របស់ ​លោក​ឪពុក ​មក​ធ្វើ​ ជា​ភរិយា, ហើយ​ ប្រាំ​មួយ ​ឆ្នាំ​ទៀត ដើម្បី ​ឲ្យ​បាន​ ហ្វូង​ចៀម ​របស់​ លោក​ឪពុក។  ប៉ុន្តែ លោក​ឪពុក​ បាន​ផ្លាស់​ប្ដូរ​ ថ្លៃ​ឈ្នួល​ របស់​ខ្ញុំ​ ដល់​ទៅ ​ដប់​ដង។  ប្រសិន​បើ​ ព្រះ​ នៃ​លោក ​អប្រាហាំ, ជា​ជីតា​ របស់​ខ្ញុំ ជា​ព្រះ​ ដែល​លោក​ អ៊ីសាក ​គោរព​ កោត​ខ្លាច, មិន​បាន​គង់​ ជា​មួយ​ខ្ញុំ​ ទេ​នោះ, ម៉្លេះ​ សម ​លោក​ឪពុក ​ឲ្យ​ខ្ញុំ​ ចេញ​មក​ ដោយ​ដៃ​ទទេ​ ជា​មិន​ខាន។  ព្រះជាម្ចាស់​ បាន​ទត​ឃើញ​ ទុក្ខ​លំបាក និង​ការ​នឿយហត់​ របស់​ខ្ញុំ។  ហេតុ​នេះ​ហើយ ​បាន​ជា​ ពី​យប់មិញ ព្រះអង្គ​ កាន់​ខាង​ខ្ញុំ។»

​ឡាបាន់ ​ឆ្លើយ​ទៅ​ ​យ៉ាកុប ​វិញ​ថា៖ «ស្ត្រី​ទាំង​នេះ​ ជា​កូន​ស្រី​ របស់​ពុក, ក្មេង​ប្រុស​ ទាំង​នេះ ​ជា​ចៅ​ របស់​ពុក, ហ្វូង​សត្វ​ ទាំង​នេះ ​ជា​ហ្វូង​សត្វ ​របស់​ពុក, ហើយ​ អ្វីៗ​ ទាំង​ប៉ុន្មាន​ ដែល​កូន​ មើល​ឃើញ ​នៅ​ទី​នេះ ក៏​សុទ្ធ​តែ ​ជា​របស់​ ពុក​ដែរ។  តែ​ ថ្ងៃ​នេះ ពុក​ មិន​ទាមទារ​ យក​កូន​ស្រី ​របស់​ពុក, ព្រម​ទាំង​ កូនៗ​ ដែល​កើត ​ចេញ​ពី​នាង​នោះ​ មក​វិញ​ឡើយ។  ដូច្នេះ ឥឡូវ​នេះ ដល់​ពេល ​ដែល​យើង ​ត្រូវ​ ចង​ សម្ពន្ធមេត្រី​ ជា​មួយ​គ្នា, ហើយ​ សូម ​ឲ្យ​មាន​ សាក្សី​ ដឹង​ឮ​ផង។»  

យ៉ាកុប​ បាន​យក ​ដុំ​ថ្ម​មួយ មក​បញ្ឈរ​ ធ្វើ​ជា​ស្ដូប។  យ៉ាកុប​ ប្រាប់​បង​ប្អូន​ របស់​លោក​ ថា៖ «សូម​ រើស​ថ្ម​មក។»  គេ ​ក៏​រើស​ថ្ម​ មក​គរ​ ជា​គំនរ​មួយ, ហើយ ​នាំ​គ្នា​ បរិភោគ​ នៅ​លើ​ គំនរ​ថ្ម​នោះ។  ឡាបាន់ ​ហៅ​កន្លែង​នោះ ​ថា, «យេការ-សាហាឌូថា», តែ​ ​យ៉ាកុប ​ហៅ​កន្លែង​នោះ​ ថា, «កាឡេឌ» ​វិញ។

​ឡាបាន់ ​ពោល​ថា៖ «ថ្ងៃ​នេះ ពុក និង​កូន​ យក​គំនរ​ថ្ម ​នេះ ​ធ្វើ​ជា​សាក្សី។»  ហេតុ​នេះ​ហើយ​ បាន​ជា​គេ​ ហៅ​គំនរ​ថ្ម​ នោះ​ ថា, «កាឡេដ។»  គេ​ ក៏​បាន​ដាក់​ឈ្មោះ​ ឲ្យ​គំនរ​ថ្ម​ នោះ​ ថា, «មីសប៉ា»​ ដែរ, ព្រោះ ឡាបាន់​ ពោល​ថា, «សូម​ ព្រះយ៉ាវេ​ តាម​ឃ្លាំ​មើល​កូន និង​ពុក នៅ​ពេល​ ដែល​យើង ​ឃ្លាត​ឆ្ងាយ ​ពី​គ្នា​ទៅ។  ប្រសិន​បើ​ កូន​ ធ្វើ​បាប ​កូន​ស្រី​ របស់​ពុក, ហើយ ​ទៅ​យក​ប្រពន្ធ ​ផ្សេង​ទៀត​នោះ, ចូរ​ ប្រយ័ត្ន, ទោះ​បី​ គ្មាន ​នរណា ​នៅ​ជា​មួយ ​យើង​ក្ដី, ក៏​មាន​ ព្រះជាម្ចាស់​ ធ្វើ​ជា​សាក្សី ​រវាង​កូន និង​ពុក​ដែរ។»

ឡាបាន់​ មាន​ប្រសាសន៍ ​ទៅ​​យ៉ាកុប​ ថា៖ «មើល​នែ៎, គំនរ​ថ្ម និង​ស្ដូប​នេះ ដែល​ពុក​ បាន​ដាក់ ​នៅ​ចន្លោះ​កូន និង​ពុក។  គំនរ​ថ្ម និង​ស្ដូប​ ជា​សាក្សី​ បញ្ជាក់​ ថា, ពុក​ នឹង​មិន​រំលង​ គំនរ​ថ្ម ​នេះ​ទេ, ហើយ ​កូន​ ក៏​នឹង​មិន ​រំលង ​គំនរ​ថ្ម និង​ស្ដូប តាម​រក​រឿង ​ធ្វើ​បាប​ពុក​ដែរ។  សូម​ ព្រះ ​របស់​លោក​ អប្រាហាំ និង​ព្រះ​ របស់លោក ​ណាឃរ, គឺ​ ព្រះ ​នៃ​បុព្វបុរស ​របស់ ​ពួក​លោក ធ្វើ​ជា​ចៅក្រម ​រវាង​យើង ​ទាំង​ពីរ។»

យ៉ាកុប ​ក៏​បាន​ស្បថ ដោយ​យក​ព្រះ​ ដែល​​អ៊ីសាក ជា​ឪពុក​ របស់​លោក​ គោរព​ កោត​ខ្លាច ធ្វើ​ជា​ប្រធាន។  យ៉ាកុប​ បាន​ធ្វើ​យញ្ញបូជា​ ថ្វាយ​ព្រះជាម្ចាស់​ នៅ​លើ​ភ្នំ​នោះ, ហើយ អញ្ជើញ​ បង​ប្អូន​ របស់​លោក​ បរិភោគ​ ជា​មួយ​គ្នា។  គេ​ នាំ​គ្នា ​បរិភោគ, ហើយ ​ពេល​យប់, គេ​ ក៏​ស្នាក់​នៅ​ លើ​ភ្នំ​នោះ​ទៅ។

​ឡាបាន់ ​ក្រោក​ឡើង​ តាំង​ពី​ព្រលឹម។ គាត់ ​ថើប​កូន​ប្រុស​ កូន​ស្រី ​របស់​គាត់, ថែម​ទាំង ​ឲ្យ​ពរ​គេ ​ទៀត​ផង។  បន្ទាប់​មក ឡាបាន់​ ធ្វើ​ដំណើរ ​វិល​ត្រឡប់​ ទៅ​ស្រុក​គាត់ ​វិញ។


Genesis 31 New International Version (NIV)

Jacob Flees From Laban

31 Jacob heard that Laban’s sons were saying, “Jacob has taken everything our father owned and has gained all this wealth from what belonged to our father.” And Jacob noticed that Laban’s attitude toward him was not what it had been.
Then the Lord said to Jacob, “Go back to the land of your fathers and to your relatives, and I will be with you.”
So Jacob sent word to Rachel and Leah to come out to the fields where his flocks were. He said to them, “I see that your father’s attitude toward me is not what it was before, but the God of my father has been with me. You know that I’ve worked for your father with all my strength, yet your father has cheated me by changing my wages ten times. However, God has not allowed him to harm me. If he said, ‘The speckled ones will be your wages,’ then all the flocks gave birth to speckled young; and if he said, ‘The streaked ones will be your wages,’ then all the flocks bore streaked young. So God has taken away your father’s livestock and has given them to me.
10 “In breeding season I once had a dream in which I looked up and saw that the male goats mating with the flock were streaked, speckled or spotted. 11 The angel of Godsaid to me in the dream, ‘Jacob.’ I answered, ‘Here I am.’ 12 And he said, ‘Look up and see that all the male goats mating with the flock are streaked, speckled or spotted, for I have seen all that Laban has been doing to you. 13 I am the God of Bethel, where you anointed a pillar and where you made a vow to me. Now leave this land at once and go back to your native land.’”
14 Then Rachel and Leah replied, “Do we still have any share in the inheritance of our father’s estate? 15 Does he not regard us as foreigners? Not only has he sold us, but he has used up what was paid for us. 16 Surely all the wealth that God took away from our father belongs to us and our children. So do whatever God has told you.”
17 Then Jacob put his children and his wives on camels, 18 and he drove all his livestock ahead of him, along with all the goods he had accumulated in Paddan Aram,[a] to go to his father Isaac in the land of Canaan.
19 When Laban had gone to shear his sheep, Rachel stole her father’s household gods.20 Moreover, Jacob deceived Laban the Aramean by not telling him he was running away.21 So he fled with all he had, crossed the Euphrates River, and headed for the hill country of Gilead.

Laban Pursues Jacob

22 On the third day Laban was told that Jacob had fled. 23 Taking his relatives with him, he pursued Jacob for seven days and caught up with him in the hill country of Gilead.24 Then God came to Laban the Aramean in a dream at night and said to him, “Be careful not to say anything to Jacob, either good or bad.”
25 Jacob had pitched his tent in the hill country of Gilead when Laban overtook him, and Laban and his relatives camped there too. 26 Then Laban said to Jacob, “What have you done? You’ve deceived me, and you’ve carried off my daughters like captives in war.27 Why did you run off secretly and deceive me? Why didn’t you tell me, so I could send you away with joy and singing to the music of timbrels and harps? 28 You didn’t even let me kiss my grandchildren and my daughters goodbye. You have done a foolish thing.29 I have the power to harm you; but last night the God of your father said to me, ‘Be careful not to say anything to Jacob, either good or bad.’ 30 Now you have gone off because you longed to return to your father’s household. But why did you steal my gods?
31 Jacob answered Laban, “I was afraid, because I thought you would take your daughters away from me by force. 32 But if you find anyone who has your gods, that person shall not live. In the presence of our relatives, see for yourself whether there is anything of yours here with me; and if so, take it.” Now Jacob did not know that Rachel had stolen the gods.
33 So Laban went into Jacob’s tent and into Leah’s tent and into the tent of the two female servants, but he found nothing. After he came out of Leah’s tent, he entered Rachel’s tent. 34 Now Rachel had taken the household gods and put them inside her camel’s saddle and was sitting on them. Laban searched through everything in the tent but found nothing.
35 Rachel said to her father, “Don’t be angry, my lord, that I cannot stand up in your presence; I’m having my period.” So he searched but could not find the household gods.
36 Jacob was angry and took Laban to task. “What is my crime?” he asked Laban. “How have I wronged you that you hunt me down? 37 Now that you have searched through all my goods, what have you found that belongs to your household? Put it here in front of your relatives and mine, and let them judge between the two of us.
38 “I have been with you for twenty years now. Your sheep and goats have not miscarried, nor have I eaten rams from your flocks. 39 I did not bring you animals torn by wild beasts; I bore the loss myself. And you demanded payment from me for whatever was stolen by day or night. 40 This was my situation: The heat consumed me in the daytime and the cold at night, and sleep fled from my eyes. 41 It was like this for the twenty years I was in your household. I worked for you fourteen years for your two daughters and six years for your flocks, and you changed my wages ten times. 42 If the God of my father, the God of Abraham and the Fear of Isaac, had not been with me,you would surely have sent me away empty-handed. But God has seen my hardship and the toil of my hands, and last night he rebuked you.
43 Laban answered Jacob, “The women are my daughters, the children are my children, and the flocks are my flocks. All you see is mine. Yet what can I do today about these daughters of mine, or about the children they have borne? 44 Come now, let’s make a covenant, you and I, and let it serve as a witness between us.”
45 So Jacob took a stone and set it up as a pillar. 46 He said to his relatives, “Gather some stones.” So they took stones and piled them in a heap, and they ate there by the heap. 47 Laban called it Jegar Sahadutha, and Jacob called it Galeed.[b]
48 Laban said, “This heap is a witness between you and me today.” That is why it was called Galeed. 49 It was also called Mizpah,[c] because he said, “May the Lord keep watch between you and me when we are away from each other. 50 If you mistreat my daughters or if you take any wives besides my daughters, even though no one is with us, remember that God is a witness between you and me.”
51 Laban also said to Jacob, “Here is this heap, and here is this pillar I have set up between you and me. 52 This heap is a witness, and this pillar is a witness, that I will not go past this heap to your side to harm you and that you will not go past this heapand pillar to my side to harm me. 53 May the God of Abraham and the God of Nahor, the God of their father, judge between us.”
So Jacob took an oath in the name of the Fear of his father Isaac. 54 He offered a sacrifice there in the hill country and invited his relatives to a meal. After they had eaten, they spent the night there.
55 Early the next morning Laban kissed his grandchildren and his daughters and blessedthem. Then he left and returned home.[d]

Footnotes:

  1. Genesis 31:18 That is, Northwest Mesopotamia
  2. Genesis 31:47 The Aramaic Jegar Sahadutha and the Hebrew Galeed both mean witness heap.
  3. Genesis 31:49 Mizpah means watchtower.
  4. Genesis 31:55 In Hebrew texts this verse (31:55) is numbered 32:1.




No comments:

Post a Comment