រដ្ឋលេខាធិការ និងជាអនុប្រធាន អង្គភាពព័ត៌មាន ប្រតិកម្មរហ័ស របស់ ទីស្ដីការ គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី ធ្វើសន្និសីទកាសែតនៅព្រឹកថ្ងៃទី១៦ កក្កដា ២០១៤។ |
រដ្ឋាភិបាល ចោទ បក្សប្រឆាំង ថា មានផែនការ ប្រើអំពើហិង្សា
RFA | ១៦ កក្កដា ២០១៤
រលោក កែវ រ៉េមី រដ្ឋលេខាធិការ និងជាអនុប្រធាន អង្គភាព ព័ត៌មាន ប្រតិកម្មរហ័ស របស់ ទីស្ដីការ គណៈរដ្ឋមន្ត្រី មានប្រសាសន៍ នៅក្នុងសន្និសីទ កាសែត នៅថ្ងៃ ទី១៦ កក្កដា ថា, រ
ឆ្លើយតបសំណួរ អ្នកកាសែត ក្នុងពេលធ្វើសន្និសីទ កាសែតនោះ, លោក កែវ រ៉េមី បានប្រកាស ថា, រដ្ឋាភិបាល នឹងទប់ស្កាត់ បើសិន ជាគណបក្ស សង្គ្រោះជាតិ មានគម្រោង ធ្វើមហាបាតុកម្ម ដើម្បី ទាមទារ ឲ្យមាន ការដោះលែង បេក្ខជន តំណាងរាស្ត្រ ចំនួន ៥នាក់ ដែលត្រូវ ឃាត់ខ្លួន និងកំពុង ធ្វើការសាកសួរ នៅសាលាដំបូង រាជធានីភ្នំពេញ។
លោក កែវ រ៉េមី បានប្រកាស ថា, ការចាប់ខ្លួន បេក្ខជន តំណាងរាស្ត្រ របស់ គណបក្ស សង្គ្រោះជាតិ ចំនួន ៥នាក់នោះ មិនប៉ះពាល់ ដល់ការចរចា រវាង តំណាង គណបក្ស ទាំង២ ដើម្បី ដោះស្រាយ ការជាប់គាំង នយោបាយ ក្នុងពេលបច្ចុប្បន្ន ឡើយ។
បច្ចុប្បន្ន អាជ្ញាធរ ចាប់ខ្លួន បេក្ខជន តំណាងរាស្ត្រ របស់ គណបក្ស សង្គ្រោះជាតិ ចំនួន ៥រូប, ហើយ បញ្ជូនទៅ ឲ្យតុលាការ សាកសួរ មុនធ្វើការ ចោទប្រកាន់។ បេក្ខជន តំណាងរាស្ត្រ ទាំង៥ រូបនោះ មានអ្នកស្រី មូរ សុខហួរ, លោក កែវ ភិរម្យ, លោក ម៉ែន សុថាវរិន្ទ្រ, លោក ហូរ វ៉ាន់, និងលោក រៀល ខេមរិន្ទ្រ៕
No comments:
Post a Comment