មន្ត្ រីរដ្ឋាភិបាល ជាច្រើនរូប ធ្វើកិច្ចប្រជុំ ជាមួយ តំណាង អង្គទូត, មន្ត្រី អង្គការ សង្គមស៊ីវិល អន្តរជាតិ និងមន្ត្រី តំណាងអង្គការ សហប្រជាជាតិ ប្រចាំ នៅកម្ពុជា នៅទីស្ដីការ ក្រសួង យុត្តិធម៌ នៅរសៀល ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៤។ |
មន្ត្រី រដ្ឋាភិបាល ពន្យល់មន្ត្រីទូត, អ.ស.ប. ពីករណី ចាប់ខ្លួន តំណាងរាស្ត្រ ៥រូប
RFA | ១៦ កក្កដា ២០១៤
រដ្ឋមន្ត្រី ក្រសួង យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា និងមន្ត្រី ជាន់ខ្ពស់ ប៉ូលិស, ប៉េអិម, និងក្រសួង មហាផ្ទៃ, បានធ្វើកិច្ចប្រជុំ ជាមួយ តំណាងអង្គទូត, មន្ត្រី អង្គការ សង្គមស៊ីវិល អន្តរជាតិ, និងមន្ត្រី តំណាង អង្គការ សហប្រជាជាតិ ប្រចាំនៅកម្ពុជា នៅទីស្ដីការ ក្រសួងយុត្តិធម៌ នៅរសៀល ថ្ងៃ ទី១៦ ខែកក្កដា ដើម្បី ជម្រាបជូន ពីស្ថានភាព នៃការប៉ះទង្គិច នៅទីលាន ប្រជាធិបតេយ្យ កាលពីថ្ងៃ ទី១៥ កក្កដា រវាងបាតុករ និងសន្តិសុខ សាលារាជធានី ភ្នំពេញ និងការចាប់ខ្លួន តំណាងរាស្ត្រ បក្សសង្គ្រោះជាតិ ៥រូប និងជំនួយការ ១រូបទៀត។
ប្រភពមន្ត្រី ក្រសួងយុត្តិធម៌ បានឲ្យដឹង ថា, ក្រសួង បានអញ្ជើញ តំណាងមន្ត្រីទូត និងអង្គការ សង្គមស៊ីវិល អន្តរជាតិ ទាំងអស់, តែ ឃើញមាន តំណាងមន្ត្រីទូត, អង្គការ សង្គមស៊ីវិល អន្តរជាតិ តែ ២៤ស្ថាប័នប៉ុណ្ណោះ ដែលបានចូលរួម។
No comments:
Post a Comment