លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
លោក ហ៊ុន សែន ព្រមាន កុំឲ្យ មេដឹកនាំ គណបក្ស សង្គ្រោះជាតិ តាំងខ្លួន ជាមេម៉ាហ្វីយ៉ា (Mafia)
ដោយ៖ ស៊ុន ណារិន / វីអូឌី | ថ្ងៃអង្គារ ទី1 កក្កដា 2014
លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះ ប្រៀបធៀប មេដឹកនាំ គណបក្ស សង្គ្រោះជាតិទៅនឹង មេដឹកនាំ ម៉ាហ្វីយ៉ា (Mafia) និងព្រមាន ការចាប់បង្ខំ គណបក្ស ប្រជាជនកម្ពុជា ដែលទទួលបានសំឡេងគាំទ្រ ពីប្រជាជនច្រើនជាង។
ការប្រៀបធៀបបែបនេះ ខណៈលោកនាយករដ្ឋមន្ត្រីបានរិះគន់ទៅលើគណបក្សប្រឆាំងថាកាលដែលចង់បានស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ឬជ្រើសសមាសភាពដោយឆ្លងកាត់សំឡេងឆ្នោត២/៣នៅក្នុងសភា គឺជាចលនាមួយបំផ្លាញគោលការណ៍ប្រជាធិបតេយ្យ ដែលករណីនេះមិនអាចទៅរួចជាដាច់ខាត។
លោកនាយករដ្ឋមន្ត្រីបន្តថាលទ្ធភាពការវិវត្តទី២ គឺដំណើរការដូចបច្ចុប្បន្ន ហើយដល់២០១៨ នឹងមានការចាត់តាំងការបោះឆ្នោតឡើងវិញ។លោកព្រមានថាប្រសិនបើការធ្វើបាតុកម្មរបស់គណបក្សប្រឆាំង នោះនឹងមានបាតុកម្មប្រឆាំងបាតុកម្មតាមឆន្ទៈរបស់ប្រជាពលរដ្ឋដែលគាំទ្រគណបក្សប្រជាជនកម្ពុជា។
VODមិនទាន់អាចទាក់ទងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា អនុប្រធាន ដើម្បីអត្ថាធិប្បាយលើបញ្ហានេះបាននៅឡើយទេ។
ទាក់ទងនឹងការទាមទារសំឡេងបោះឆ្នោត២/៣ នៅក្នុងសភា អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញឬទ្ធិ មានប្រសាសន៍ថា ដោយសារគជប អនុម័ត សំឡេង៥០ភាគ១ នេះហើយដែលធ្វើឲ្យគាំងនយោបាយដល់បច្ចុប្បន្ន។ លោកបន្តថា ឬសគល់នៃការជាប់គាំងនយោបាយនេះដោយសារ គ.ជ.ប មិនឯករាជ្យ ដូចនេះគណបក្សសង្គ្រោះជាតិទាមទារឲ្យអនុម័ត២/៣ គឺដើម្បីប្រជាធិបតេយ្យ និងផលប្រយោជន៍ជាតិទាំងមូល។
លោកនាយករដ្ឋមន្ត្រី ឲ្យដឹងទៀតថា លោកបានប្រាប់ទៅរដ្ឋមន្ត្រីការបរទេសជប៉ុនថា ទោះជាមានឬមិនមានជំនួយរបស់ជប៉ុនសម្រាប់កំណែទម្រង់នៃការបោះឆ្នោត ក៏រដ្ឋាភិបាលបន្តការកែទម្រង់ការបោះឆ្នោត៕
No comments:
Post a Comment