Paris Peace Accords 23 Oct. 1991

Tuesday, July 22, 2014

Sam Rainsy: Political agreement reached today

 

២២ កក្កដា ២០១៤ / 22 July 2014 - Political agreement reached today...

ថ្ងៃនេះ នៅវេលាម៉ោង ០១:៥០ រសៀល គណបក្សសង្រ្គោះជាតិបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនយោបាយរួមមួយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានចំណុចសំខាន់ៗដូចតទៅ៖

 
- ដោះលែងអ្នកជាប់ចោទថ្មីៗទាំងអស់ ដែលមកពីគណបក្សសង្រ្គោះជាតិ។


- ស្ថាប័នរៀបចំការបោះឆ្នោតថ្មីមួយ ដែលមានលក្ខន្តិកៈ តួនាទី និងសមាសភាពចែងក្នុងរដ្ឋធម្មនុញ្ញ។ ស្ថាប័ននេះមានសមាជិក ៩រូប ៖ ៤រូបជ្រើសរើសដោយគណបក្សប្រជាជនកម្ពុជា ៤រូបជ្រើសរើសដោយគណបក្សសង្រ្គោះជាតិ និង១រូបជ្រើសរើសតាមការព្រមព្រៀងគ្នារវាងគណបក្សទាំងពីរ។


- កាលបរិច្ឆេទនៃការបោះឆ្នោតលើកក្រោយ មិនទាន់បានកំណត់ទេ។


- នៅរដ្ឋសភា គណបក្សសង្រ្គោះជាតិនឹងធ្វើជាប្រធានគណៈកម្មការជំនាញចំនួន ៥/១០ (ប្រាំលើដប់)។

Today, at 13:50, the CNRP reached a comprehensive political agreement with the CPP with the following main points:


- Release of all CNRP-affiliated detainees recently arrested. 

 
- Establishment of a new constitutionally mandated election. commission made up of 9 members: 4 from the CPP, 4 from the CNRP, 1 by consensus between the two parties.


- The dates of future elections have not been fixed yet.


- At the National Assembly the CNRP will get the chairmanship of 5 commissions out of 10.

សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam.5

No comments:

Post a Comment