លោក ទៀ បាញ់៖ មនុស្ស ៤នាក់ ស្លាប់ ដោយសារ ធ្លាក់ឧទ្ធម្ភាគចក្រ នៅសង្កាត់ ព្រៃ ស
RFA | 14 July 2014

កងសង្គ្រោះបន្ទាន់ កំពុងស្វែងរក យោធាបាត់ខ្លួន ក្នុងហេតុការណ៍ ធ្លាក់ឧទ្ធម្ភាគចក្រ ក្នុងរណ្ដៅ ស្រះជីកដី នៅសង្កាត់ ព្រៃ ស,
ខណ្ឌដង្កោ នាថ្ងៃ ទី១៤ ខែកក្កដា ឆ្នាំ២០១៤។
RFA
លោក ទៀ បាញ់ បញ្ជាក់ថា យន្តហោះ ជួបបញ្ហាបច្ចេកទេស រួចក៏បន្ទាប ខ្លួនចុះ, ហើយ ក៏ប៉ះជាមួយ ច្រាំងរណ្ដៅស្រះ ទឹកបណ្ដាល ឲ្យធ្លាក់ចុះ។ លោក ចាត់ទុកថា រណ្ដៅស្រះនោះ ជារណ្ដៅ មរណៈ។ រណ្ដៅជីកដី មានជម្រៅ ជាង៣០ម៉ែត្រ ពីច្រាំង ខាងលើ ដល់ទឹក មានជម្រៅ ២០ម៉ែត្រ និងពីទឹក ដល់បាតដី មានជម្រៅ ជាង១០ម៉ែត្រ, ហើយ ទំហំដី មានជាង ២០ហិកតារ។

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីការពារជាតិ លោក ទា បាញ់
ចុះពិនិត្យនៅកន្លែងកើតហេតុធ្លាក់ឧទ្ធម្ភាគចក្រក្នុងរណ្ដៅស្រះជីក
ដី នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៤។ RFA
ជនរងគ្រោះ ដែលនៅមាន ជីវិត ឈ្មោះ ចេង សុខសំបូរ ជាមន្រ្តីយោធា និងជាសិក្ខាកាម ហ្វឹកហ្វឺន ត្រូវ បានបញ្ជូន ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ កាល់ម៉ែត។
ចំណែកមនុស្ស ៤នាក់ ដែលស្លាប់ ក្នុងស្រះជីកដី មានលោក ឧត្ដមសេនីយ៍ទោ អ៊ុក ប៉ុណ្ណាយ៉ា, លោកឧត្ដមសេនីយ៍ត្រី អៀង ចាន់រិទ្ឋ, លោកវរសេនីយ៍ត្រី ថន វណ្ណឌី និងលោកវរសេនីយ៍ត្រី ខំា ប៊ុនណាន។
ក្រុមសង្គ្រោះបន្ទាន់ កំពុងបន្ត រាវរក សាកសពមនុស្ស ដែលបាត់ ខ្លួន ទាំង៤នាក់, ប៉ុន្តែ រហូតមកដល់ រសៀល ថ្ងៃនេះ នៅមិនទាន់ រកឃើញ នៅឡើយទេ។
No comments:
Post a Comment