Paris Peace Accords 23 Oct. 1991

Saturday, August 9, 2014

លោក សម រង្ស៊ី៖ វិបត្តិនយោបាយ នៅកម្ពុជា បានបញ្ចប់ហើយ (មានសម្លេង) | Sam Rainsy: Political conflict has come to an end

លោក សម រង្ស៊ី៖ វិបត្តិនយោបាយ នៅកម្ពុជា បានបញ្ចប់ហើយ (មានសម្លេង)

samRaingsy-mqdefault 

រាជធានី ភ្នំពេញ៖ មេដឹកនាំ គណបក្ស សង្រ្គោះជាតិ លោក សម រង្ស៊ី បានថ្លែងថា វិបត្តិនយោបាយ នៅប្រទេសកម្ពុជា បានបញ្ចប់ហើយ ឈានដល់ សមាជិត សភាទាំង ១២៣ រូប អង្គុយធ្វើ រួមគ្នា ក្រោមដំបូល រដ្ឋសភាជាតិ រវាង គណបក្ស ដែលមានអាសនៈ នៅក្នុង រដ្ឋសភា គឺ​ គណបក្ស ​សង្គ្រោះ​ជាតិ និងគណបក្ស​ ប្រជាជន​កម្ពុជា។​

លោក សម​ រង្ស៊ី បានបន្តថា, ​យើង​ នឹង​ខិតខំ ​ដោយ​បង្ហាញ​សុ​ឆន្ទៈ បង្ហាញ​ភាពស្មោះត្រង់ ហើយ ​បង្ហាញ​នូវ​ការទុកចិត្ត​គ្នា​ទៅវិញទៅមក ដើម្បី​បង្កើត​នូវ​វប្បធម៌​ថ្មី​មួយ គឺ​វប្បធម៌​សន្ទនា​។ យើង​បញ្ចប់​វប្បធម៌​ច្បាំង​គ្នា ច្បាំង​គ្នា​ជា​ពាក្យសំដី​ក៏ដោយ យកឈ្នះ យក​ចាញ់​រៀងៗ​ខ្លួន​។ មិន​អីចឹង​ទៀត​ទេ​។ វប្បធម៌​សន្ទនា គឺ​ទាំងអស់គ្នា​ស្វែងរក​គំនិតល្អ គំនិត​ជា​វិជ្ជមាន ដើម្បី​ការពារ​ប្រទេស ជាតិ ការពារ​ទាំង​ទឹកដី ដើម្បី​ លើក​តម្លើង​ យុត្តិធម៌​សង្គម ក្នុង​ប្រទេស​ជាតិ​យើង​​។​


លោក សម រង្ស៊ី ថែ្លងបែបនេះ ​គឺ បានធ្វើឡើង នៅ​ក្នុងសម័យ ប្រជុំពេញអង្គ រដ្ឋសភា​ នាព្រឹកថ្ងៃ ទី០៨ ​ខែសីហា ​ឆ្នាំ២០១៤។  សម រង្ស៊ី លើកឡើង ថា អស្ថិរភាពនិងហិង្សា លើផ្នែកនយោបាយនៅ កម្ពុជា ត្រូវ បានបិទបញ្ចប់ ទាំងស្រុងហើយ។  លោក សម រង្ស៊ី ក៏ស្នើឲ្យមានការរួបរួម និងបញ្ចប់នូវវប្បធម៌ «ទឹកឡើងត្រីស៊ី ស្រមោច ទឹកហោចស្រមោចស៊ីត្រី»។លោក​សម​រង្ស៊ី ក៏​បាន​គូស បញ្ជាក់ថា វប្បធម៌​លាប​ពណ៌​គ្នា ក៏​យើង​ត្រូវ​បញ្ចប់​ដែរ​៕
samraingsy104898
សូម លោក អ្នកនាង ស្តាប់ពិស្តារ ការលើកឡើង របស់ មេដឹកនាំ គណបក្ស សង្រ្គោះជាតិ លោក សម រង្ស៊ី ថ្លែងនៅក្នុង កិច្ចប្រជុំ រដ្ឋសភា នាព្រឹកថ្ងៃ ទី០៨ ខែសីហា ឆ្នាំ២០១៤ ​។


No comments:

Post a Comment