Paris Peace Accords 23 Oct. 1991

Wednesday, August 20, 2014

ក្រុមហ៊ុន​ អាកាសចរណ៍​ ថ្មី​មួយ ​នឹង​ត្រូវ ​បើក​ដំណើរ​ការ​ នៅ​កម្ពុជា ​ក្នុង​ខែ​ធ្នូ | Another airline will start fyling in Cambodia end of year

ក្រុមហ៊ុន​ អាកាសចរណ៍​ ថ្មី​មួយ ​នឹង​ត្រូវ ​បើក​ដំណើរ​ការ​ នៅ​កម្ពុជា ​ក្នុង​ខែ​ធ្នូ

​វិទ្យុ ​អាស៊ី សេរី | ២០ សីហា ២០១៤

កម្ពុជា ​នឹង​មាន​ ក្រុមហ៊ុន ​អាកាសចរណ៍ ​ហោះហើរ ​ក្នុង​ស្រុក ​មួយ​ទៀត ​នៅ​ចុង​ឆ្នាំ​នេះ ដែល​គ្រោង ​បើក​ជើង​ ហោះហើរ​ ពី​ភ្នំពេញ ទៅសៀមរាប និង​ពី​ភ្នំពេញ ទៅខេត្ត​ ព្រះសីហនុ។  ជាង​នេះ​ ទៅ​ទៀត, ក្រុមហ៊ុន ​ក្នុងស្រុក ​ដែល​ដាក់​ទុន ​រក​ស៊ី ​ជាមួយ​ ក្រុមហ៊ុន​ចិន​ នឹង​ពង្រីក​ជើង ​ហោះ​ហើរ ​ទៅ​ក្រៅ​ ប្រទេស​ទៀត នៅ​ឆ្នាំ​ បន្តបន្ទាប់ ដោយ​គ្រោង នាំ​ចូល​ យន្តហោះ​ ដឹក​អ្នក​ដំណើរ​ ពី​ស្រុក​ចិន ចំនួន ២០​គ្រឿង។


ក្រុមហ៊ុន កម្ពុជា បាយ័ន អ៊ែរ (Cambodia Bayon Airline) នឹង​នាំ​ចូល​យន្តហោះ​ដឹក​អ្នក​ដំណើរ ២​គ្រឿង​ពី​ប្រទេស​ចិន​ដី​គោក ហើយ​គ្រោង​នឹង​បើក​ជើង​ហោះហើរ​ក្នុង​ស្រុក​នៅ​​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៤។

អនុ​ប្រធាន​ក្រុមហ៊ុន បាយ័ន អ៊ែរឡាញ៍ ហូលឌីង (Bayon Holding Limited) លោក តាំង ឈុងលាង បញ្ជាក់​នៅ​ថ្ងៃ​ទី​២០ សីហា ថា ក្រុមហ៊ុន​លោក​ដែល​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ចិន​មួយ នៅ​​ស្រុក​ចិន​នោះ នឹង​នាំ​ចូល​យន្តហោះ​ដឹក​អ្នក​ដំណើរ​ចំនួន ២០​គ្រឿង ក្នុង​នោះ​ជាប្រភេទ​យបន្ត​ហោះ​ប្រើ​កង្ហារ និង​ប្រភេទ​អ៊ែរប៊ឺស (Airbus)។

តែ​លោក​ថា នៅ​ឆ្នាំ​ទី​១ ក្រុមហ៊ុន​នឹង​នាំចូល​យន្តហោះ ២​គ្រឿង​​ប្រភេទ​កង្ហារ​សិន ក្នុង​កិច្ច​​ចាប់ផ្ដើម​ដំណើរការ​រក​ស៊ី​​​​ដំបូង៖ «ឆ្នាំ​ទី​១ យើង​ហោះ​ក្នុង​ស្រុក​សិន​ពី ភ្នំពេញ ទៅ សៀមរាប ទៅ​ក្រុង​ព្រះសីហនុ​ទៀត ពីរ​វ៉ុល (ជើង) បាទ! ពី​ភ្នំពេញ ទៅ សៀមរាប ចេញ​ម្ដង ៤៥​នាទី​ម្ដង យន្តហោះ​១​ជើង​អ៊ីចឹង​ណា!»

លោក តាំង ឈុងលាង ឲ្យ​ដឹង​ថា យន្តហោះ​នាំ​ចូល​​ដំបូង​​នេះ​ គឺ​​ប្រភេទ​ អិម.អេ ៦០ (MA60) ជា​ប្រភេទ​យន្តហោះ​ប្រើ​កង្ហារ​ផលិត​ដោយ​​សហគ្រាស​រដ្ឋាភិបាល​ចិន ​មាន​ចំណុះ​ចាប់​ពី ៥០ ទៅ ៦០​កៅអី ហើយ​តម្លៃ​ក្នុង ១​គ្រឿង​ចាប់​ពី​១៦ ទៅ ១៧​លាន​ដុល្លារ។

ក្រុមហ៊ុន បាយ័ន អ៊ែរឡាញ៍ ហូលឌីង ​នឹង​ធ្វើ​ពិធី​ចុះហត្ថលេខា​ទិញ​យន្តហោះ​ចំនួន ២០​គ្រឿង​នេះ​ពី​ក្រុមហ៊ុន​ផលិត​យន្តហោះ​ចិន នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កោះពេជ្រ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២១ សីហា។

លោក តាំង ឈុងលាង បន្ត​ថា ក្រុមហ៊ុន​មាន​គម្រោង​នាំចូល​យន្តហោះ​ប្រភេទ អ៊ែរប៊ឺស បន្ថែម​ទៀត ហើយ​នឹង​ពង្រីក​ជើង​ហោះហើរ​ទៅ​ប្រទេស​ជិត​ខាង និង​ប្រទេស​ចិន នៅ​ឆ្នាំ​បន្តបន្ទាប់។
ទាក់ទង​នឹង​ការ​បើក​ក្រុមហ៊ុន​ហោះ​ហើរ​ថ្មី​នេះ ​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​អបអរ​សាទរ។

អគ្គនាយក​នៃ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា លោក កែវ ស៊ីវន មាន​ប្រសាសន៍​ថា ​ការ​បង្កើត​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​នេះ គឺ​សមស្រប​ទៅ​នឹង​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ដែល​ពង្រីក​ជើង​មេឃ​ក្នុង​ បំណង​ទាក់ទាញ​អ្នកទេសចរ​ផង និង​បង្កើន​ប្រាក់ចំណូល​ថវិកា​ជាតិ​ផង។

លោក​ថា ក្រុមហ៊ុន​ហោះហើរ​ថ្មី​នេះ អាច​ជួយ​កាត់​បន្ថយ​ជើង​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​បរទេស​ដែល​កំពុង​ ដំណើរ​ការ​នៅ​កម្ពុជា យ៉ាង​ច្រើន​ដូច​សព្វថ្ងៃ​នេះ​ បាន​មួយ​កម្រិត និង​អាច​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​បាន​បន្ថែម​ទៀត៖ «អ៊ីចឹង​យើង​មើល ​បញ្ហា​ហ្នឹង គឺ​យើង​ត្រូវ​តែ​បង្កើន​ទោះបី​យើង​ទើប​កើត​ថ្មី​ក្ដី យើង​ក្នុង​បរិមាណ​តិច​ក្ដី ប៉ុន្តែ​យើង​ត្រូវ​តែ​ខំប្រឹង ដើម្បី​បង្កើន​ជើង​ហោះ​ហើរ​ចេញ​ទៅ​ក្រៅ​វិញ។ កើន​ឡើង​នេះ​យើង​គិត​ថា វា​ជា​ការ​រីកចម្រើន​មួយ​ហើយ​សម្រាប់​ប្រទេសជាតិ។ កាល​ណា​ក្រុមហ៊ុន​ច្រើន​កូន​ខ្មែរ​នឹង​មាន​ការងារ​ធ្វើ​ច្រើន។»

លោក កែវ ស៊ីវន បន្ត​ថា ​វិស័យ​អាកាសចរណ៍​ស៊ីវិល​​នៅ​កម្ពុជា​បច្ចុប្បន្ន ​គឺ​ស្ថិត​​នៅ​ក្នុង​កម្រិត ទាំង​សម្ភារៈ​និង​ធនធាន​មនុស្ស៕

No comments:

Post a Comment