លោក ហេង សំរិន បដិសេធ ព័ត៌មាន ថា រដ្ឋសភា នឹងចាត់វិធានការ ចំពោះ បាតុកម្ម មុខទូត វៀតណាម
វិទ្យុ អាស៊ី សេរី | ២០ សីហា ២០១៤
លោក ហេង សំរិន ប្រធាន រដ្ឋសភា កម្ពុជា
ត្រឡប់ ពីទស្សនកិច្ច នៅប្រទេស វៀតណាម
មកដល់ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នៅថ្ងៃ ទី២០ ខែសីហា ឆ្នាំ២០១៤។ RFA/Yeang Socheametta
មន្ត្រីជាន់ខ្ពស់ គណបក្ស ប្រជាជន កម្ពុជា នៅរសៀលថ្ងៃ ទី២០ ខែសីហា បដិសេធ ចំពោះ ការលើកឡើង របស់ បណ្ដាញសារព័ត៌មាន វៀតណាម និងបរទេស មួយចំនួន ដែលបាន លើកឡើង ថា, ប្រធាន រដ្ឋសភាកម្ពុជា លោក ហេង សំរិន ប្រាប់មេដឹកនាំ វៀតណាម ថា, រដ្ឋសភា នឹងចាត់វិធានការ ចំពោះ បាតុករខ្មែរ ដែលធ្វើបាតុកម្ម ទាមទារ នៅមុខ ស្ថានទូត វៀតណាម ប្រចាំកម្ពុជា។
ការលើកឡើងនេះ ធ្វើឡើង បន្ទាប់ ពីលោក ហេង សំរិន និងសមាជិក រដ្ឋសភា មួយចំនួនទៀត វិលត្រឡប់ ពីដំណើរ ទស្សនកិច្ច រយៈពេល ៣ថ្ងៃ នៅប្រទេស វៀតណាម។
សូម ស្ដាប់ សេចក្ដីរាយការណ៍ របស់លោក យាង សុជាមេត្តា អ្នកយកព័ត៌មាន វិទ្យុ អាស៊ី សេរី ដែលបានទៅកាន់ អាកាសយានដ្ឋាន អន្តរជាតិ ភ្នំពេញ ដូចតទៅ៖
No comments:
Post a Comment