សាលាឧទ្ធរណ៍ ដោះលែង សកម្មជន បក្សប្រឆាំង បីនាក់ ឱ្យនៅក្រៅឃុំ
VOA / វីអូអេ | ២៣ សីហា ២០១៤
បាតុករម្នាក់ សរសេរពាក្យ ថា «ដោះលែង» នៅលើបាតដៃ របស់ខ្លួន ពេលបាតុកម្ម នៅមុខ តុលាការភ្នំពេញ ថ្ងៃទី១៦ កក្កដា ២០១៤។
វ៉ាស៊ីនតោន— សកម្មជន យុវជន គណបក្ស
សង្គ្រោះជាតិ ៣នាក់ បានចេញផុត ពីពន្ធនាគារ ព្រៃ ស វិញហើយ កាលពីល្ងាច
ថ្ងៃសុក្រ
បន្ទាប់ ពីសាលាឧទ្ធរណ៍ បានសម្រេច ឱ្យពួកគេ នៅក្រៅឃុំ ដោយតម្រូវ ឱ្យដម្កល់ប្រាក់ ចំនួន ៣០លាន រៀល។
សកម្មជន ទាំងបីនាក់ ត្រូវ កងកម្លាំង មានសមត្ថកិច្ច ចាប់ខ្លួន កាលពី ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៤ ទាក់ទង នឹងសំណុំរឿង ដឹកនាំ ធ្វើបាតុកម្ម នៅក្បែរ ទីលាន ប្រជាធិបតេយ្យ កាលពីថ្ងៃ ទី១៥ ខែកក្កដា, ហើយ បង្ក ឲ្យមាន អំពើហិង្សា។ អ្នកទាំង ៣រូប មានលោក ឃិន ជំរឿន ប្រធាន ចលនា យុវជន រាជធានីភ្នំពេញ, លោក សាន គឹមហេង ប្រធាន ចលនា យុវជន ខណ្ឌទួលគោក, និងលោក នាង សុឃុន ហិរញ្ញិក ចលនា យុវជន ខណ្ឌ ច្បារអំពៅ។
លោក ហូ វ៉ាន់ តំណាងរាស្រ្ត គណបក្ស សង្គ្រោះជាតិ មណ្ឌលភ្នំពេញ បានបញ្ជាក់ប្រាប់ វីអូអេ ក្នុងពេល ធ្វើពិធី អបអរសាទរ ទទួលយុវជននោះ នៅទីស្នាក់ការ ថា៖
«ខ្ញុំ យល់ថា នេះ ជាឥទ្ធិពល នយោបាយ ដែលយើង ធ្វើ ដោយអហិង្សា ទៅតាម វប្បធម៌មួយ ដែលយើង ដោះស្រាយ តាមផ្លូវ រដ្ឋសភា។ យើង មិនដោះស្រាយ តាមផ្លូវ បាតុកម្ម តទៅទៀតទេ។»
តុលាការ ក្រុងភ្នំពេញ ក៏មាន គម្រោងកោះហៅ សមាជិក គណបក្ស សង្គ្រោះជាតិ ដទៃដែរក្នុងនោះមានលោកមាជ សុវណ្ណារ៉ា ប្រធានខាងផ្នែកព័ត៌មានរបស់គណបក្សឱ្យមកឆ្លើយបំភ្លឺទាក់ទងនឹងការ ចោទប្រកាន់ពីអំពើហិង្សាក្នុងពេលទាមទារឱ្យបើកទីលានប្រជាធិបតេយ្យ ឡើងវិញក្រោយពីទីលាននោះត្រូវបានបិទដោយសារតែមានវិបត្តិនយោបាយ កើតឡើងក្រោយការបោះឆ្នោតជាតិខែកក្កដាឆ្នាំ២០១៣។
លោកហូ វ៉ាន់ អ្នកតំណាងរាស្រ្តបានបញ្ជាក់ថាជំហររបស់គណបក្សគឺមិនរារាំងសកម្មជន ឬសមាជិករបស់ខ្លួនណាមួយមិនឱ្យចូលបំភ្លឺឡើយប៉ុន្តែអំពាវនាវឱ្យ តុលាការទម្លាក់ការចោទប្រកាន់ចោលទាំងអស់។
មេធាវីការពារក្តីយុវជនទាំង ៣រូប និងសកម្មជនការពារសិទ្ធិមនុស្សបានរិះគន់ចៅក្រមតុលាការសាលា ឧទ្ធរណ៍ ដែលតម្រូវឲ្យជនជាប់ចោទទាំង ៣នាក់ បង់ប្រាក់តម្កល់ រហូតដល់៣០លានរៀល ថាជាចំនួនដ៏ច្រើន ដែលបង្កផលវិបាកដល់គ្រួសារជនទាំង៣រូប។
លោកអំ សំអាត ប្រធានបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូបានបញ្ជាក់ថា៖
«យើងសាទរចំពោះការនៅក្រៅឃុំរបស់យុវជនទាំងបីប៉ុន្តែយើងមានការ សោកស្តាយត្រង់សាលាឧទ្ធរណ៍បានតម្រូវឱ្យយុវជនទាំងបីដម្កល់លុយ៣០លាន រៀលប៉ុន្តែនៅថ្ងៃនេះសូមឱ្យដម្កល់បួនលានរៀលហើយហើយមុនថ្ងៃ៣០ ត្រូវប្រមូលលុយឱ្យគ្រប់៣០លានរៀល។ នេះជាការបង្គាប់យ៉ាងធ្ងន់ធ្ងរមួយដែលយើងគិតថាប្រជាពលរដ្ឋទាក់ទង នឹងលុយ១០លានម្នាក់គឺមិនងាយនឹងរកទេ។ បញ្ហានេះដែលយើងមានការសោកស្តាយទោះបីជាគាត់បាននៅក្រៅឃុំក៏ដោយ។»
លោកអំ សំអាតក៏ទទូចឱ្យតុលាការទម្លាក់ការចោទប្រកាន់លើសមាជិកគណបក្ស សង្គ្រោះជាតិទាំងអស់ដោយសារសំណុំរឿងនេះគឺគេឃើញថាជាករណីនយោបាយ សុទ្ធសាធ។
«ការចាប់ខ្លួននេះបើយើងមើលទៅ គឺជាការចាប់ខ្លួនបែបនយោបាយតែប៉ុណ្ណោះអញ្ចឹងយើងសូមឱ្យតុលាការ ទម្លាក់ចោលរាល់ការចោទប្រកាន់ទាក់ទងនឹងតំណាងរាស្រ្តក៏ដូចជា យុវជននិងការបញ្ឈប់ការកោះហៅជាបន្តទៀតទាក់ទងនឹងបញ្ហានេះ។»
មានអ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ៧រូបក្នុងនោះមាន លោកស្រីមូរ សុខហួរដែលជាពលរដ្ឋខ្មែរអាមេរិកាំងក៏ត្រូវអាជ្ញាធរមានសមត្ថកិច្ច ចាប់ដាក់ពន្ធនាគាររយៈពេល៧ថ្ងៃក្នុងបទចោទដូចគ្នាមុននឹងដោះលែងមក វិញក្រោយពី មានដំណោះស្រាយនយោបាយរវាងគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជន កម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីចុងខែកក្កដាឆ្នាំនេះ៕

No comments:
Post a Comment