Paris Peace Accords 23 Oct. 1991

Saturday, August 23, 2014

ក្រុម​សិទ្ធិ​មនុស្ស​​​ រិះគន់​ កងយោធា​ អំពី​​​​ ស្ថានភាព​ សិទ្ធិមនុស្ស​ នៅ​ថៃ​​​ | Human rights groups criticize military for situation in Thailand

ក្រុម​សិទ្ធិ​មនុស្ស​​​ រិះគន់ ​កងយោធា​ អំពី​​​​ ស្ថានភាព​ សិទ្ធិមនុស្ស​ នៅ​ថៃ​​​

ក្រុម​​​បាតុករ​​​កំពុង​​​​​​រុញច្រាន​​​កង​​​យោធា​​​របស់​​​ប្រទេស​​​ថៃ​​​ក្នុង​​​អំឡុង​​​ពេល​​​នៃ​​​ការ​​​ធ្វើ​​​បាតុកម្ម​​​ប្រឆាំង​​​នឹង​​​ការ​​​ធ្វើ​​​រដ្ឋ​​​ប្រហារ​​​របស់​​​យោធា​​​ថៃ​​​កាលពី​​​ថ្ងៃ​​​ទី​​​២៥​​​ខែ​​​ឧសភា​​​ឆ្នាំ​​​២០១៤។
ក្រុម​​​បាតុករ​​​កំពុង​​​​​​រុញច្រាន​​​កង​​​យោធា​​​របស់​​​ប្រទេស​​​ថៃ​​​ក្នុង​​​អំឡុង​​​ពេល​​​នៃ​​​ការ​​​ធ្វើ​​​បាតុកម្ម​​​ប្រឆាំង​​​នឹង​​​ការ​​​ធ្វើ​​​រដ្ឋ​​​ប្រហារ​​​របស់​​​យោធា​​​ថៃ​​​កាលពី​​​ថ្ងៃ​​​ទី​​​២៥​​​ខែ​​​ឧសភា​​​ឆ្នាំ​​​២០១៤ VOA News  / 22 សីហា 2014  ក្រុម​សិទ្ធិ​មនុស្ស​ ឈាន​មុខ​មួយ​ និយាយ​ថា ​ការតែងតាំង​ លោក​ឧត្ដមសេនីយ៍​ Prayuth Chan-ocha ​ជា​នាយករដ្ឋមន្ត្រី​ នៃ​ប្រទេស​ថៃ​ មិន​បាន​ ជួយ​ដល់​ សិទ្ធិ​មនុស្ស និង​ មិនបាន​ធ្វើឲ្យ​ ប្រទេស​ថៃ​ ត្រឡប់​ទៅ​រក​ប្រជាធិបតេយ្យ ​វិញ​ទេ។ ​ក្រុម​នេះ ​លើក​អំពី​ការ​ គាប​សង្កត់ ថា​បាន​រាល​ដាល ​រយៈពេល​ ៣ខែ ​ក្រោយ ​ពី​ពួក​កងទ័ព​ កាន់កាប់​ រដ្ឋាភិបាល។​ ការ​បោះ​ឆ្នោត​ សម្ងាត់​កាលពី​ ថ្ងៃព្រហស្បតិ៍​ ជ្រើសរើស​បញ្ជាការ​កងទ័ព​អាយុ​៦០​ឆ្នាំ​នេះ​ ត្រូវ​គេ​ដឹង លទ្ធផល​​​ ជា​មុខ​ហើយ​ ​ព្រោះថា ​លោក​គឺ​ជា​ បេក្ខជន​ តែ​ម្នាក់​គត់​ សម្រាប់​តំណែង​នេះ។​ លោក ​Prayuth ​Chan-ochaបាន​ដឹកនាំ​ ក្រុម​យោធា​ថៃ​ បណ្ដេញ​ រដ្ឋាភិបាល ​របស់​លោក​ស្រី ​Yingluck Shinawatra ចេញពី​ អំណាច​ កាលពី​ ថ្ងៃ​ទី​២២​ ខែ​ឧសភា​៕​ 

No comments:

Post a Comment