Paris Peace Accords 23 Oct. 1991

Sunday, August 10, 2014

លោក​អូបាម៉ា​ បញ្ជា​ឲ្យ​វាយប្រហារ​ តាម​អាកាស​ លើ​ អ៊ីរ៉ាក់​ ភាគ​ខាង​ជើង

លោក​អូបាម៉ា​ បញ្ជា​ឲ្យ​វាយប្រហារ​ តាម​អាកាស​ លើ​ អ៊ីរ៉ាក់​ ភាគ​ខាង​ជើង

លោក​ បារ៉ាក់ អូបាម៉ា ថ្លែង​​អំពី​​​​កិច្ច​ប្រឹងប្រែង​មនុស្ស​ធម៌​នៅ​ប្រទេស​អ៊ីរ៉ាក់ នៅ​​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៤។
លោក​ បារ៉ាក់ អូបាម៉ា ថ្លែង​​អំពី​​​​កិច្ច​ប្រឹងប្រែង​មនុស្ស​ធម៌​នៅ​ប្រទេស​អ៊ីរ៉ាក់ នៅ​​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៤។
VOA News / 08 សីហា 2014

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់​ អូបាម៉ា​ ថ្លែង​ថា​ លោក​បាន​បញ្ជា​ឲ្យ​យន្តហោះ​យោធា​អាមេរិកាំង​ធ្វើ​«ការ​វាយ​ប្រហារ​តម្រង់»​ទៅ​រក​ទីដៅ​របស់​ពួក​និយម​ជ្រុល​អ៊ីស្លាម​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ភាគ​ខាង​ជើង។​
ក្នុង​សន្ទរកថា​មួយ​នៅ​សេតវិមាន​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ លោក​ប្រធានាធិបតី​ អូបាម៉ា​ បាន​ថ្លែង​ដែរ​ថា​ យន្តហោះ​អាមេរិកាំង​បាន​ទម្លាក់​ស្បៀង​គ្រា​អាសន្ន​និង​ទឹក​ដប​ទៅ​ឲ្យ​ជន​ជាតិ​ អ៊ីរ៉ាក់​ដែល​ទទួល​ការ​គំរាម​ពី​ពួក​និយម​ជ្រុល​ទាំង​នេះ។
លោក​ថ្លែង​ថា ​ថ្ងៃ​នេះ​លោក​បាន​បញ្ជា​ឲ្យ​ធ្វើ​ប្រតិបត្តិការ​ពីរ​នៅ​ប្រទេស​អ៊ីរ៉ាក់៖​ ទី១​គឺ​កា​រវាយ​ប្រហារ​ផ្លូវ​អាកាស​ចោះៗ​ ដើម្បី​ការពារ​បុគ្គលិក​អាមេរិកាំង​ និង​ទី២​គឺ​កិច្ច​ប្រឹង​ប្រែង​មនុស្សធម៌​ដើម្បី​ជួយ​សង្គ្រោះ​ជន​ស៊ីវិល​ អ៊ីរ៉ាក់​ជា​ច្រើន​ពាន់​នាក់​ ដែល​នៅ​ជាប់​គាំង​លើ​ភ្នំ​មួយ​ដោយ​គ្មាន​អាហារ​និង​ទឹក​ ហើយ​អាច​ប្រឈម​នឹង​មរណភាព​បើ​គ្មាន​ជំនួយ​ទេ។​
មន្រ្តី​ជាន់​ខ្ពស់​អាមេរិកាំង​ម្នាក់​បាន​ថ្លែង​ថា​ ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​មិន​ទាន់​ចាប់​ផ្តើម​ទេ។​ លោក​ អូបាម៉ា​ បាន​បញ្ជាក់​ច្បាស់​ថា​ កង​ទ័ព​ជើង​គោក​អាមេរិកាំង​នឹង​មិន​មាន​ដាក់រាយ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ទេ៕
ផែនទី​ទី​តាំង​ក្រុង Mosul និង Irbil នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់
ផែនទី​ទី​តាំង​ក្រុង Mosul និង Irbil នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់

No comments:

Post a Comment