Paris Peace Accords 23 Oct. 1991

Tuesday, August 5, 2014

ប្រជាពលរដ្ឋ ​មានជម្លោះ ដីធ្លី​ ខេត្ត​ក្រចេះ ចេញមុខ​តវ៉ា​ សុំ​អន្តរាគមន៍​ ពី​នាយក​រដ្ឋមន្ត្រី​​

ប្រជាពលរដ្ឋ ​មានជម្លោះ ដីធ្លី​ ខេត្ត​ក្រចេះ ចេញមុខ​តវ៉ា​ សុំ​អន្តរាគមន៍​ ពី​នាយក​រដ្ឋមន្ត្រី​​

VOD | ៥ សីហា ២០១៤


ប្រជាពលរដ្ឋ​មានជម្លោះដីធ្លី​ខេត្ត​ក្រចេះ ចេញមុខ​តវ៉ា​សុំ​អន្តរាគមន៍​ពី​នាយក​រដ្ឋមន្ត្រី​(រូបថតដោយតាំង វីដា)
​អ្នកភូមិ​ នៅ​ស្រុក​ស្នួល​ ខេត្តក្រចេះ​ ប្រមាណ ​១០០​នាក់ នៅ​ព្រឹក ​ថ្ងៃ​អង្គារនេះ ដង្ហែ​ជា​ក្បួន​ តាម​ផ្លូវ​ ក្បែរ​សួន​ បទុម​វត្តី ដើម្បី ​សុំ​អន្តរាគមន៍​ ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រឿង​ជម្លោះ​ដីធ្លី​។​
​នៅ​ម៉ោង​ ជាង​៨​ និង​៣០ ​នា​ទីនេះ ប្រជាពលរដ្ឋ បាន​ដើរ​កាន់ ​បដា​ ឆ្ពោះ​ទៅកាន់​ផ្ទះ​ នាយករដ្ឋមន្ត្រី ក្បែរ​វិមាន ឯករាជ្យ, តែ​ សមត្ថកិច្ច​រាប់​រាយ​នាក់ បាន​ឈរ​យាម កាម​នៅ​ទីនោះ និង​ឃាត់​ មិនឲ្យ ​ធ្វើ​ដំណើរ​ តទៀត ត្រង់​ចំណុច ​ក្បែរ​នាគ ​បាញ់​ទឹក​។  អាជ្ញាធរ បាន​ហៅ ​តំណាង ​ប្រជាពលរដ្ឋ ឲ្យចូល​ជួប ​ដើម្បី​ ដាក់​ញត្តិ, តែ​ ប្រជាពលរដ្ឋ​ មិនទាន់​ សម្រេច​ យ៉ាងណា នៅឡើយ​ទេ​។​
​ប្រជាពលរដ្ឋ សុំ​អន្តរាគមន៍​ ពី​លោក​ នាយករដ្ឋមន្ត្រី ដើម្បី ឲ្យ​អាជ្ញាធរ​ ពាក់ព័ន្ធ​ ពន្លឿ​ន​ ធ្វើ​ប័ណ្ណកម្ម សិទ្ធិ​ដី ដល់​ពួកគាត់ ​៣៨០​គ្រួសារ ដែល​មាន​ ទំហំ​ដី ​ប្រមាណ ​១,៥៦២​ ហិកតា នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ដែល​កំពុង ​ប្រឈម​ នឹង​ការបណ្តេញចេញ ​ពី​អាជ្ញាធរខេត្ត​។​
ពលរដ្ឋ​ឲ្យដឹងថា ក្នុង​ចំណោម​ពួក​គាត់​៣៨០​គ្រួសារ​នោះ មាន​៣២៩​គ្រួសារ ត្រូវបាន​ក្រុម​និស្សិត​ចុះ​វាស់វែង​កំណត់​ព្រំ​ដី​រួចរាល់​ហើយ កាលពី​ជាង​២​ឆ្នាំមុន ប៉ុន្តែ​នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៤ សុរិយោដី​ខេត្ត បែរ​ជា​ចេញ​សេចក្តីសម្រេច កាត់​ដី​អ្នកភូមិ​នៅ​តំបន់​នោះ​ដាក់​ជា​ដី​រដ្ឋ​ទៅ​វិញ ទើប​ផ្ទុះ​ការតវ៉ា​ដល់​រាជធានី​ភ្នំពេញ។​

VOD​មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​អាជ្ញាធរ ភ្លាមៗ​លើ​បញ្ហា​នេះ​នៅឡើយ​ទេ​។​

​កន្លងទៅ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ធា្ល​ប់កាត់ដី​ទំហំ​៧៥០​ហិកតា​នៅ​ស្រុក​ស្នួល​ខេត្តក្រចេះ​នេះ ទៅ​ក្រុមអ្នកតវ៉ា​ជាង​៤០០​គ្រួសារ ដើម្បី​បញ្ចប់​ជម្លោះ​។​ប្រជាពលរដ្ឋ លើកឡើងថា អាជ្ញាធរ​បាន​ដុត​ផ្ទះ​ប្រជាពលរដ្ឋ ដើម្បី​បើកផ្លូវ​ឲ្យ​ក្រុមហ៊ុន​វៀតណាម​អភិវឌ្ឍន៍​៕

No comments:

Post a Comment