លោកស្រី មូរ សុខហួរ ធ្លាក់ ការបោះឆ្នោត រើស ប្រធាន គណៈកម្មការ នៅរដ្ឋសភា
លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ។
RFI/Siv Channa លី ម៉េងហូរ / ២៧ សីហា ២០១៤
លោកស្រី មូរ សុខហួរ បានធ្លាក់ ការបោះឆ្នោត រើសប្រធាន គណៈកម្មការ នៅរដ្ឋសភា នាព្រឹកថ្ងៃ ទី២៧ សីហានេះ។ ក្នុងចំណោម សមាជិក រដ្ឋសភា សរុប ១២២រូប ដែលបាន ចូលរួម ក្នុងកិច្ចប្រជុំ រដ្ឋសភា នាព្រឹកថ្ងៃពុធនេះ មានតែ អ្នកតំណាងរាស្ត្រ ៥៦ រូប ប៉ុណ្ណោះ បានបោះឆ្នោត យល់ព្រម។ រីឯ ៦៣រូប មិនព្រម និង៣រូប អនុប្បវាទ។ បន្ទាប់ ពីចេញលទ្ធផល ភ្ញាក់ផ្អើលដូច្នេះ លោក កឹម សុខា, លោក សម រង្ស៊ី, លោកហេង សំរិន និងលោក ហ៊ុនសែន បានជួបជជែកគ្នាភ្លាម ក្នុងសាលប្រជុំ រដ្ឋសភា។
No comments:
Post a Comment