កញ្ញាកឹម មនោវិទ្យា និងមេរៀន សម្រាប់ គណបក្ស នយោបាយ
ករណី រឿងកូនស្រី របស់លោក កឹម សុខា
អនុប្រធាន គណបក្សសង្គ្រោះជាតិ ដែលថា
អាច នឹងក្លាយទៅ ជាសមាជិកម្នាក់ របស់ គណៈកម្មាធិការ ជាតិ រៀបចំការ
បោះឆ្នោត (គ.ជ.ប.) ថ្មីនោះ រួមជាមួយ នឹងការលេចឮ អំពី បេក្ខជនពីររូប
ពីសង្គមស៊ីវិល បានបង្ក ឲ្យមានការជជែក ពិភាក្សា គាំទ្រ រិះគន់
ដោយប្រើប្រាស់ ទឡ្ហីករណ៍ សំអាង ផ្សេងគ្នា
តាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមជាច្រើន។
ខណៈ ដែលមានការគាំទ្រ ជាទូទៅ ក្នុងការប៉ុនប៉ង ជ្រើសយកលោក គល់ បញ្ញា និងលោក យ៉េង វីរៈ សម្រាប់បេក្ខភាពពីគណបក្សសង្គ្រោះជាតិនោះ គេសង្កេតឃើញមានការជំទាស់ជាច្រើនអំពីចេតនាក្នុងការតែងតាំង កូនស្រីរបស់លោកកឹម សុខាជាសមាជិករបស់ គ.ជ.ប. ថ្មីនេះ ទោះបី ជាមានការគាំទ្រកញ្ញា ដោយសំអាងទៅលើភាពជាស្រ្តី ដែលគេហៅថា ជាការលើកកម្ពស់យេនឌ័រនិងសមត្ថភាពដែលកញ្ញាបានបញ្ចប់ការសិក្សា មកពីបស្ចឹមប្រទេសនិងបានធ្វើការនៅក្នុងស្ថាប័នធំៗមួយចំនួន មុននឹងចូលខ្លួនមកប្រឡូកពេញលេញ ក្នុងវិស័យនយោបាយ ក្រោយគណបក្សសិទ្ធិមនុស្ស រួមគ្នាជាមួយគណបក្សសម រង្ស៊ី ដែលបង្កើតបានជាគណបក្សសង្គ្រោះជាតិ ក្នុងដំណើរការបោះឆ្នោត ក្នុងខែកក្កដា ឆ្នាំ ២០១៣ រហូតដល់ទទួលបានអាសនៈចំនួន ៥៥ក្នុងរដ្ឋសភាជាតិក្តី។
កញ្ញា កឹម មនោវិទ្យា បានបញ្ជាក់ថា ខ្លួនក៏មានការពេញចិត្ត ចំពោះតំណែងនេះដែរ។
ការរិះគន់ចំពោះបញ្ហានេះ គឺដោយសារតែគណបក្សសង្គ្រោះជាតិ តែងតែរិះគន់រដ្ឋាភិបាលនិងគណបក្សកាន់អំណាចក្នុងការប្រើខ្សែ តែងតាំងសាច់ញាតិ បក្ខពួករបស់ខ្លួន ក្នុងជួរបក្សនិងរដ្ឋាភិបាល ហើយទង្វើនេះត្រូវបានភ្ជាប់ជិតដិត ទៅនឹងអំពើពុករលួយ ដែលធ្វើឲ្យអ្នកដែលគ្មានចំណងមិនបានទទួលមុខងារ ដែលពួកគេស័ក្តិសមនឹងបានទទួល ទោះបីជាពួកគេមានសមត្ថភាព និងមានអតីតភាពយ៉ាងណាក៏ដោយ។
ពលរដ្ឋទូទៅ ទាំងអ្នកគាំទ្រនិងអ្នកមិនគាំទ្រ គណបក្សសង្គ្រោះជាតិ បានចាត់ទុកចេតនាក្នុងការតែងតាំងមនោវិទ្យាឲ្យក្លាយជាសមាជិក គ.ជ.ប. ថ្មីជាទង្វើខុសពីគោលការណ៍ដែលគណបក្សសង្គ្រោះជាតិដែលបានប្រកាស ប្រឆាំងដាច់ខាត តាំងតែពីដើមមកក្នុងការប្រកួតប្រជែងជាមួយគណបក្សប្រជាជន។ មតិមួយចំនួនទៀត លើកឡើងថាហេតុអ្វីបានជាគេរិះគន់ការតែងតាំង មនោវិទ្យា ហើយមិនរិះគន់គណបក្សប្រជាជនដែលធ្លាប់ធ្វើបែបនេះដែរ?
ប្រតិកម្មដែលកើតឡើងទាំងអម្បាលម៉ាននេះបានផុសឡើងទាំងរឿងនេះ មិនទាន់ក្លាយទៅជាការពិតផង។ ចុះទម្រាំតែកើតឡើងពិតទៀត តើនឹងមានអ្វីទៀតដែលនឹងកើតឡើង? អាចនឹងមានការរិះគន់កាន់តែខ្លាំងទៅលើគណបក្សសង្គ្រោះជាតិ ទោះបីជាអ្នកគាំទ្រមិនអាចកែប្រែការសម្រេចរបស់គណបក្សនេះបានក៏ដោយ ប៉ុន្តែ អ្នកគាំទ្រអាចផ្តល់មេរៀនដល់ទង្វើនេះ នៅថ្ងៃបោះឆ្នោតខាងមុខទៀត។ តើប្រជាជនធ្លាប់រិះគន់ ទៅលើគណបក្សកាន់អំណាច ចំពោះទង្វើបែបនេះទេ?
ជាការពិតណាស់ ការរិះគន់បានធ្វើឡើងជាច្រើននិងគ្រប់រូបភាព ក៏ប៉ុន្តែ ជ័យជម្នះរបស់គណបក្សប្រជាជនក្នុងការបោះឆ្នោតកន្លងមក មុនឆ្នាំ២០១៣ បានធ្វើឲ្យពួកគេមិនខ្វល់នឹងការរិះគន់ ហើយយល់ថា បើធ្វើដដែល ហើយសន្លឹកឆ្នោតមិនដែលធ្លាក់ចុះសោះ អាសនៈក្នុងសភាចេះតែកើនឡើងដូច្នេះ ប្រហែលជាធ្វើនោះត្រូវហើយ បានជានៅតែមានការគាំទ្រភ្លូកទឹកភ្លូកដីយ៉ាងនោះ។
ចុងក្រោយប្រជាជនពិតជាបានបង្ហាញការមិនពេញចិត្តរបស់ខ្លួន តាមរយៈការបោះឆ្នោតជាតិកាលពីខែកក្កដា ឆ្នាំ២០១៣ ដែលធ្វើឲ្យគណបក្សប្រជាជនថយអាសនៈពី ៩០ មកនៅត្រឹម ៦៨ អាសនៈ ហើយដែលចំនួនអាសនៈនេះ ត្រូវគណបក្សសង្គ្រោះជាតិចោទថា មិនត្រឹមត្រូវផង។
សូមជម្រាបថា នេះប្រហែលជាគ្រាន់តែជាចំណែកតូចមួយប៉ុណ្ណោះ .នៃការធ្លាក់ចុះការគាំទ្រនោះ។ សញ្ញាណនៃការរិះគន់ទៅលើការតែងតាំង មនោវិទ្យាទៅក្នុង គ.ជ.ប. ថ្មីនេះ ជាការព្រមានដល់គណបក្សសង្គ្រោះជាតិ ឲ្យមានការប្រុងប្រយ័ត្នចំពោះដំណើរការសម្រេចចិត្តរបស់ខ្លួន ហើយនេះ ក៏ជាការបង្ហាញថា អ្វីដែលគណបក្សសង្គ្រោះជាតិធ្វើ លែងជាដំណើរការ របស់គណបក្សតែឯងហើយមានន័យថា ប្រជាជន ដែលជាអ្នកគាំទ្រ តែងតែមានយោបល់ជានិច្ច អំពីការសម្រេចចិត្តរបស់គណបក្សនេះ។
តើការរិះគន់នេះមានឥទ្ធិពលទៅលើគណបក្សប្រជាជនដែរឬទេ? វាហាក់ដូចជាមិនមានទេ បើមើលពីសម្បកក្រៅ ប៉ុន្តែ គណបក្សប្រជាជន ក៏ត្រូវរៀនសូត្រពីមេរៀនមួយនេះដែរថា ប្រសិនបើការអនុវត្តនិងការសម្រេចចិត្តបែបបក្ខពួកនិងសាច់ញាតិ និយម នៅតែបន្តកើតមាន ហើយប្រជាជន និងអ្នកគាំទ្រឃើញច្បាស់ក្រឡែតនោះ វាប្រាកដជាប៉ះពាល់ដល់ការគាំទ្រដល់បក្សនេះជាក់ជាមិនខានឡើយ។
ឧទាហរណ៍ តំណែងប្រធាននាយកដ្ឋានមួយ ត្រូវគេរំពឹងថា នឹងបានទៅលើលោក «ក» ដែលបានធ្វើការនិងមានអតីតភាពនិងបទពិសោធគ្រប់គ្រាន់ក្នុងការ ទទួលតំណែងជាប្រធាននាយកដ្ឋាន ប៉ុន្តែ នៅពេលនោះបែរជាមានកូនចៅបក្ខពួកសាច់ញាតិរបស់មន្ត្រីធំណាម្នាក់ ផ្សេងទៀត មកទទួលបានតំណែងនោះទៅវិញ។
ផលវិបាកដែលអាចកើតមានឡើងគឺមន្ត្រីដែលគេរំពឹងថា បានតំណែងនោះ នឹងបាក់ទឹកចិត្ត ហើយប្រាប់បងប្អូនកូនចៅ សាច់ញាតិ មិត្តភក្តិ និងសហការីរបស់ខ្លួន កុំឲ្យគាំទ្របក្សតទៅទៀត។ ចំណែកឯមន្ត្រីផ្សេងទៀត ដែលដឹងឮរឿងរ៉ាវនេះ នឹងបាក់ទឹកចិត្តដូចគ្នា ហើយគិតថា វាសនារបស់ខ្លួន ក៏មិនខុសពីនេះដែរ ដូច្នេះក៏អាចនាំគ្នាឈប់គាំទ្របក្សនេះ ហើយទៅប្រាប់បងប្អូន កូនចៅ សាច់ញាតិ មិត្តភក្តិ អំពីរឿងអយុត្តិធម៌នេះ ហើយនឹងឈប់គាំទ្របក្សនោះទៀតដែរ។
ដូច្នេះ បញ្ហាមានចេតនាក្នុងការតែងតាំងកូនស្រីរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យានេះ គឺជាមេរៀនដ៏ល្អមួយសម្រាប់គណបក្សទាំងពីរ និងគណបក្សផ្សេងៗទៀត ក្នុងការឆ្លុះបញ្ចាំង ការអនុវត្តនិងការសម្រេចចិត្តរបស់ខ្លួនដែលអាចនឹងជះឥទ្ធិពល អវិជ្ជមានក្នុងពេលអនាគតហើយជាពិសេស គឺប៉ះពាល់ដល់ការអភិវឌ្ឍជាតិដែលមិនបានប្រើប្រាស់ធនធានមនុស្ស ឲ្យបានត្រឹមត្រូវសម្រាប់ការងារប្រទេសជាតិ៕
Sok Leang ភ្នំពេញអ៊ីមែល: sokleangsocio@gmail.com

No comments:
Post a Comment