Paris Peace Accords 23 Oct. 1991

Monday, August 18, 2014

យុទ្ធនា​ការ ​ជិះ​កង់​ របស់ ​សកម្មជន​ ការពារ​ សម្បត្តិ​ធម្មជាតិ​ នៅ​តំបន់ ​អារ៉ែង​ បាន​បរាជ័យ​

យុទ្ធនា​ការ​ ជិះ​កង់​ របស់ ​សកម្មជន​ ការពារ​ សម្បត្តិ​ធម្មជាតិ​ នៅ​តំបន់ ​អារ៉ែង​ បាន​បរាជ័យ​

សកម្មជន​ការពារ​សម្បត្តិ​ធម្មជាតិ​តំបន់​អារ៉ែង​ត្រូវ​អាជ្ញាធរ​រារាំង​មិន​ឲ្យ​ជិះ​កង់​ជា​ក្រុម​។
សកម្មជន​ ការពារ​ សម្បត្តិ​ធម្មជាតិ​ តំបន់​អារ៉ែង​ ត្រូវ​ អាជ្ញាធរ ​រារាំង​ មិន​ឲ្យ ​ជិះ​កង់ ជា​ក្រុម​។  វ៉ា សំណព្វ / RFI / ១៧​ សីហា​ ២០១៤

RFI | ១៧ សីហា ២០១៤
យុទ្ធនាការ ​​ជិះ​​កង់​​ ដើម្បី​​ ការពារ​​ សម្បត្តិ​​ធម្មជាតិ​​ នៅ​​តំបន់​​ អា​រ៉ែ​​ង​​ បាន​​បរាជ័យ​ ក្រោយ​ពី​​កង​កម្លាំង​​ មាន​​សមត្ថកិច្ច ​​រាប់​រយ​​នាក់​ បាន​​បិទ​​ខ្ទប់​ មិន​ឲ្យ​ ក្រុម​យុវជន ​​របស់​​ អង្គការ​ មាតា​​ធម្មជាតិ​​ អាច​​ជិះ​​កង់​​ បាន​​នោះ​ទេ​។ ​ ប៉ុន្តែ​​ យ៉ាង​ណា​​ក៏​ដោយ​  អ្នក​​ដឹក​នាំ​ យុទ្ធនាកា​​រ​នេះ​ បាន​​ចាត់​ទុក​ ថា, ​នេះ​​ គឺ​ ជា​​ជោគ​ជ័យ​​មួយ​។​  ចាប់តាំង ពី​វេលា​ ម៉ោង២ រសៀល​ ថ្ងៃអាទិត្យ​មក សមត្ថកិច្ច​ ដែលមាន​ ពាក់មួក​ សុវត្ថិភាព​ រាប់​រយ​នាក់ បានមក​ ឡោមព័ទ្ធ​ ទីស្នាក់ការ​ យុវជន​ អង្គការ ​មាតា​ធម្មជាតិ​ ដែល​ស្ថិតនៅ​ ខាងក្រោយ​ វត្ត​សន្សំ​ កុសល, ហើយ​ រង់ចាំ ​រហូត ដល់​ប្រមាណ​ ជា​ម៉ោង ៤ល្ងាច ទើប​ ក្រុម​សមត្ថកិច្ច​ បាន​ចាត់វិធានការ​ រារាំង​ យុវជន​ ជា​សកម្មជន​ ការពារ​ សម្បត្តិ​ធម្មជាតិ ​នៅ​តំបន់​ អា​រ៉ែ​ង មិនឲ្យ
​ ជិះ​កង់​ចេញ ពី​ទីស្នាក់ការ​ បាន​នោះទេ។


សកម្មជន ការពារ​ សម្បត្តិ​ធម្មជាតិ​ ជា​យុវជន ​និង​ជនបរទេស​ ប្រមាណ​ជា ១០០នាក់​នេះ​ បាន​ឡើង​ជិះ​កង់ តែ​ ចង់​ទៅមុខ ​ក៏​មិន​រួច, ចង់​ថយក្រោយ​ ក៏​មិនបាន ដោយសារ តែ​ សមត្ថកិច្ច​ បាន​បិទផ្លូវ​ជាប់​ នៅខាងមុខ​ ទីស្នាក់ការ។  នៅ​ទីបំផុត ក្រុម​ការពារ​សម្បត្តិ​ធម្មជាតិ​នៅ​តំបន់​អា​រ៉ែ​ង​ដែល​ភាគច្រើន​ជា​យុវជន​ទាំងនេះ បានសម្រេច​ចិត្ត​រំសាយ​ទៅវិញ ព្រោះ​មិន​ចង់​ប្រឈមមុខ​ដាក់គ្នា​ដោយ​ហិ​ង្សា។

កាលពី​ថ្ងៃ​សៅ​រ៍ អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​បានសម្រេច​មិន​អនុញ្ញាត​ឲ្យ​អង្គការ​មាតា​ធម្មជាតិ ធ្វើ​យុទ្ធនាការ​ជិះ​កង់​ជុំវិញ​ទីក្រុង​ភ្នំពេញ​នៅ​រសៀល​ថ្ងៃអាទិត្យ​នេះ​ទេ។

យ៉ាងណាក៏ដោយ លោក Alex Gonzalez-Davidson ប្រធាន​អង្គការ​មាតា​ធម្មជាតិ​បាន​ហៅ​យុទ្ធនាការ​ជិះ​កង់​ដើម្បី​សុខភាព និង បរិស្ថាន ពិសេស​ផ្សព្វផ្សាយ​អំពី​ទេសភាព​តំបន់​អា​រ៉ែ​ង នេះ​ថា ជា​ជោគជ័យ​មួយ។ ជោគជ័យ​ដោយសារតែ​អង្គការ​របស់លោក បើទោះបីជា​រង​ការរារាំង​ក្តី តែ​ថា​យុទ្ធនាការ​នេះ បាន​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ ព្រះសង្ឃ និង​យុវជន។

លោក​បានចាត់ទុក​យុទ្ធនាការ​នៅថ្ងៃនេះ​ថា គឺជា​ការ​កម្តៅសាច់ដុំ​មួយ​ប៉ុណ្ណោះ។ ហើយ​យុទ្ធនាការ​នឹង​បន្តធ្វើ​រហូតដល់​រដ្ឋាភិបាល​បញ្ឈប់​គម្រោងសាងសង់​ទំនប់​វា​រី​អគ្គីសនី​នៅ​តំបន់​អា​រ៉ែ​ង។ តំបន់​អា​រ៉ែ​ង​ស្ថិតនៅ​ក្នុងស្រុក​ថ្មបាំង​ខេត្តកោះកុង ដែលមាន​ទេសភាព​ព្រៃភ្នំ​ដ៍​ស្រស់ស្អាត និង​សត្វ​កម្រផង​នោះ កំពុង​រង​ការ​គម្រាមកំហែង​ពី​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដោយ​ក្រុមហ៊ុន​ចិន​ស៊ី​ណូ​ហាយ​ដ្រូ៕   

No comments:

Post a Comment