Paris Peace Accords 23 Oct. 1991

Monday, August 18, 2014

ក្រសួង​អប់​រំ​ កំណត់​ថ្ងៃ​ប្រឡង​ បាក់​ឌុបលើក​ទី​២ ​នៅ​ថ្ងៃ​ទី​១៣​តុលា​


ក្រសួង ​អប់​រំ​ កំណត់​ថ្ងៃ​ប្រឡង​ បាក់​ឌុប លើក​ទី​២ ​នៅ​ថ្ងៃ​ ទី​១៣ ​តុលា​

RFI | ១៧ សីហា ២០១៤

 

សិស្ស​កំពុង​ប្រឡង​បាក់ឌុបនាពេលកន្លងមក
សិស្ស ​កំពុង​ប្រឡង​ បាក់ឌុប នាពេល កន្លងមក | លី ម៉េងហូរ /  RFI / 17 សីហា 2014

អ្នក​នាំ​ពាក្យ​​ ក្រសួង​​ អប់​រំ​ យុវជន​ និង​​កីឡា ​លោក ​រស់ ​សា​លីន ​បាន​​ឲ្យ​​ដឹង​ ថា, ​ក្រសួង​​ អប់​រំ ​បាន​កំណត់​​ យក​​ថ្ងៃ​ ទី​១៣ ​ដល់​​ថ្ងៃ​ ទី​១៥ ​តុលា ​ដើម្បី​​ រៀប​ចំ​​ ការ​ប្រឡង​​ បាក់​​ឌុប ​លើក​​ទី​២​។​  ជា​ការ​​ប្រឡង ​សម្រាប់ ​​បេក្ខជន​ ដែល​​ប្រឡង​​ បាក់​​ឌុប​​ ធ្លាក់​​លើក​​ ទី​១ ​កាល​ពី​​ថ្ងៃ​ ទី​៤ ​និង​​ថ្ងៃ​ ទី​៥​ សី​ហា។ ​ នៅ​ពេល​នេះ ក្រសួង​​អប់​រំ​ កំពុង​ដំណើរ​ការ​​ បូក​សរុប​​ ពិន្ទុ​ សម្រាប់​​ បេក្ខជន​​ ប្រឡង​​បាក់​​ឌុប​។​  ជាមួយ​គ្នា​​នោះ​ ក្រសួង​​អប់​រំ​ ក៏​បាន​​សម្រេច​​ កែ​សម្រួល​​ ថ្ងៃ​​បើក​​ បវេសនកាល​ សម្រាប់​​ ឆ្នាំ​​សិក្សា​​ថ្មី​ ពី​ថ្ងៃ​​ ទី​១​ តុលា ​ទៅ​ធ្វើ​​ នៅ​​ថ្ងៃ ​ទី​១​ ខែ​​វិច្ឆិកា ​​វិញ​។​


ក្រសួង​អប់រំ បាន​បញ្ជូន​ការកំណត់​ថ្ងៃ​ប្រលង​បាក់​ឌុប លើក​ទី២នោះ ទៅកាន់​ប្រមុខ​រដ្ឋាភិបាល ដើម្បី​សម្រេច​រួចហើយ។ ចំណែក​នីតិវិធី និង​ដំណើរ​ការប្រលង នឹងធ្វើ​ដូច​ការប្រលង​លើក​ទី១ ដោយ​រឹតបន្តឹង​វិន័យ ហើយ​ក្រសួង​អប់រំ នឹង​បន្ត​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ។ នេះ​បើតាម​លោក រស់ សា​លីន អ្នកនាំពាក្យ​ក្រសួង​អប់រំ។
លោក រស់ សា​លីន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃអាទិត្យ​នេះ​ថា នៅពេលនេះ ក្រសួង​អប់រំ កំពុងដំណើរការ​បូកសរុប​ពិន្ទុ​បេក្ខជន​ប្រលង​ជាង ៩៣.០០០ នាក់។ ដំណើរការ​បូក​ពិន្ទុ ធ្វើឡើង​តាម​កុំ​ព្យួ​ទ័​រ បានចាប់ផ្តើម​កាលពី​ថ្ងៃ​សៅរ៍ ទី១៦សីហា។ ប៉ុន្តែ​លោក​រស់​សា​លីន បាន​អះអាងថា គេ​នៅ​មិនទាន់​ដឹង​ពី​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការប្រលង​បាក់​ឌុប កាលពី​ថ្ងៃទី៤ និង​ថ្ងៃទី៥សីហា នៅឡើយ​ទេ តែ​លោ​កថា មាន​បេក្ខជន​ប្រលង​ខ្លះ បានធ្វើ​ត្រូវ​ច្រើន ដូចជា មុខវិជ្ជា​គណិតវិទ្យា មាន​បេក្ខជន​ខ្លះ អាច​ទទួលបាន​ពិន្ទុ​រហូតដល់ ១២៤ លើ​ពិន្ទុសរុប ១២៥។

តាម​អ្នកនាំពាក្យ ដំណើរការ​បូកសរុប​ពិន្ទុ​បេក្ខជន​ប្រលង ត្រូវបាន​ធ្វើឡើង​តាម​ប្រព័ន្ធ​កុំ​ព្យួ​ទ័​រ ធ្វើ​នៅ​នាយកដ្ឋាន​មធ្យមសិក្សា​របស់​ក្រសួង​អប់រំ ដោយមាន​ការចូលរួម​ឃ្លាំមើល និង​សង្កេតការណ៍​ពី​ភ្នាក់ងារ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោយមាន​បំពាក់​កាំ​ម៉ា​រ៉ា​សុវត្ថិភាព​ផងដែរ។

លោក រស់ សា​លីន បាន​បន្ថែមថា ដំណើរការ​បូកសរុប​ពិន្ទុ គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី២៥ ឬ​ថ្ងៃទី២៦ ខែសីហា។ រីឯ​ថ្ងៃ​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការប្រលង​បាក់​ឌុប នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី២៩សីហា សម្រាប់​នៅ​ភ្នំពេញ និង​ថ្ងៃទី៣០សីហា សម្រាប់​នៅតាម​បណ្តា​ខេត្ត​ទូទាំងប្រទេស។

បន្ទាប់ពី​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​រួចហើយ លោក​រស់​សា​លីន បាន​បន្ថែមថា ក្រសួង​អប់រំ បាន​តម្រូវ​ឲ្យ​មន្ទីរអប់រំ តាម​ខេត្ត​រាជធានី ចាត់ចែង​ឲ្យ​មាន​វគ្គ​បំប៉ន​ដល់​សិស្ស​ត្រៀមប្រលង​បាក់​ឌុប លើក​ទី២ គ្រោង​នឹងធ្វើ​នៅ​ពាក់កណ្តាល​ខែតុលា គឺ​នៅ​ថ្ងៃទី១៣តុលា។ វគ្គ​បំប៉ន​ទាំងនោះ នឹងធ្វើ​ឡើង​ដោយ​ឥតគិតថ្លៃ ដើម្បី​បន្ថែម​លើ​ចំណេះដឹង​របស់​បេក្ខជន រួមមាន៖ បង្ហាត់បង្ហាញ​ពី​របៀបរបប​នៃ​ការប្រលង រូបមន្ត​គ្រឹះ និង​វិធីសាស្ត្រ​ក្នុងការ​បកស្រាយ​សំណួរ ជាដើម។

ជាមួយគ្នា​នោះ លោក រស់ សា​លីន បាន​បញ្ជាក់ថា ក្រសួង​អប់រំ ក៏បាន​សម្រេច​កែសម្រួល​កម្មវិធី​បើក​បរវេសន​កាល​ឆ្នាំ​សិក្សា​ថ្មី ពីថ្ងៃ​ទី១ ខែតុលា ទៅធ្វើ​នៅ​ថ្ងៃទី១វិច្ឆិកា។ ការសម្រេច​រំកិល​ថ្ងៃ​បើក​បវេសនកាល រយៈពេល ១ ខែ​នេះ ដើម្បី​ជៀសវាង​គ្រោះទឹកជំនន់។ ក្នុងនោះ ក្រសួង​អប់រំ ក៏បាន​សម្រេច​លើក​ពេល ១ ខែ​ដែរ សម្រាប់​វិ​សម្ស​កាល ឬ​វ៉ា​កង​ធំ គឺ​ពីមុន​ធ្លាប់ធ្វើ​នៅ​ខែកក្កដា ប៉ុន្តែ​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​ខាងមុខនេះ វិ​សម្ស​កាល នឹងធ្វើ​នៅ​ខែសីហា។ ចំណែក​វ៉ា​កង​តូច គឺ​ក្រសួង​អប់រំ នៅ​រក្សាទុក​ដដែល ដោយ​តម្រូវ​ឲ្យ​សិក្សា​នុ​សិស្ស ឈប់សម្រាក​រយៈពេល ២ សប្តាហ៍ នៅ​អំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ៕

No comments:

Post a Comment