Paris Peace Accords 23 Oct. 1991

Sunday, August 24, 2014

ការ​ដួល​សន្លប់​ របស់ ​កម្មករ​ រោង​ចក្រ ​កាត់​ដេរ​ ត្រូវ​ បាន​ពិភាក្សា​

ការ​ដួល​សន្លប់​ របស់​ កម្មករ​ រោង​ចក្រ​ កាត់​ដេរ​ ត្រូវ​ បាន​ពិភាក្សា​

RFI | ២៤ សីហា ២០១៤

កម្មករ​កាត់​ដេរ​ដួល​សន្លប់​ នា​ពេល​កន្លង​មក​
កម្មករ​កាត់​ដេរ​ដួល​សន្លប់​ នា​ពេល​កន្លង​មក​, RFI/ siv channa

កិច្ច​ពិភាក្សា​ នៅ​​ព្រឹក​​ថ្ងៃ​ អាទិត្យ​​នេះ​ បាន​​លើក​​បង្ហាញ​​ ពី​​កត្តា​​ ច្រើន​យ៉ាង ​ដែល​​នាំ​​ឲ្យ​​ កម្មករ​​រោង​ចក្រ ​​កាត់​ដេរ ​ដួល​សន្លប់ ​​ក្នុង​​ម៉ោង​​ធ្វើ​ការ។ ​ នោះ គឺ​​ មក​ពី​​ ក្នុង​​រោង​ចក្រ​​ ក្តៅ​​ខ្លាំង​, ខ្វះ​​ខ្យល់ ចេញ​ចូល​ មក​ពី​​ជាតិ​ គីមី ​និង​​ការ​ធ្វើ​ការ​​ ថែម​​ម៉ោង ​​ច្រើន​ពេក។ ​ តាម​​របាយ​ការ​ណ៍​ រយៈពេល​ ៦ខែ ​ក្នុង​​ឆ្នាំ​ ២០១៤​នេះ​ មាន​​កម្មករ ​​រោងចក្រ​​ កាត់​ដេរ​​ជិត ​៩០០នាក់ ​បាន​​ដួល​សន្លប់​​ នៅ​​កន្លែង​ ធ្វើ​ការ​ និង​​ស្លាប់ ​៣នាក់។ ​ ចំនួន​​នេះ ​បាន​​កើន​ឡើង ​​ហួស​​ចំនួន​​សរុប​ ដែល​​កម្មករ​​ រោងចក្រ ​បាន​​សន្លប់ ​​ក្នុង​​ឆ្នាំ​ ២០១៣ ​មាន​​ចំនួន ​៨២៣ ​នាក់; ​រី​ឯ អ្នក​​ស្លាប់​ មាន​​ចំនួន​ ២​នាក់។​


កិច្ចពិភាក្សា​រយៈពេល ១ ព្រឹក បានធ្វើ​ឡើង ដោយមាន​ការចូលរួម​ពី​មន្ត្រី​តំណាង​មកពី​ក្រសួង​ការងារ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC តំណាង​អង្គការ​ពលកម្ម​អន្តរជាតិ ILO និង​កម្មករ​រោងចក្រ​កាត់ដេរ។ កិច្ចពិភាក្សា នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ នៅ​ភោជនីយដ្ឋាន រ៉ុ​ក​គ្រី​ល នៅ​ជិត​ផ្សារ​ថ្មី រៀបចំ​ដោយ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ CCIM។ កិច្ចពិភាក្សា បានលើកឡើង​អំពី​ឧបត្តិហេតុ​ដួលសន្លប់​នៅក្នុង​ឧស្សាហកម្ម​កាត់ដេរ និង​វិធាន​ការថែទាំ​សុខភាព និង​សុវត្ថិភាព នៅតាម​រោងចក្រ។

គិត​មក​ត្រឹម ៦ ខែ ដើមឆ្នាំ២០១៤ មាន​កម្មករ​រោងចក្រ​កាត់ដេរ ជិត ៩០០ នាក់ បាន​ដួលសន្លប់ នៅ​កន្លែងធ្វើការ។ នេះ​បើតាម​ទិន្នន័យ​របស់​ក្រសួង​ការងារ។ តួលេខ​នេះ បាន​ឡើង​ហួស​ចំនួន​សរុប នៃ​កម្មករ​រោងចក្រ ដែល​បាន​សន្លប់ ក្នុង​ឆ្នាំ២០១៣ ដោយមាន​ចំនួន ៨២៣ នាក់។ តាម​សេចក្តីប្រកាស​ព័ត៌មាន ចំនួន​កម្មករ​រោងចក្រ​ដួលសន្លប់ កើនឡើង​នៅ​រយៈពេល ៦ ខែ ឆ្នាំ២០១៤ រហូតដល់​ជិត ៩០០ នាក់ ធ្វើ​ឲ្យ​មានការ​បារម្ភ​អំពី​លក្ខខណ្ឌ​ការងារ នៅក្នុង​វិស័យ​កាត់ដេរ ដែល​បាន​ផ្តល់នូវ​ចំណូល​នាំចេញ​ច្រើនជាងគេ​នៅ​កម្ពុជា។

ក្រៅពី​កម្មករ​ដួលសន្លប់ ក៏បាន​របាយការណ៍​ប​ង្ហា​ញ​ថា នៅ​ឆ្នាំ២០១៣ ក៏មាន​កម្មករ ស្លាប់ ២ នាក់ ហើយ​នៅ​ដើមឆ្នាំ២០១៤ មាន​អ្នកស្លាប់ ៣ នាក់។ កម្មករ​រោងចក្រ ដែល​ស្លាប់​ទាំងនោះ គឺ​បន្ទាប់ពី​ដួលសន្លប់​នៅពេល​ធ្វើការ។

របាយការណ៍​របស់ ILO បានបង្ហាញ​ពី​មូលហេតុ​ជាច្រើន ដែល​នាំ​ឲ្យ​កម្មករ​រោងចក្រ​កាត់ដេរ​ដួលសន្លប់ នៅពេល​ធ្វើការ រួមមាន៖ ដោយសារតែ​កំដៅ​ឡើង​ខ្លាំង​ក្នុង​រោងចក្រ ខ្វះ​ខ្យល់​ចេញចូល សារជាតិ​គីមី និង​កម្មករ ធ្វើការ​ថែម​ម៉ោង​ច្រើន ជាដើម។

រីឯ​សហជីព​កម្មករ និង​សង្គម​ស៊ីវិល បាន​បន្ទោស​លើ​ប្រាក់ខែ​កម្មករ​ទាប ដែល​នាំ​ឲ្យ​កម្មករ ត្រូវធ្វើ​ការ​ថែម​ម៉ោង ចំណាយ​លើ​ម្ហូបអាហារ​ត្បិតត្បៀត រួមទាំង​ខ្វះ​វិធានការ​តឹងរឹង​ពី​ក្រសួង​ការងារ​លើ​រោងចក្រ ដែលមាន​បរិស្ថាន​ក្តៅ​ហប់ ជាដើម។

តំណាង​ក្រសួង​ការងារ និង​សមាគម​រោងចក្រ​កាត់ដេរ ទទួលស្គាល់​នូវ​មូលហេតុ នៃ​ការដួលសន្លប់​របស់​ក​ម្មករ​រោងចក្រ ដែល​របាយការណ៍​បានបង្ហាញ​ខាងលើ។ ប៉ុន្តែ​លោក អ៊ុក ចាន់ធូ ប្រធាន​នាយកដ្ឋាន​អធិការកិច្ច​ការងារ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លើកឡើងថា ក្រសួង​ការងារ មិន​ព្រងើយកន្តើយ​ទេ។ ក្នុងនោះ ក្រសួង​បាន​បង្កើត​គណៈកម្មការ​ទប់ស្កាត់ និង​ស្រាវជ្រាវ​ការដួលសន្លប់​របស់​ក​ម្មករ​រោងចក្រ កាលពី​ឆ្នាំ២០១១ ហើយ​មន្ត្រី​អធិការកិច្ច ក៏បាន​ចុះ​ត្រួតពិនិត្យ​សហគ្រាស​គ្រឹះស្ថាន​ការងារ និង​រោងចក្រ​កាត់ដេរ ជាប្រចាំ។

តាម​តំណាង​ក្រសួង​ការងារ និង​សមាគម​រោងចក្រ​កាត់ដេរ កម្មករ​ដួលសន្លប់​ច្រើន អាចមកពី​កម្មករ​ទទួលទាន​អាហារ​ខ្វះ​ជីវជាតិ ហូបចុក​ត្បិតត្បៀត សន្សំ​លុយ​ផ្គត់ផ្គង់​គ្រួសារ ទុក​លុយ​ទិញ​មាស និង​ទិញ​ម្ស៉ៅ​ក្រេ​ម ហើយ​មាន​អ្នកខ្លះ ដើរលេង សេព​គ្រឿង​ស្រវឹង នាំ​ឲ្យ​អត់ងងុយ ជាដើម។

ចំណែក​លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC បាន​លើកឡើងថា ការធ្វើការ​ថែម​ម៉ោង​ជា​ផ្នែក​មួយ នាំ​ឲ្យ​កម្មករ​ដួលសន្លប់។ ប៉ុន្តែ​កត្តា​ចម្បង អាចមកពី​កម្មករ​សន្សំសំចៃ​លុយ​លើ​ម្ហូបអាហារ​ប្រចាំថ្ងៃ៕


No comments:

Post a Comment