បក្សទាំងពីរ ព្រមព្រៀង បញ្ចប់វប្បធម៌ ត្រី ស៊ីស្រមោច និងលាបពណ៌គ្នា
RFA | ៧ សីហា ២០១៤

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងលោក សម រង្ស៊ី។ Photo: RFA
គណបក្ស នយោបាយ ដែលមានអាសនៈ ក្នុងរដ្ឋសភា ប្រកាសបញ្ចប់ វិបត្តិនយោបាយ ខណៈ ដែលអ្នកតំណាងរាស្ត្រ គណបក្សទាំងពីរ បានចូលរួម ប្រជុំ រដ្ឋសភា រួមគ្នា នៅថ្ងៃសុក្រ ទី៨ សីហានេះ។
ក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ព្រមព្រៀងបញ្ចប់ វប្បធម៌ ទឹកឡើង ត្រីស៊ីស្រមោច, ទឹកហោច ស្រមោច ស៊ីត្រី និងលាបពណ៌គ្នា។
ដោយឡែក លោក ហ៊ុន សែន ទាមទារ ឲ្យគណបក្ស ប្រឆាំង ឈប់ចាត់បក្ស ប្រជាជន ថា ជាអាយ៉ង របស់យួន តទៅទៀត។
No comments:
Post a Comment