Paris Peace Accords 23 Oct. 1991

Friday, August 8, 2014

បក្ស​ទាំង​ពីរ​ បញ្ជូន ​សេចក្ដី​ព្រាង ​វិសោធនកម្ម​ រដ្ឋធម្មនុញ្ញ​ ទៅ​លោក ហេង សំរិន | Both parties sent the draft amendments to Constitution to Heng Samrin

បក្ស​ទាំង​ពីរ​ បញ្ជូន ​សេចក្ដី​ព្រាង ​វិសោធនកម្ម​ រដ្ឋធម្មនុញ្ញ​ ទៅ​លោក ហេង សំរិន

RFA | ៧ សីហា ២០១៤

ហេង សំរិន ៦២០
លោក ហេង សំរិន ប្រធាន​រដ្ឋសភា និង​ជា​ប្រធាន ​កិត្តិយស​ នៃ​គណបក្ស ​ប្រជាជន​កម្ពុជា ក្នុង​កិច្ច​ពិភាក្សា​ ស្ដីពី​ សេចក្ដី​ព្រាង​ច្បាប់ ​សាងសង់​ ទំនប់​ វារីអគ្គិសនី ​សេសាន​ក្រោម​២ នា​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៣។  Photo: RFA

តំណាង​រាស្ត្រ​គ ណបក្ស​ ប្រជាជន​កម្ពុជា និង​គណបក្ស ​សង្គ្រោះ​ជាតិ បញ្ជូន​សេចក្ដី​ព្រាង ​ស្ដីពី​ ការ​ធ្វើ​វិសោធនកម្ម ​រដ្ឋធម្មនុញ្ញ ​ទៅ លោក ហេង សំរិន ប្រធាន ​រដ្ឋសភា​ហើយ ​នៅ​ថ្ងៃ​ ទី​៧ សីហា ដើម្បី ​ឲ្យ​ប្រធាន ​រដ្ឋសភា​ ពិនិត្យ មុន​ នឹង​ដាក់​ ឲ្យ​សភា ​អនុម័ត​ នៅ​ពេល​ខាង​មុខ។  ការ​បញ្ជូន ​សេចក្ដី​ព្រាង ​វិសោធនកម្ម​ រដ្ឋធម្មនុញ្ញ​ ទៅ​ប្រធាន​ សភា​នេះ នៅ​មុន​ពេល​ សភា​ នឹង​បើក​ សម័យ​ប្រជុំ ​នៅ​ថ្ងៃ​សុក្រ ទី​៨ សីហា។

មន្ត្រី​ជាន់​ខ្ពស់​ គណបក្ស​ សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ នៅ​ថ្ងៃ​ ទី​៧ សីហា ថា, សេចក្ដី​ព្រាង ​រដ្ឋធម្មនុញ្ញ ​មាត្រា​៧៦ និង​បង្កើត​ ជំពូក ​ទី​១៥​ថ្មី ស្ដីពី​ ការ​រៀបចំ ​ស្ថាប័ន ​បោះ​ឆ្នោត ​នៅ​ពេល​ ឆាប់ៗ បន្ទាប់ ​ពី​ព្រះមហាក្សត្រ​ ត្រួត​ពិនិត្យ​រួច។

លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ ថា, តំណាង​រាស្ត្រ ​ចំនួន ៨៥​រូប ក្នុង​នោះ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ៤៣​រូប និង​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៤២​រូប បាន​ចុះ​ហត្ថលេខា​រួម​គ្នា​លើ​សេចក្ដី​ព្រាង​រដ្ឋធម្មនុញ្ញ និង​បង្កើត​ជំពូក​ទី​១៥​ថ្មី ស្ដីពី​ការ​កែ​ទម្រង់​ស្ថាប័ន​បោះ​ឆ្នោត​ថ្មី បញ្ជូន​ទៅ​ប្រធាន​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ទី​៧ សីហា នេះ ដើម្បី​ឲ្យ​ប្រធាន​សភា​ផ្ញើ​ថ្វាយ​ទៅ​ព្រះមហាក្សត្រ និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ មុន​នឹង​បញ្ជូន​មក​ឲ្យ​សភា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នោះ​វិញ។

វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​បាន​ឯកភាព​គ្នា កាល​ពី​ថ្ងៃ​ទី​១ សីហា នោះ មាន​បី​មាត្រា ក្នុង​នោះ​មាន​មាត្រា​៧៦​ថ្មី មាត្រា​១៥០​ថ្មី និង​មាត្រា​១៥១​ថ្មី។ ខ្លឹមសារ​នៅ​ក្នុង​មាត្រា​ទាំង​នេះ បាន​កំណត់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គឺ​ជា​អង្គការ​ដែល​មាន​សមត្ថកិច្ច​រៀបចំ ចាត់​ចែង និង​គ្រប់គ្រង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា និង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ និង​ការ​បោះ​ឆ្នោត​ផ្សេងៗ​ទៀត តាម​ការ​កំណត់​នៃ​ច្បាប់។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត មាន​សមាសភាព ៩​រូប ដែល​មាន​អាណត្តិ​៥​ឆ្នាំ។ សមាសភាព ៤​រូប ជ្រើស​រើស​ដោយ​គណបក្ស​ដឹក​នាំ​រដ្ឋាភិបាល ៤​រូប​ជ្រើស​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ និង ១​រូប​ទៀត ជ្រើស​រើស​ដោយ​ការ​ព្រមព្រៀង​នៃ​គណបក្ស​ទាំង​ពីរ និង​ករណី​ផ្សេងៗ​ទៀត។ ក៏ប៉ុន្តែ អ្វី​ដែល​កត់​សម្គាល់​នោះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​អំពី​សមាជិក​ជាន់​ខ្ពស់ គ.ជ.ប. នេះ មាន​អភ័យ​ឯកសិទ្ធិ​ដូច​នឹង​តំណាង​រាស្ត្រ​ដែរ តែ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា មិន​ព្រម។

ការ​ផ្ញើ​សេចក្ដី​ព្រាង​រដ្ឋធម្មនុញ្ញ​ទៅ​ប្រធាន​សភា​នេះ នៅ​ស្រប​ពេល​ដែល​សភា​នឹង​បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី​៨ សីហា។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ឲ្យ​ដឹង​ថា សភា​នឹង​បន្ត​សម័យ​ប្រជុំ​វិសាមញ្ញ​នីតិកាល​ទី​៥ នៅ​ថ្ងៃ​ទី​៨ សីហា វេលា​ម៉ោង ៨​ព្រឹក ដើម្បី​ពិនិត្យ និង​អនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ប្រការ​៦​ថ្មី នៃ​បទបញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ កំពុង​តែ​ពិភាក្សា​អំពី​របៀបវារៈ​ប្រជុំ​សភា​នេះ​ឲ្យ​បាន​ច្បាស់​លាស់​សិន មុន​នឹង​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ប្រជុំ។

ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា លោក​បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​នឹង​រង់ចាំ​មើល​ថា តើ​គណបក្ស​ប្រឆាំង​នឹង​អាច​កែ​រដ្ឋាភិបាល​បាន​អ្វី​ខ្លះ បន្ទាប់​ពី​បាន​ចូល​ប្រជុំ​សភា​ត​ទៅ។ ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​៧៦​ថ្មី និង​ការ​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី​នេះ គ្រាន់​តែ​ជា​រូបភាព​នយោបាយ​ប៉ុណ្ណោះ មិន​ធានា​ថា ការ​បោះ​ឆ្នោត​ពេល​ខាង​មុខ​ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូល​ទៅ​ធ្វើ​សច្ចាប្រណិធាន​នៅ​ព្រះបរមរាជវាំង កាល​ពី​ថ្ងៃ​ទី​៥ សីហា ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​ជិត ១​ឆ្នាំ​កន្លង​មក​នេះ។ យ៉ាង​នេះ​ក្ដី តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ៨​រូប​មាន​ទាំង លោក កឹម សុខា និង​សកម្មជន​មួយ​រូប​ទៀត កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​នៅ​ឡើយ ទាក់ទង​នឹង​ការ​ដឹក​នាំ​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា នៅ​ទីលាន​ប្រជាធិបតេយ្យ។  ក្រៅ​ពី​នេះ​ទៀត សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៣​រូប​ទៀត ដែល​ជា​យុវជន កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស នៅ​ឡើយ៕


No comments:

Post a Comment