Paris Peace Accords 23 Oct. 1991

Monday, August 25, 2014

កម្ពុជា​ យល់ព្រម ​ឲ្យ​យន្តហោះ​ វៀតណាម​ ហោះ​កាត់ ​ដែន​អាកាស ​របស់​ខ្លួន | Cambodia allows Vietnam fly across its airspace

កម្ពុជា​ យល់ព្រម ​ឲ្យ​យន្តហោះ​ វៀតណាម​ ហោះ​កាត់ ​ដែន​អាកាស ​របស់​ខ្លួន

RFA | ២៥ សីហា ២០១៤

កម្ពុជា​ បាន​អនុញ្ញាត ​ឲ្យ​យន្តហោះ​ ដឹក​អ្នកដំណើរ ​វៀតណាម​ ហើរ​កាត់​ ដែន​អាកាស ​ខ្មែរ ក្រោម​កិច្ច​ ព្រមព្រៀង ​រវាង​ លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី​ កម្ពុជា ជាមួយ​ រដ្ឋមន្ត្រី​ ក្រសួង​ ដឹកជញ្ជូន​ វៀតណាម លោក ឌិញ ឡាថាំង (Dinh La Thang) ​ដែល​ធ្វើ​ឡើង​ កាលពី​ថ្ងៃ ទី​២១ សីហា នៅ​ភ្នំពេញ។

កិច្ច​ព្រមព្រៀង​នេះ ​ធ្វើឡើង​ តាម​សំណើ ​របស់ ​ភាគី​ វៀតណាម ដែល​ធ្វើ ​ឲ្យ​​ការហោះហើរ​ របស់​ វៀតណាម​ សន្សំ ​ពេលវេលា និង​សន្សំ​ ប្រាក់​ចំណាយ ​លើ​ប្រេង ​ហោះ​ហើរ​ បាន​ច្រើន ដែល​ភាគី​ ទាំងពីរ​ បាន​ហៅ ​ផ្លូវ​ហោះ​ហើរ​ បង្កើត​ថ្មី​នេះ ​ថា, ​ជា​លក្ខណៈ​ អនុគ្រោះ ដែល​នឹង​អនុញ្ញាត ​ឲ្យ​យន្តហោះ ​វៀតណាម ​ហោះ​​ ពី​ភាគ​ ខាង​ជើង, គឺ ​ទី​ក្រុង​ ហាណូយ​ (Hanoi) មក​ទី​ក្រុង ​ព្រៃនគរ ឬ​ទីក្រុង ​ហូជីមិញ (Ho Chi Minh) និង​ពី​ហាណូយ​​ ទៅ​កាន់​ កោះត្រល់ ដែល​វៀតណាម ហៅ​ថា ​កោះ ភូកុក (Phu Quoc) អាច​ហោះ ​ត្រង់​កាត់ ​ដែនអាកាស​ កម្ពុជា​ បាន។  នេះ ​បើ ​តាម​សារព័ត៌មាន ​វៀតណាម ​តាម​សរសេរ​ ជា​ភាសា​ អង់គ្លេស ផ្សាយ​តាម​ អិន​ធើណែត​ ឈ្មោះ​ថា វៀតណាម ​ណែត ប៊្រីឌ (VietNamNet Bridge)


សារព័ត៌មាន​ដដែល​ឲ្យ​ដឹង​ថា ជើង​ហោះហើរ​បង្កើត​ថ្មី​នេះ ធ្វើ​ឲ្យ​​អាកាសចរណ៍​ធន់​ប៊ូអិង(Boeing) ៧៧៧ វៀតណាម អាច​ចំណេញ​ពេល​វេលា​ហោះហើរ ២៦ នាទី ក្នុង​ផ្លូវ​ហោះ​ពី​ហាណូយ​មក​ទី​ក្រុង​ហូជីមិញ។ បើ​គិត​ជា​ប្រាក់​វិញ គឺ​ចំណេញ​ស្មើ​២៥ ភាគរយ​នៃ​ថ្លៃដើម និង​កាត់​បន្ថយ​​​​ចំណាយ​ថ្លៃ​ដើម​ចំនួន​៣៨ ភាគរយ ក្នុងការ​ហោះ​​ហើរ​ពី​ក្រុង​ហាណូយ​មក​កោះត្រល់។

កិច្ច​ព្រមព្រៀង​ថ្មី​រវាង​កម្ពុជា​វៀតណាម​នេះ ក៏​អាច​ឲ្យ​វៀតណាម​ហោះ​ត្រង់​ទៅ​ប្រទេស​ឡាវ​កាត់​តាម​ដែន​អាកាស​កម្ពុជា​បាន ​ដែរ។ ចំណែក​ភាគី​កម្ពុជា​ក៏​ដូច្នោះ​ដែរ គឺ​អាច​ហោះ​តាម​ផ្លូវត្រង់​បង្កើត​ថ្មី​នេះ​បាន​ដូចគ្នា៕





No comments:

Post a Comment