សង្គមស៊ីវិល ទាមទារ ឲ្យមានស្ត្រី ក្នុងជួរ ថ្នាក់ដឹកនាំ កំពូល នៃរដ្ឋសភា
រដ្ឋសភាជាតិបើកកិច្ចប្រជុំកាលពីពេលកន្លងទៅ
Siv Channa/RFI
RFI | ២៥ សីហា ២០១៤
គណៈកម្មាធិការ លើកស្ទួយស្ត្រី ក្នុងវិស័យ នយោបាយ និងក្រុម
អង្គការ សង្គមស៊ីវិល នៅកម្ពុជា បានចេញ សេចក្តី អំពាវនាវ មួយ នៅថ្ងៃចន្ទ
នេះ ដោយជំរុញ ឲ្យគណបក្ស ប្រជាជន កម្ពុជា យកចិត្តទុកដាក់ ចំពោះ បេក្ខភាពស្ត្រី ក្នុងជួរ ក្បាលម៉ាស៊ីន ដឹកនាំ រដ្ឋសភា។
សេចក្តី អំពាវនាវនេះ បានធ្វើឡើង បន្ទាប់ ពីក្រុម សង្គមស៊ីវិល ទាំងនោះ
មើលឃើញ ថា,
ក្បាលម៉ាស៊ីន ដឹកនាំ រដ្ឋសភា ក្នុងអាណត្តិ ទី៥នេះ មានសមាសភាព សុទ្ធតែ
បុរស។
មួយថ្ងៃ មុន នឹងរដ្ឋសភា បើកកិច្ចប្រជុំ ដើម្បី បោះឆ្នោត ជ្រើសរើស
សមាសភាព ក្បាលម៉ាស៊ីន ដឹកនាំ របស់ខ្លួន គណៈកម្មាធិការ លើកស្ទួយស្ត្រី ក្នុងវិស័យ នយោបាយ និងក្រុម អង្គការ សង្គមស៊ីវិល នៅកម្ពុជា សរុប ចំនួន១២ អង្គភាព បានស្នើ រដ្ឋសភា,
ជាពិសេស គណបក្ស ប្រជាជន កម្ពុជា, ឲ្យជ្រើសរើស បេក្ខភាពស្ត្រី
ក្នុងជួរ ថ្នាក់ដឹកនាំ សភា។
នៅក្នុងសេចក្តី ថ្លែងការណ៍ រួមគ្នា ដែលចេញផ្សាយ នៅថ្ងៃចន្ទ ទី២៥
សីហានេះ អង្គការ សង្គមស៊ីវិល ទាំងនោះ
ទាមទារ ឲ្យរដ្ឋសភា បោះឆ្នោត ជ្រើសរើស បេក្ខភាពស្ត្រី
ឬការរក្សា បេក្ខភាព លោកស្រី ឃួន សុដារី ជាអនុប្រធាន ទី២
នៃរដ្ឋសភា ដដែល។ ផ្អែកលើលទ្ធផលនៃកិច្ចព្រមព្រៀងថ្ងៃទី២២ខែកក្កដា ឆ្នាំ២០១៤ រវាងថ្នាក់ដឹកនាំកំពូលនៃគណបក្សជាប់ឆ្នោតទាំងពីរ តំណែងដឹកនាំកំពូលដែលរួមមានប្រធាននិងអនុប្រធានទី២អាណត្តិទី៥នេះ នឹងត្រូវគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ចំណែកឯអនុប្រធានទី១រដ្ឋសភាគ្រប់គ្រងដោយគណបក្សសង្គ្រោះជាតិ។ តាមការគ្រោងទុក ប្រធានរដ្ឋសភានៅតែជាលោក ហេង សំរិន ដដែល ចំណែកឯអនុប្រធានទី១គឺលោក កឹម សុខា និងអនុប្រធានទី២គឺលោក ងួន ញ៉ិល ។
បើគ្មានអ្វីប្រែប្រួលទេ សមាសភាពក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងសមាសភាពដឹកនាំគណៈកម្មការសភាទាំង១០នឹងត្រូវរដ្ឋសភាបោះឆ្នោតអនុម័ត នៅថ្ងៃអង្គារទី ២៦ សីហានេះ។ មិនត្រឹមតែគ្មានបេក្ខភាពស្ត្រីក្នុងជួរថ្នាក់ដឹកនាំកំពូលប៉ុណ្ណោះ ទេ សូម្បីតែសមាសភាពដឹកនាំគណៈកម្មការទាំង ១០ របស់រដ្ឋសភាក៏មានវត្តមានបុរសយ៉ាងលើសលប់ដែរ។
គួរបញ្ជាក់ថា ចំនួនស្ត្រីក្នុងរដ្ឋសភាបានកើនឡើងជាលំដាប់ចាប់តាំងពីឆ្នាំ ១៩៩៣ រហូតដល់ឆ្នាំ ២០០៨ ប៉ុន្តែ ការបោះឆ្នោតសភាចុងក្រោយកាលពីខែកក្កដាឆ្នាំ ២០១៣ ចំនួនស្ត្រីជាប់ឆ្នោតជាតំណាងរាស្ត្របានធ្លាក់ចុះវិញពោលគឺនៅលស់ តែ២៥នាក់ឬស្មើ ២០ ភាគរយប៉ុណ្ណោះនៃចំនួនសមាជិកសភា ១២៣ នាក់។
សង្គមស៊ីវិលបានហៅការថយចុះចំនួនស្ត្រីក្នុងនយោបាយនេះថាជាបរាជ័យ នៃគោលនយោបាយលើកស្ទួយស្ត្រីរបស់រដ្ឋាភិបាលក៏ដូចជារបស់គណបក្សនយោបាយ ដែរ៕
No comments:
Post a Comment