បេក្ខជន ជាប់ឆ្នោត ជាតំណាងរាស្ត្រ បក្សសង្គ្រោះជាតិ ទំាង៥៥រូប នឹងធ្វើសច្ចាប្រណិធាន នៅព្រះបរមរាជវាំង នៅរសៀល ថ្ងៃទី៥ សិហា
រាជធានីភ្នំពេញ៖ ប្រភពព័ត៌មាន ពីគណបក្ស សង្គ្រោះជាតិ បានបង្ហើប ឲ្យដឹងថា, បេក្ខជន ជាប់ឆ្នោត គណបក្ស សង្គ្រោះជាតិ ចំនួន ៥៥រូប នឹងចូលធ្វើ សច្ចាប្រណិធាន នៅមុខ ព្រះមហាក្សត្រ នៅរសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤ ស្អែកនេះ, រួមទាំង លោក សម រង្ស៊ី ដែលទើបក្លាយ ជាសមាជិក សភា ជាប់ឆ្នោត ជំនួស លោក គួយ ប៊ុនរឿន។មន្ត្រី ដដែល បានបន្តថា, បន្ទាប់ ពីចូលស្បថរួច បេក្ខជន តំណាងរាស្ត្រ ទាំង៥៥រូប របស់ គណបក្ស សង្គ្រោះជាតិ នឹងចូលប្រជុំ សភា នៅថ្ងៃ ទី៧ ខែសីហា។
ប្រភព បានបន្ត ថា, ការសម្រេច ចូលធ្វើ សច្ចាប្រណិធាន នៅព្រះបរមរាជវាំង ដើម្បី ទទួលបាន អភ័យឯកសិទ្ធិ ជាសមាជិក សភា នីតិកាល ទី៥ បានធ្វើឡើង ក្រោយពីលោក ឧបនាយករដ្ឋមន្ត្រី ស ខេង បានសរសេរ លិខិតមួយ ឆ្លើយតប ទៅលោក សម រង្ស៊ី គាំទ្រសំណើ របស់ គណបក្ស សង្គ្រោះជាតិ។
បើ តាមប្រភព ពីគណបក្ស សង្គ្រោះជាតិ ក៏បាន ឲ្យដឹងដែរ ថា, លិខិត របស់ លោក ឧបនាយក រដ្ឋមន្ត្រី ស ខេង ដែលផ្ញើ ទៅកាន់លោក សម រង្ស៊ី ត្រូវ បានលោក សម រង្ស៊ី យល់ព្រម ទទួលយក, ដូច្នេះ មិនមាន បញ្ហាអ្វី ដែលនៅរាំងស្ទះ ទៀតនោះទេ៕
No comments:
Post a Comment