Paris Peace Accords 23 Oct. 1991

Tuesday, August 12, 2014

លោក កឹម សុខា ថា សំណុំ​រឿង​ របស់​លោក ​នៅ​តុលាការ គឺ​ ត្រូវ​ បាន​​បញ្ចប់​ហើយ ​នៅ​ថ្ងៃ​នេះ | Court case against Kem Sokha comes to an end

លោក កឹម សុខា ថា សំណុំ​រឿង​ របស់​លោក ​នៅ​តុលាការ គឺ​ ត្រូវ​ បាន​​បញ្ចប់​ហើយ ​នៅ​ថ្ងៃ​នេះ

RFA | ១១ សីហា ២០១៤

កឹម សុខា ៦១០
លោក កឹម សុខា អនុប្រធាន ​គណបក្ស​ សង្គ្រោះជាតិ នៅ​មុខ​សាលា​ដំបូង ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ ​ទី២៥ ខែ​កក្កដា ឆ្នាំ ២០១៤។  RFA/Tin Zakariya

អនុប្រធាន​ សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​ នៅ​ថ្ងៃ​ ទី១១ សីហា ថា, មេធាវី​ ការពារ​ក្ដី ​របស់​លោក គឺ​ លោក ចាន់ ចេន ចូល​ខ្លួន​ ទៅ​បំភ្លឺ​ នៅ​តុលាការ តាម​កាល​កំណត់​ នៅ​ព្រឹក​ថ្ងៃ​ ទី​១១ សីហា​នេះ។

លោក​ បញ្ជាក់​ថា មេធាវី​ របស់​លោក បាន​ប្រាប់​លោក​ ថា, ដោយសារ​ តែ​ លោក​ មាន​អភ័យឯកសិទ្ធិ តុលាការ​ បាន​បញ្ចប់​ សំណុំ​រឿង របស់​លោក ទាក់ទង​ នឹង​ការ​ទទួល​ ខុសត្រូវ ​លើ​ការ​ធ្វើ​បាតុកម្ម​ កាល​ពី​ថ្ងៃ​ ទី​១៥ កក្កដា ឆ្នាំ​២០១៤។

លោក កឹម សុខា អះអាង​ថា, ​ចំពោះ​យុវជន ​គណបក្ស សង្គ្រោះ​ជាតិ ​ទាំង​៣​នាក់​នោះ ក៏​នឹង​ត្រូវ​ ដោះលែង នៅ​ថ្ងៃ ​ទី​១១ សីហា នេះ​ដែរ បើ​សិន​ជា ​នីតិវិធី​ របស់​ តុលាការ​ ធ្វើទាន់។


លោក​ បញ្ជាក់​ថា មេធាវី​របស់​យុវជន​ទាំង​បី​នាក់​នេះ បាន​ដាក់​លិខិត​ទៅ​សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី ១១សីហា ដើម្បី​សុំ​ដោះលែង​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ លោក​បន្ត​ថា ជា​គោលការណ៍ យុវជន​ទាំង​៣​នាក់ និង​ករណី​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ ត្រូវ​បាន​សម្របសម្រួល​ផ្នែក​នយោបាយ​រួចរាល់​ហើយ នៅ​មុន​ពេល​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ប្រជុំ​សភា កាល​ពីថ្ងៃទី៨សីហា។ លោក កឹម សុខា លើក​ឡើង​ថា យុវជន​ទាំង​បី​នាក់​នេះ ក៏​មាន​លិខិត​ពី​លោក ឧប​នាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​សម្របសម្រួល​ផ្នែក​នយោបាយ​ឲ្យ យុវជន​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន៕

No comments:

Post a Comment