Paris Peace Accords 23 Oct. 1991

Saturday, August 30, 2014

ស្ត្រី ​បឹង​កក់​ម្នាក់​ សន្លប់​ និង​បញ្ជូន​ទៅ​​ សង្គ្រោះ​បន្ទាន់ ​ដោយ​ប៉ះ​ទង្គិច​ ជាមួយ​ប៉ូលិស | A female BKL activist unconscious, taken to Calmette, after confrontation with security

ស្ត្រី ​បឹង​កក់​ម្នាក់​ សន្លប់​ និង​បញ្ជូន​ទៅ​​ សង្គ្រោះ​បន្ទាន់ ​ដោយ​ប៉ះ​ទង្គិច​ ជាមួយ​ប៉ូលិស

RFA | ២៩ សីហា ២០១៤
បឹងកក់ សន្លប់ ៦២០
អ្នកស្រី ខែក ច័ន្ទរស្មី សកម្មជន ​ដីធ្លី​ បឹង​កក់ បញ្ជូន ​ទៅ​សង្គ្រោះ ​បន្ទាន់ ​នៅ​មន្ទីរ​ពេទ្យ​ កាល់ម៉ែត​ (Calmette) ដោយ​សន្លប់ ​បាត់ស្មារតី ​ធ្ងន់ធ្ងរ បន្ទាប់ ​ពី​ប៉ះទង្គិច​ ក្បាល​ នឹង​ជញ្ជាំង​ឡាន ពេល​កម្លាំង​ អាជ្ញាធរ​ បាន​ចាប់​បង្ខំ​ បញ្ជូន​ចេញ ​ពី​វត្ត​ចាស់ សង្កាត់ ​ជ្រោយ​ចង្វារ កាល​ពី​ថ្ងៃ ​ទី​២៩ ខែ សីហា ឆ្នាំ ២០១៤។  Photo Provided

ស្ត្រី​ បឹង​កក់​ម្នាក់ គឺ ​អ្នកស្រី ខែក ច័ន្ទរស្មី ត្រូវ ​បញ្ជូន​ទៅ ​សង្គ្រោះ​បន្ទាន់​ នៅ​មន្ទីរ​ពេទ្យ​ កាល់ម៉ែត​ (Calmette) ដោយ​អាការៈ​ សន្លប់​ បាត់ស្មារតី ​ធ្ងន់ធ្ងរ បន្ទាប់ ​ពី​ប៉ះទង្គិច​ ក្បាល ​នឹង​ជញ្ជាំង​ឡាន នៅ​ពេល​កម្លាំង​ អាជ្ញាធរ​ បាន​ចាប់​បង្ខំ​ បញ្ជូន​ចេញ​ ពី​វត្ត​ពុទ្ធិយារាម (ឬ​ហៅ ​វត្ត​ចាស់) ក្នុង​សង្កាត់​ ជ្រោយចង្វារ កាល​ពី​ម៉ោង ​៨​ព្រឹក ​ថ្ងៃ​ទី​២៩ ខែ សីហា។

នៅ​មុន​ពេល​ បញ្ជូន​ទៅ​ មន្ទីរពេទ្យ​ កាល់ម៉ែត អាជ្ញាធរ និង​អ្នក​បឹង​កក់​ មួយ​ចំនួន​ បាន​បញ្ជូន ខែក ច័ន្ទរស្មី ទៅ​សង្គ្រោះ ​គ្លីនិក ​ក្នុង​សង្កាត់​ ជ្រោយ​ចង្វារ, ប៉ុន្តែ ​ពុំ​អាច​ សង្គ្រោះ​បាន។

មក​ដល់​ពេល​នេះ ស្ត្រី​ បឹង​កក់​រូប​នោះ​ ឋិត​ក្នុង​ស្ថានភាព អាច​សង្គ្រោះ​បាន, ប៉ុន្តែ​ នៅ​មិន​ទាន់​ ដឹង​ខ្លួន ​ត្រឹមត្រូវ​ នៅ​ឡើយ។

អាជ្ញាធរ​ចាប់​ស្ត្រី​តំណាង​អ្នក​បឹង​កក់​ចំនួន​៤នាក់​កាល​ពី​ព្រឹក​ថ្ងៃ ២៩ ខែ សីហា ក្នុង​ពេល​រារាំង​ប្រជាពលរដ្ឋ ដែល​មាន​ជម្លោះ​ដីធ្លី​មក​ពី​ខេត្ត​បាត់ដំបង មិន​អោយ​ចេញ​ពី​វត្ត​ពោធិ៍ក្ខារាម ឬ​ហៅ​វត្ត​ចាស់ ក្នុង​សង្កាត់ ជ្រោយចង្វា ដែល​ប៉ុនប៉ង​នាំគ្នា​ទៅ​ដាក់​ញត្តិ​រក​អន្តរាគមន៍​នៅ​តាម​ស្ថាប័ន​មួយ​ចំនួន ​ក្នុង​រាជធានី​ភ្នំពេញ។

តំណាង​អ្នក​បឹង​កក់​ទាំង​៤​នាក់​នោះ​មាន​អ្នកស្រី ទេព វន្នី គង់ ចន្ថា សុង ស្រីលាភ និង​ខែក ច័ន្ទ​រស្មី។ ពួក​គេ​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​ឡាន ទៅ​ទុក​នៅ​ក្នុង​បុរី​រុងរឿង​ក្នុង​សង្កាត់​ជ្រោយ​ចង្វា​ដែរ។ ហើយ​មក​ទល់​ពេល​នេះ​ពួក​គាត់​ទាំង​៤​នាក់ ត្រូវ​ប៉ូលិស​ដោះលែង​ហើយ។

ប្រជាពលរដ្ឋ​ប្រមាណ ១០០នាក់ ​កំពុង​ស្នាក់​នៅ ​ក្នុង​​ពុទ្ធិយា​រាម ហៅ​វត្ត​ចាស់ បន្ទាប់​ពី​ពួក​គាត់​បាន​ធ្វើ​ដំណើរ​មក​ពី​ខេត្ត បាត់​ដំបង ​ប៉ៃលិន និង​បន្ទាយមានជ័យ​កាលពី​ដើម​សប្តាហ៍​នេះ ដើម្បី​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់​ព័ន្ធ​អោយ​ជួយ​ដោះស្រាយ​បញ្ហា​ដី​ធ្លី​របស់​ពួក​គាត់។


No comments:

Post a Comment