Paris Peace Accords 23 Oct. 1991

Friday, August 22, 2014

Global Witness ​សាទរ​ចំពោះ​​ ក្រុមហ៊ុន​ វៀតណាម​រឿង​ ការ​ដោះស្រាយ ​ដីធ្លី​ជនជាតិ​ ដើមភាគតិច

Global Witness ​សាទរ​ចំពោះ​ក្រុមហ៊ុន​វៀតណាម​រឿង​ការ​ដោះស្រាយ​ដីធ្លី​ជនជាតិ​ដើមភាគតិច

អ្នក​ភូមិ​កម្ពុជា​​បាន​រង​ប៉ះពាល់​ដោយ​ការ​បាត់បង់​ដីធ្លី​នៅ​ព្រៃ​ឡង់ នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស បន់ស្រន់​នៅ​ទីសក្ការៈ​បូជា​មួយ​កន្លែង​នៅ​កណ្តាល​ក្រុង​ភ្នំពេញ ថ្ងៃទី១៨ សីហា ២០១១។ បន្តិច​ក្រោយ​មក ភាគច្រើន​នៃ​អ្នក​ភូមិត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃាត់​ខ្លួន​បន្ទាប់អ្នក​ភូមិ​កម្ពុជា​​បាន​រង​ប៉ះពាល់​ដោយ​ការ​បាត់បង់​ដីធ្លី​នៅ​ព្រៃ​ឡង់ នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស បន់ស្រន់​នៅ​ទីសក្ការៈ​បូជា​មួយ​កន្លែង​នៅ​កណ្តាល​ក្រុង​ភ្នំពេញ ថ្ងៃទី១៨ សីហា ២០១១។ បន្តិច​ក្រោយ​មក ភាគច្រើន​នៃ​អ្នក​ភូមិត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃាត់​ខ្លួន​បន្ទាប់ សុខ ខេមរា វីអូអេ ២២ សីហា ២០១៤

អង្គការ​ការពារ​បរិស្ថានអន្តរជាតិ​ Global Witness​ បាន​ស្វាគមន៍​ចំពោះ​ការ​ផ្លាស់ប្តូរ​ជំហរ​របស់​ក្រុមហ៊ុន​ចំការ​កៅស៊ូ​រដ្ឋវៀតណាម​ ទាក់ទង​នឹង​សកម្មភាព​ពាណិជ្ជ​កម្ម​របស់​ក្រុមហ៊ុន​នេះ​ក្នុង​ ប្រទេស​ជិតខាង​ខ្លួន​គឺ​កម្ពុជា​និង​ឡាវ។​ អង្គការ​នេះ​បាន​ហៅ​ការ​កែ​ទម្រង់​របស់​ក្រុមហ៊ុន​នេះ​ ថា​ ជា​ជំហ៊ាន​រីក​ចម្រើនទៅមុខ។បើតាម​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ ​Global Witness ​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុង ប្រទេស​អង់គ្លេស​ បាន​ឲ្យដឹង​ថា​ ក្រុមហ៊ុន​វៀតណាម​បានឆ្លើយ​តប​នឹង​សំណើ​របស់​ខ្លួន​ ហើយ​បាន​បើកទ្វារ​ដល់​ពលរដ្ឋ​ក្នុង​តំបន់​រង​គ្រោះ​នៃ​ប្រទេស​ទាំង​ពីរ ​អាច​ដាក់​ពាក្យ​ប្តឹង​និង​សួរនាំ​ពី​ផល​ប៉ះពាល់​របស់​គេ​បាន ​គឺ​ខុស​ពីមុន ​ដែល​គ្មាន​ប្រព័ន្ធ​របៀប​នេះ​ទេ។​
អ្នកស្រី​ មេហ្គេន ​ម៉ាគ្លីសនេស ​( Megan MacInnes)​ អ្នក​តស៊ូ​មតិនៃ​អង្គការ ​Global ​Witness បាន​បញ្ជាក់​ថា៖​
«យើង​ស្វាគមន៍​យ៉ាងខ្លាំង​ចំពោះ​ទង្វើ​របស់​ក្រុមហ៊ុន​ចំការ​កៅស៊ូ​រដ្ឋវៀតណាម ​VRG​ ដើម្បី​ធ្វើ ឲ្យ​ប្រសើរ​ឡើង​ផ្នែក​ទំនាក់​ទំនង​ជាមួយ​សហគមន៍​នានា​ដែលរង​គ្រោះ​ដោយការ​ដាំដុះ​របស់​ ក្រុមហ៊ុន​នៅក្នុង​ប្រទេស​កម្ពុជា​និងឡាវ»។​
លោកស្រី​បាន​អះអាង​ថា​ ប្រសិន​បើ​ប្រព័ន្ធ​នេះ​ធ្វើ​បាន​ត្រឹមត្រូវ​ នោះ​លោកស្រី​ជឿ​ថា​ នឹង​អាច​ ធ្វើ​ឲ្យ​មាន​យុត្តិធម៌​សម្រាប់​សហគមន៍ ​ហើយ​ពួក​គេ​អាច​ទទួល​បានមក​វិញ​នូវ​ដីធ្លី​ដែល​ក្រុម​ ហ៊ុន​បាន​វាទ​ទី​យក​នោះ។​
នៅដើម​ឆ្នាំនេះ​ ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​១៧​បាន​ដាក់​ពាក្យ​ទៅ​កាន់​ធនាគា​រពិភព​លោក​ប្តឹង​ក្រុមហ៊ុន​វៀតណាម​ពី​ការ​រំលោភ​បំពាន​ដីធ្លី​របស់​ពួកគេ ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ សាសនា​ជាដើម​ ក្រោយពី​ក្រុមហ៊ុន​វៀតណាម​បាន​ទទួល​អាជ្ញាបណ្ណ លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​វិនិយោគ៕

No comments:

Post a Comment