លោកនាយករដ្ឋមន្ត្រី ប្រាប់ឱ្យអាជ្ញាធរ មូលដ្ឋាន រួសរាន់ ដោះស្រាយ ទំនាស់ដីធ្លី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានស្តីបន្ទោស មន្ត្រី រដ្ឋអំណាច មូលដ្ឋាន និងមន្ត្រី រដ្ឋាភិបាល
របស់លោក ចំពោះ បរាជ័យ ក្នុងការដោះស្រាយ ទំនាស់ដីធ្លី នៅក្នុងប្រទេស។
VOA | ១៩ សីហា ២០១៤
ភ្នំពេញ—នេះ ជាលើកទី១ ហើយ ក្រោយ
ពីគណបក្ស ប្រជាជន កម្ពុជា បាត់បង់ អាសនៈ នៅក្នុង
ការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ដ្រ យ៉ាងច្រើន កាលពីមួយឆ្នាំមុន,
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានស្តីបន្ទោស មន្ត្រី រដ្ឋអំណាច មូលដ្ឋាន និងមន្ត្រី រដ្ឋាភិបាល
របស់លោក ចំពោះ បរាជ័យ ក្នុងការដោះស្រាយ ទំនាស់ដីធ្លី នៅក្នុងប្រទេស។
ទំនាស់ដីធ្លី បានបង្ក ឲ្យប្រជាពលរដ្ឋ កម្ពុជា រាប់សែននាក់ រងគ្រោះ, ហើយ
ទំនាស់នេះ ក៏បានទាញ ទម្លាក់សំឡេងឆ្នោត របស់ គណបក្ស ប្រជាជនកម្ពុជា
ដែលកាន់អំណាច យូរឆ្នាំ មកហើយ ឲ្យបាត់បង់ អាសនៈ ក្នុងរដ្ឋសភា ចំនួន ២២
អាសនៈ ក្នុងការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ដ្រ កាលពីថ្ងៃ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។
ថ្លែង ក្នុងពិធីសម្ពោធ ដាក់ ឲ្យប្រើប្រាស់ នូវយុទ្ធសាស្ត្រ ជាតិ ស្តីពី សន្តិសុខស្បៀង និងអាហា រូបត្ថម្ភ ឆ្នាំ២០១៤-២០១៨ នៅថ្ងៃច័ន្ទ
នេះ, លោក ហ៊ុន សែន
បានគំរាមផង និងសម្លុតផង ដល់មន្ត្រី របស់ខ្លួន ចំពោះ ការព្រងើយកន្តើយ
ក្នុងការដោះស្រាយ បញ្ហាដីធ្លី របស់ ក្រុមប្រជាពលរដ្ឋ ក្នុងទំនាស់ ជាមួយ ក្រុមហ៊ុន ឯកជន។
«ប្រជាជន ទៅតាំង ទីលំនៅ បួន-ប្រាំឆ្នាំហើយ មិនប្រគល់ (ដី)ឲ្យ។ ដល់ពេល អ្នកវិនិយោគ ទៅ បែរ ជាឲ្យបាន។ ពិនិត្យខ្លួនឯង ទៅចាស់ៗ រៀងខ្លួនហើយ។ រឿងនេះ ដោយសារ អស់លោក មិនព្រម ធ្វើស្ថានភាព ស្បែកខ្លានេះ, គឺ នៅពេល ដែលមានដីប៉ះពាល់ ដល់ប្រជាជន, ត្រូវ ផ្អាក, តែ មិនព្រមអនុវត្ត។»
លោក ប្រមុខរដ្ឋាភិបាល បានលើកបញ្ហា ទាំងនេះ នៅចំពោះ មុខអ្នកកាទូត, ហើយ បាននិយាយ ត្អូញត្អែរ ពីការលំបាក របស់ខ្លួន នៅក្នុងការដោះស្រាយ សំណុំរឿង ដីធ្លី ក្នុងប្រទេស។
លោកហ៊ុន សែន រំលឹកដល់ក្រុមមន្ត្រីរបស់ខ្លូនឲ្យរួសរាន់ក្នុងការចាត់វិធានការ លើដំណោះស្រាយដីធ្លីនិងជំរុញឲ្យក្រុមមន្ត្រីទាំងនោះលាលែងពីតំណែង ប្រសិនបើបរាជ័យក្នុងកិច្ចការនេះ។
«កុំ ស្ទក់ពេក។ ស្ទក់ រហូត ដល់ប្រជាពលរដ្ឋ មកដល់ នាំគ្នាខ្ទប់។ យកប៉ូលិស ទៅខ្ទប់, រួចហើយ ទទួលយកញ្ញត្តិ។ ហើយ ញ្ញត្តិនេះ មិនដឹង ទៅដល់ កន្លែងណាទេ។ (ខ្ញុំ) សូម ជម្រាប ទៅប្រជាពលរដ្ឋ (ថា), ញ្ញត្តិនោះ មិនដល់ខ្ញុំទេ។»
មន្ត្រីគណបក្សជំទាស់និងសង្គមស៊ីវិលបានស្វាគមន៍ចំណាត់ការថ្មី របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប៉ុន្តែបានរិះគន់ថានេះជាវិធានការដែលកើតឡើងយឺតពេល។
លោកយឹម សុវណ្ណ តំណាងរាស្ត្រនិងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលើកឡើងថាលោក នាយករដ្ឋមន្ត្រីមិនគួរស្តីបន្ទោសតែថ្នាក់ក្រោមរបស់លោកតែ ប៉ុណ្ណោះទេ។
«ខ្ញុំ យល់ឃើញថា, គាត់ ត្រូវ ពិនិត្យមើល តាំងពីថ្នាក់លើ រហូត ដល់ថ្នាក់ក្រោម។ មិនអាច បន្ទោសតែ ថ្នាក់ក្រោម តែមួយ មុខទេ បើសិន ជាគ្មាន ការយល់ព្រម ពីថ្នាក់លើ។ ហើយ ខ្ញុំ យល់ថា, នេះ ទាក់ទង នឹងឆន្ទៈ នយោបាយ របស់ គណបក្ស ប្រជាជនកម្ពុជា តែម្តង។»
ដោយឡែកលោកនី ចរិយា ប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកយល់ថា ទំនាស់ដីធ្លីនៅប្រទេសកម្ពុជាមិនមែនទើបតែកើតឡើងស្របពេលដែលលោក នាយករដ្ឋមន្ត្រីហ៊ុន សែន ស្តីបន្ទោសដល់មន្ត្រីរបស់លោកនោះទេ។ លោកបន្ថែមថា៖
«ការស្តីបន្ទោសនេះ យឺតពេលហើយ ព្រោះថា រឿងនេះ មិនមែនទើបតែកើត នៅពេលនេះទេ។ហើយប្រជាជនដែលឡើងមកតវ៉ាក៏មិនមែនជាលើកទី១ដែរ។»
ទំនាស់ដីធ្លីនៅក្នុងប្រទេសកម្ពុជាបានកើតឡើងជាច្រើនទសវត្សរ៍មកហើយ។ យោងតាមរបាយការណ៍នានារបស់អង្គការសង្គមស៊ីវិលមានជនរងគ្រោះរាប់សែន នាក់ត្រូវបានបណ្តេញចេញពីលំនៅដ្ឋាននិងបានបាត់បង់ដីស្រែចំការ របស់ពួកគេ៕

No comments:
Post a Comment