Paris Peace Accords 23 Oct. 1991

Tuesday, August 19, 2014

លោក កឹម សុខា ទាមទារ​ ឲ្យ​កំណត់ នាយ​ករដ្ឋមន្ត្រី​ ដឹកនាំ ​ប្រទេស​ត្រឹម​ ២​អាណត្តិ ដើម្បី​ គេច​ពី ​របប​ផ្តាច់ការ​​ | Kem Sokha calls for 2 term limit


លោក កឹម សុខា ទាមទារ​ ឲ្យ​កំណត់ នាយ​ករដ្ឋមន្ត្រី​ ដឹកនាំ ​ប្រទេស​ត្រឹម​ ២​អាណត្តិ ដើម្បី​ គេច​ពី ​របប​ផ្តាច់ការ​​

VOD | ១៨ សីហា ២០១៤

អនុប្រធាន គណបក្ស សង្រ្គោះជាតិ លោក កឹម សុខា កាលពីកន្លងទៅ

អនុប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ លោក កឹម សុខា ប្រកាស​ជា​ថ្មី​ក្នុង​ការគាំទ្រ​ឲ្យមាន​វិសោធ​ន​កម្ម​រដ្ឋធម្មនុញ្ញ ដោយ​កំណត់ឲ្យ​នាយករដ្ឋមន្ត្រី អាច​ដឹកនាំ​ប្រទេស​ត្រឹមតែ​២​អាណត្តិ គឺ​រយៈពេល​១០​ឆ្នាំ​ប៉ុណ្ណោះ​។​

​ការប្រកាស​ បែប​នេះ ស្របពេល ​ដែល​ក្រុម​ សង្គម​ស៊ីវិល ​ដែល​មាន ​អង្គការ​ ចំនួន​៩ នឹង​បើក​ ការពិភាក្សា​ លើ​ប្រធានបទ​ «ការកំណត់​ អាណត្តិ​ នាយករដ្ឋមន្ត្រី​» នៅ​ថ្ងៃ​អង្គារ ​ស្អែក​នេះ ដើម្បី​ ឈាន​ទៅដល់ ការរៀបចំ ​សេចក្តីស្នើ ​វិសោធនកម្ម​ រដ្ឋធម្មនុញ្ញ ​ក្នុង​ការកំណត់ ​ឲ្យ​បេក្ខជ​ន នាយករដ្ឋមន្ត្រី​ អាច​ធ្វើ​ ជា​នាយករដ្ឋមន្ត្រី​ ត្រឹមតែ ​១០​ឆ្នាំ​ប៉ុណ្ណោះ​។​


​លោក កឹម សុខា បាន​សរសេរ​នៅលើ​ហ្វេ​សប៊ុក​របស់​ខ្លួន​ថា លោក​គាំទ្រ​ការទាមទារ​ឲ្យមាន​ការកំណត់​អាណត្តិនាយ​ករដ្ឋមន្ត្រី​ត្រឹម​១០​ ឆ្នាំ​(២​អាណត្តិ​) ដោយសារ​ការ​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​នេះ គឺជា​លក្ខខណ្ឌ​មួយ​ដែល​អាច​ជួយ​កម្ពុជា​រួចផុត​ពី​ការឈានទៅរក​របប​ផ្តាច់ការ ​។​លោក​បន្តថា លោក​តែងតែ​ទាមទារ​ឲ្យមាន​ការចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ជា​ច្រើន​ឆ្នាំ​មកហើយ និង​បាន​ដាក់បញ្ចូល​ការកំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​នេះ​ក្នុង​គោលនយោបាយ​ របស់​គណ​បក្ស​ចាស់​របស់​លោក គឺ​គណបក្ស​សិទ្ធិមនុស្ស​។ លោក ​បញ្ជាក់ ថា,​ «​នេះ​ជា​ចំណុច​មួយ​ដែល​រូប​ខ្ញុំ​និង​សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ ទៀត​ត្រូវ​បន្តទាមទារ ដើម្បី​ឲ្យ​កម្ពុជា​ឈាន​ទៅរ​ក​ការផ្លាស់ប្តូរ​មួយ ដែល​បើក​ឱកាស​ឲ្យ​អ្នក​នយោបាយ​ទាំងអស់​បាន បញ្ចេញ​ថ្វីដៃ ដើម្បី​ប្រកួតប្រជែង​យក​សេចក្តីទុកចិត្ត​ពី​ប្រជាពលរដ្ឋ​ដោយ​ភាពត្រឹមត្រូវ​។​»​

​សង្គម​ស៊ីវិល រួមមាន​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ហៅ​កាត់​ថា ខុម​ហ្វ្រែល សមាគម​អាដហុក អង្គការ​សីល​ការ សមាគម​CHRAC អង្គការ​និច​ហ្វ្រិ​ច អង្គការ​YCC និង​KYSD​ជាដើម នឹងដាក់​សេចក្តីស្នើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​១១៩​ថ្មី ដោយ​បន្ថែម​វាក្យខ័ណ្ឌ​ចំនួន​មួយ គឺ​ «​រីរ​ជន​មួយ​រូប​ជា​បេក្ខជន​ នាយករដ្ឋមន្ត្រី មិនត្រូវ​ជា​បេក្ខជន​ដែល​ធ្លាប់​កាន់តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ចំនួន​(0២)​ អាណត្តិ​ឬ​រយៈពេល​(១០)​ឆ្នាំ​កន្លងមកហើយ​...។​»

​នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថា ការកំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​នេះ មាន​សារសំខាន់​សម្រាប់​ប្រទេស​កម្ពុជា ហើយ​ប្រទេស​ប្រជាធិបតេយ្យ​ជាច្រើន កំពុង​តែ​រៀបចំ​ឲ្យមាន​ការកំណត់​អាណត្តិ​នេះ បើ​ទោះ​ជា​ប្រទេស​ប្រកាន់​របប​ប្រព័ន្ធ​សភានិយម ឬ​ប្រព័ន្ធ​ចម្រុះ​ប្រធានាធិបតី​-​នាយក​រដ្ឋមន្ត្រី​ក៏ដោយ​។  លោក ​បញ្ជាក់ថា​ «ការកំណត់​នេះ នឹង​ធ្វើឲ្យ​មាន​លក្ខណៈ​រលូន​សម្រាប់កា​រ​ផ្លាស់ប្តូរ កុំឲ្យ​មាន​វិបត្តិ​សង្គម ឬ​ឈាន​ដល់​សង្គ្រាម ការផ្លាស់ប្តូរ​ដោយ​ធម្មតា ធានា​ស្ថិរភាព​នយោបាយ​។ ជួយ​ឲ្យមាន​ក្រុម​ថ្មី ជំនាន់​ថ្មី អាច​មក​ដឹកនាំ​...។​»​
 
​លោក គល់ បញ្ហា បន្ថែមថា ការកំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​នេះ នឹង​អាច​កាត់បន្ថយ​អំណាច​ប្រមូលផ្តុំ​ផងដែរ​។ លោក​ឲ្យដឹង​ទៀតថា ក្រុម​សង្គម​ស៊ីវិល នឹង​បន្ត​ជជែក​គ្នា ក្រែង​មាន​គំនិត​ថ្មី ដោយ​មិន​ចាំបាច់​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​។​

​ការស្នើសុំ​ជា​ថ្មី​របស់​សង្គម​ស៊ីវិល​នេះ ស្របពេល​ដែល​គណបក្ស​ទាំងពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កំពុងតែ​ពិភាក្សា និង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មួយចំនួន ក្រោយ​ពី​គណបក្ស​ទាំងពីរ បាន​ព្រមព្រៀង​លើ​កិច្ចព្រមព្រៀង​នយោបាយ​កាលពី​ថ្ងៃ​ទី​២២​ខែកក្កដា៕


No comments:

Post a Comment