Paris Peace Accords 23 Oct. 1991

Tuesday, August 19, 2014

​វិភាគ​៖ តើ ​លោក ហ៊ុន សែន អាច​បំបិទមាត់​ ប្រជា​ពលរដ្ឋ ​ខ្មែរ មិន​ឲ្យ​ ហៅ​បក្ស​ប្រជាជន​ កម្ពុជា​ ថា ​អាយ៉ងយួន​ បានទេ​?​ Analysis: Is it possible for Hun Sen to keep the people from calling the CPP "Vietnam's Puppet"?

​វិភាគ​៖ តើ ​លោក ហ៊ុន សែន អាច​បំបិទមាត់​ ប្រជា​ពលរដ្ឋ ​ខ្មែរ មិន​ឲ្យ​ ហៅ​បក្ស​ប្រជាជន​ កម្ពុជា​ ថា «​អាយ៉ងយួន» បានទេ​?​

VOD | ១៨ សីហា ២០១៤

ស្តាប់សំឡេង៖

ចម្លងទុក
ក្រុមបាតុករ គ្រវី ទង់ជាតិ កម្ពុជា នៅមុខស្ថានទូត វៀតណាម នៅពេល ពួកគេ ធ្វើបាតុកម្ម ទាមទារ ឲ្យអ្នកនាំពាក្យ ស្ថានទូតនេះ សុំទោស ជាសាធារណៈ (រូបថត៖ ញឹម សុខន)

កាលណា​ និយាយ​ពី​ពាក្យ​ ថា «អាយ៉ង» គេ​ នឹក​ទៅដល់ ​តុក្កតា​ម្យ៉ាង ដែល​វា​ អាច​ធ្វើ​ សកម្មភាព​បាន ដោយសារ​ មាន​អ្នក​ទាញ​ខ្សែ​ បញ្ជា។  ពាក្យ​ថា អាយ៉ង នេះ​ ត្រូវ បាន​គេ ​ប្រៀបធៀប​ទៅ​ នឹង​មនុស្ស​ ទាំងឡាយ​ណា ដែល​ធ្វើ​ តែ​ តាម​បញ្ជា​គេ ដោយ​គ្មាន​ គិតពិចារណា, ហើយ ​ភាគច្រើន គេ​ ច្រើន​តែ​ ប្រៀបប្រដូច​ អ្នកដឹកនាំ ​ប្រទេស ដែល​គេ​ យល់ថា មាន​លក្ខណៈ​ លម្អៀង​ទៅរក​ ប្រទេស​ណាមួយ ថា​ អាយ៉ង ​នៃ​ប្រទេស​នោះ​។​

​ក្រោយពេល​ គណបក្ស​ សង្គ្រោះ​ជាតិ ត្រូវ​ បាន​គាបសង្កត់ ​ឲ្យចូល​សភា ​ទាំង​បង្ខំ ក្នុង​កិច្ចប្រជុំ​ សភា​ដំបូង កាលពី​ថ្ងៃ ​ទី​៨ សីហា ២០១៤, លោក​ ហ៊ុន សែន បាន​មាន ប្រសាសន៍ ថា, ផ្អែក​លើ​ស្មារតី​ នៃ​កិច្ចព្រមព្រៀង​ ជាមួយ ​គណបក្ស ​សង្គ្រោះ​ជាតិ លោក​ សង្ឃឹម ថា នឹង​លែង​មាន​ ការហៅ​ គណបក្ស ​ប្រជាជន​កម្ពុជា​ ថា ​ជា​អាយ៉ងយួន​ បន្តទៀត «​ហើយ ​ខ្ញុំ​ ក៏​សង្ឃឹម​ យ៉ាង​មុតមាំ​ ថា, ពួក​ខ្ញុំ​ ជា​គណបក្ស​ប្រជាជន​ មិន​ក្លាយទៅ ជា​អាយ៉ងយួន​ ទៀត​ទេ បើ​យោង​ ទៅលើ​អ្វី​ ដែល​ជា​សម្ដី​ របស់ -- បើ​ ឯកឧត្តម​ ឲ្យ​ខ្ញុំ​ ធ្វើ​ជា​យួន​ អស់​ទៅហើយ ទៅ​ជា​វៀតណាម ​អស់​ទៅហើយ, អុីចឹង​ មានន័យ ថា យើង ​នៅតែ​ ជា​សត្រូវ ជាមួយគ្នា, គ្រាន់តែ ​មក​និយាយ​ យក​ល្អ រៀងខ្លួន។​»​



​ផ្អែកលើ​ប្រសាសន៍​របស់​លោក​ហ៊ុន សែន ប៉ុណ្ណេះ តើ​អាច​បញ្ឈប់​ប្រជា​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ហៅ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​ហៅ​លោក​ហ៊ុន សែន ថា​ជា​អាយ៉ងយួន​បាន​ដែរឬទេ​?

​អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត​ឡៅ ម៉ុងហៃ មានប្រសាសន៍ថា រដ្ឋាភិបាល​មួយ​ដែល​បង្កើត​ដោយ​យោធា​បរទេស ដែល​ចូលមក​ឈ្លានពាន គេ​ហៅថា ជា​រដ្ឋាភិបាល​អាយ៉ង​។ លោក​បណ្ឌិត​ឡៅ ម៉ុងហៃ បាន​លើក​ឧទាហរណ៍​ពីរ​ទាក់ទង​នឹង​រដ្ឋាភិបាល​អាយ៉ង​នេះ គឺ​រដ្ឋ​ម៉ាន់​ជូ​កូ នៅ​ភាគ​ឦសាន​ប្រទេស​ចិន ដែល​បង្កើត​ដោយ​យោធា​ជប៉ុន​នៅក្នុង​សម័យ​សង្គ្រាមលោក​លើក​ទី​២ ពេលនោះ​គេ​ហៅ​រដ្ឋ​ម៉ាន់​ជូ​កូថា​ជា​អាយ៉ង​ជប៉ុន ចំណែកឯ​នៅ​អឺរ៉ុប​វិញ ក្នុង​សម័យ​សង្គ្រាមលោក​លើក​ទី​២​ផងដែរ អាល្លឺម៉ង់​បាន​ឈ្លានពាន​ប្រទេសណ័​រវ៉េ​ស ហើយ​បាន​បង្កើត​រដ្ឋាភិបាល​មួយ​នៅ​ទីនោះ គេ​ក៏​ហៅ​ថា​រដ្ឋាភិបាល​អាយ៉ង​អាល្លឺម៉ង់​។ ចំណែកឯ​នៅ​កម្ពុជា​វិញ លោក​បណ្ឌិត​បន្តថា គេ​ហៅ​ថា​រដ្ឋាភិបាល​អាយ៉ងយួន​តាំងពី​ក្រោយ​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩​ម្ល៉េះ ព្រោះ​វា​បង្កើតឡើង​ដោយ​ទ័ព​វៀតណាម​ដែល​ចូល​ឈ្លានពាន​កម្ពុជា ហើយ​មេដឹកនាំ​បច្ចុប្បន្ន​បន្ត​ពី​សម័យ​នោះ​មក​ដល់​បច្ចុប្បន្ន «​កាល​ ប្រទេស​យួន កងទ័ព​យួន​ហ្នឹង​ចូល​ឈ្លានពាន​ប្រទេស​កម្ពុជា បាន​បង្កើត​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ទៅ អ៊‍ីចឹង​ហើយ​បានជា​គេ​ប្រៀបធៀប​នៅក្នុង​ប្រវត្តិសាស្ត្រ​ហើយ គេ​ហៅ​ពីមុនៗ​មក​ហ្នឹង​ក៏​ជា​រដ្ឋាភិបាល​អាយ៉ង​អ៊‍ីចឹង​ទៅ​។ អាហ្នឹង​វា​មាន​ប្រវត្តិសាស្ត្រ ហើយ​ដែល​ចោទប្រកាន់​គេ​ថា​ហៅ​ខុស ក៏​មិន​ត្រូវ​ដែរ​។​»​

ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា មានប្រសាសន៍ថា ការ​ដែល​ប្រជាពលរដ្ឋ​រិះគន់​អ្នកដឹកនាំ​ប្រទេស គឺជា​សារ​នយោបាយ​មួយ ដែល​ធ្វើឲ្យ​អ្នកដឹកនាំ​នោះ​ពិនិត្យមើល​ខ្លួនឯង​ឡើងវិញ តើ​មេដឹកនាំ​នោះ​ធ្វើ​ការធានា​ឯករាជភាព​របស់​ប្រទេស​ខ្លួន​បាន​ឬទេ «​ ថ្មីៗ​នេះ វៀតណាម​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដាក់ទោស​ទៅលើ​ប្រជាពលរដ្ឋ​កម្ពុជា ដែល​បាន​ធ្វើ​ការតវ៉ា ទាក់ទង​ទៅនឹង​ការ​ឲ្យ​វៀតណាម​សុំទោស ហើយ​និង​បាន​ធ្វើ​ការដុត​ទង់ជាតិ​វៀតណាម​អី​ជាដើម​ហ្នឹង​ណា៎ ហើយ​ខ្ញុំ​យល់ថា ប្រសិនបើ​ការស្នើ​នេះ ហើយ​កម្ពុជា​នឹង​អនុវត្តតាម កិច្ចការ​អស់​អ៊‍ីចឹងៗ​ហើយ ដែល​ធ្វើឲ្យ​ប៉ះពាល់​ទៅ​ដល់​អារម្មណ៍​របស់​ប្រជាជន ហើយ​ធ្វើឲ្យ​ប្រជាជន​មាន​ការវាយតម្លៃ​។​»​

​លោក​នី ចរិយា មានប្រសាសន៍​បន្ថែម​ថា អ្វី​ដែល​សំខាន់​គឺ​នៅ​លើ​កិច្ចការ​របស់​អ្នកដឹកនាំ​ប្រទេស​នោះ ថា​តើ​ខ្លួន​ធ្វើឲ្យ​ឃើញ​ថា ជា​ម្ចាស់​ប្រទេស​ពិតប្រាកដ ឬ​ក៏​មិន​ធ្វើ​ឲ្យក្លាយ​ទៅ​ជា​ម្ចាស់​ប្រទេស​ពិតប្រាកដ​ទេ​។ បានន័យថា វា​អាស្រ័យ​លើ​សកម្មភាព​របស់​អ្នកដឹកនាំ​ខ្លួនឯង​។​

ទាក់ទង​នឹង​ករណី​នេះ តើ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​មតិ​យ៉ាងណា​?

ពលរដ្ឋ​ខ្មែរ​ម្នាក់ ដែល​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម កាលពី​ថ្ងៃ​ទី​១២ សីហា ដើម្បី​ទាមទារ​ឲ្យ​អ្នកនាំពាក្យ​ស្ថានទូត​នេះ សុំទោស​ចំពោះ​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទាក់ទង​នឹង​ទឹក​ដី​កម្ពុជា​ក្រោម អ្នកស្រី​លី​ណា មានប្រសាសន៍ថា អ្នកស្រី​មាន​ការឈឺចាប់​ចំពោះ​ទង្វើ​របស់​លោក​ហ៊ុន សែន ដែល​មិន​គិត​ផលប្រយោជន៍​ខ្មែរ ហើយ​បណ្ដែតបណ្ដោយ​ឲ្យ​ជន​ជា​តិ​វៀតណាម​រស់នៅ និង​ទាញ​ផលប្រយោជន៍​ច្រើន​ពី​ប្រទេស​កម្ពុជា ដែល​អ្នកស្រី​គិតថា កត្តា​ទាំងនេះហើយ​ជា​កត្តា​ដែល​នាំឲ្យ​គេ​ហៅថា ជា​អាយ៉ងយួន «​ហេតុ​អី​ គាត់​មិន​ទទួលស្គាល់​នូវ​ការ​ពិត​របស់​គាត់​ទៅ​? បើ​គាត់​ទទួលស្គាល់​ការពិត​ផន់​គាត់​ទៅ​មានអី​។ គាត់​ថា កុំ​ឲ្យ​ខ្មែ​រហៅ​គាត់​ថា​អាយ៉ងយួន​។ មក​ពី​គាត់​បម្រើ​យួន គាត់​មិនមែន​បម្រើ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទេ​។ បើ​គាត់​បម្រើ​ប្រជា​ពលរដ្ឋ​ខ្មែរ មិនមែន​ប្រជាពលរដ្ឋ​ខ្មែរ​យំ​ស្រែក​។​»​

យុវជន​ខ្មែរ ដែល​ហាក់ដូចជា​មាន​អ្នកគាំទ្រ​ច្រើន​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម កញ្ញា ធី សុវណ្ណ​ថា កាលពី​ថ្ងៃ​១១ សីហា បាន​បង្ហោះ​ឃ្លីប​វីដេអូ​ខ្លី​មួយ នៅលើ​ទំព័រ​ហ្វេ​សប៊ុក ដែលមាន​ខ្លឹមសារ​ថា បើ​មិន​ចង់ឲ្យ​គេ​ហៅ​ថា​អាយ៉ងយួន​ទេ ទាល់តែ​គិត​ផលប្រយោជន៍​ខ្មែរ​ឲ្យបាន​ច្រើន​ជាង​គិត​ប្រយោជន៍​បរទេស «​ ចង់​ផ្ដាំ​ទៅ​លោក​ហ៊ុន សែន កុំ​សង្ឃឹមថា គេ​ឈប់​ហៅ​ខ្លួនឯង​ថា​អាយ៉ងយួន បើ​ខ្លួនឯង​នៅ​ដើរតួ​ជា​អាយ៉ងយួន​អ៊‌ីចឹង​។ ហើយ​បើ​ចង់​កុំឲ្យ​គេ​ហៅ ចេះ​ដេញ​យួន​អន្តោប្រវេសន៍​ទៅ​ស្រុក​វិញ ហើយ​យក​ដី​សម្បទាន​ហ្នឹង​មកវិញ​ផង។​​»​

ជារួម ផ្អែក​តាម​មតិ​របស់​អ្នកសង្កេតការណ៍​នយោបាយ និង​អ្នកច្បាប់ ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ ឃើញថា ការ​ដែល​ប្រជាពលរដ្ឋ​ហៅ​មេដឹកនាំ​ណា​ម្នាក់ ថា​ជា​អាយ៉ង​បរទេស គឺ​អាស្រ័យ​លើ​កិច្ចការ​របស់​មេដឹកនាំ​ប្រទេស​នោះ៕



No comments:

Post a Comment