Paris Peace Accords 23 Oct. 1991

Sunday, August 31, 2014

លូកា ១ | Luke 1

Reading LUKE-ACTS together as one continuous story (as it is!)

Gospel according to Luke 
ដំណឹងល្អ​ រៀប​រៀង​ ដោយលោក​ លូកា
Background Notes





ACTS of the Apostles
កិច្ចការ រៀប​រៀង​ ដោយលោក​ លូកា
Background Notes





បុព្វកថា 

សូម​ ជំរាប​មក ​ឯកឧត្ដម​ ថេវភីល, សូម​ ជ្រាប។  មនុស្ស​ជា​ច្រើន ខិតខំ​ យក​ចិត្ត​ទុក​ដាក់, ​កត់ត្រា​ទុក ​នូវ​ហេតុការណ៍ ​ទាំង​អំបាលម៉ាន ដែល​កើត​មាន ​ក្នុង​ចំណោម​ យើង​ខ្ញុំ។  អស់​អ្នក ​ដែល​បាន​ឃើញ​ ផ្ទាល់​នឹង​ភ្នែក តាំង​ពី​ដំបូង ​រៀង​មក, ហើយ​ ទទួល​មុខងារ ​បំរើ​ព្រះបន្ទូល បាន​រៀប​រាប់​ ហេតុការណ៍​ ទាំង​នោះ​ បន្ត​មក​យើង​ខ្ញុំ។  ខ្ញុំ​ បាន​ពិនិត្យ​ ហេតុការណ៍​ ទាំង​នោះ, តាំង​ពី​ដើម​ រៀង​មក ​យ៉ាង​ហ្មត់ចត់, ហើយ ​ខ្ញុំ ​ក៏​យល់​ឃើញ​ ថា, គួរ​តែ ​កត់ត្រា​ទុក តាម​លំដាប់ លំដោយ ផ្ញើ​មក ​ជូន​លោក។  ខ្ញុំ ​ធ្វើ​ដូច្នេះ ក្នុង​គោល​បំណង​ ចង់​ឲ្យ​លោក​ ជ្រាប​ថា, សេចក្ដី ​ប្រៀនប្រដៅ​ ទាំង​ប៉ុន្មាន ដែល​លោក​ បាន​ទទួល ពិត​ ជាត្រឹម​ត្រូវ​ មែន។ 

ទេវតា​ ជូន​ដំណឹង ​អំពី​ កំណើត​ របស់ យ៉ូហាន-បាទីស្ដ

នៅ​គ្រា​ ដែលព្រះបាទ ​ហេរ៉ូដ​ គ្រង​រាជ្យ ​ក្នុង​ស្រុក ​យូដា, មាន​បូជាចារ្យ មួយ​រូប ឈ្មោះ​ សាការី, ជា​សមាជិក​ ក្រុម​បូជាចារ្យ ​អប៊ីយ៉ា; ភរិយា​លោក ឈ្មោះ ​អេលីសាបិត កើត​ក្នុង​ត្រកូល​ របស់ ​លោក ​មហា​បូជាចារ្យ អើរ៉ុន។  ស្វាមី និងភរិយា​ ទាំង​ពីរ ​រូប​នេះ​ ជា​មនុស្ស​ សុចរិត, ជា​ទី​គាប់ ​ព្រះហឫទ័យ​ ព្រះជាម្ចាស់, ហើយ​ គាត់​ គោរព​ តាម​បទ​បញ្ជា និង​ឱវាទ ​របស់ ​ព្រះអម្ចាស់, ឥត​មាន​ទាស់ ​ត្រង់​ណា​ឡើយ។  អ្នក​ទាំង​ពីរ​ គ្មាន ​កូន​សោះ, ព្រោះ​ អេលីសាបិត​ ជា​ស្ត្រី​អារ, ហើយ​ ម្យ៉ាង​ទៀត, ​អ្នក​ទាំង​ពីរ ​ក៏​មាន ​វ័យ​ចាស់​ណាស់ ​ទៅ​ហើយ​ផង។  

ថ្ងៃ​មួយ សាការី​ បំពេញ​មុខងារ​ ជា​បូជាចារ្យ តាម​វេន​ក្រុម​ របស់​លោក។  គេ​ បាន ​ជ្រើស​រើស ​លោក ដោយ​ចាប់​ឆ្នោត​ តាម​ទំនៀមទម្លាប់ ​របស់​ ក្រុម​បូជាចារ្យ ឲ្យ​លោក ​ចូល​ទៅ​ ដុត​គ្រឿង​ ក្រអូប ​នៅ​ក្នុង ​ទីសក្ការៈ ​របស់ ​ព្រះអម្ចាស់។  ពេល​លោក​ ដុត​គ្រឿង ​ក្រអូប, ប្រជាជន​ ច្រើន​កុះករ ​នៅ​ខាង​ក្រៅ​ កំពុង​អធិស្ឋាន។

រំពេច​នោះ សាការី ​ឃើញ​ទេវតា ​របស់ ​ព្រះអម្ចាស់​ មួយ​រូប ឈរ​ នៅ​ខាង​ស្ដាំ​ អាសនៈ​ សម្រាប់​ ដុត​គ្រឿង​ ក្រអូប។  ឃើញ​ដូច្នោះ លោក ​រន្ធត់​ចិត្ត, ហើយ​ ភ័យ​ខ្លាច​ ទៀត​ផង។  ទេវតា​ ក៏​មាន​ប្រសាសន៍​ ទៅ​កាន់​លោក​ ថា៖ «កុំ​ ខ្លាច​អី, លោក​ សាការី ​អើយ។  ព្រះអម្ចាស់​ យល់​ព្រម​ តាម​ពាក្យ ​ទូលអង្វរ ​របស់ ​លោក​ហើយ។  នាង ​អេលីសាបិត ជា​ភរិយា ​របស់​លោក នឹង​បង្កើត ​កូន​ប្រុស​មួយ, ហើយ លោក​ ត្រូវ​ ដាក់​ឈ្មោះ​ កូន​នោះ ​ថា យ៉ូហាន”​  កូន​នោះ​ នឹង​ធ្វើ​ ឲ្យ​លោក​ មាន​ចិត្ត​ សប្បាយ ​រីករាយ, ហើយ​ មនុស្ស​ ជា​ច្រើន ​អបអរសាទរ​ នឹង​កំណើត ​កុមារ​ នោះ​ដែរ។  កូន​ របស់​លោក ​នឹង​មាន​ឋានៈ​ ដ៏​ប្រសើរ​ឧត្ដម នៅ​ចំពោះ​ ព្រះភក្ត្រ​ ព្រះអម្ចាស់, មិន​សេព​សុរា ឬ​គ្រឿង​ស្រវឹង​ ណា​មួយ ​សោះ​ឡើយ។  កូន​នោះ​ នឹង​បាន​ ពោរពេញ ​ទៅ​ដោយ​ ព្រះវិញ្ញាណ ​ដ៏វិសុទ្ធ តាំង​ពី​ក្នុង ​ផ្ទៃ​ម្ដាយ​មក។  កូន​នោះ​ នឹង​នាំ​ ជន​ជាតិ ​អ៊ីស្រាអែល​ ជា​ច្រើន​ មក​រក ​ព្រះអម្ចាស់ ជា​ព្រះ ​របស់​គេ ​វិញ។  កូន​នោះ ​នឹង​មក ​មុនព្រះអង្គ, ហើយ​ មាន​វិញ្ញាណ ​ប្រកប​ ដោយ​ឫទ្ធានុភាព ដូច​លោក ​អេលីយ៉ា ​បាន​ទទួល ដើម្បី​ បង្វែរ​ចិត្ត​ឪពុក​ ទៅ​រក​កូន,​ ព្រម​ទាំង​ បំបែរ​ចិត្ត ​មនុស្ស ​រឹង​ទទឹង ឲ្យ​ត្រឡប់​មក​ ជា​មនុស្ស​ សុចរិត, និង​រៀបចំ ​ប្រជារាស្ត្រ​មួយ​ ជា​ស្រេច ទុក​ សម្រាប់ ​ទទួល ​ព្រះអម្ចាស់។»

សាការី​ សួរ​ទៅទេវតា​ ថា៖ «តើ​ ធ្វើ​ម្ដេច ​ឲ្យ​ខ្ញុំ​ ដឹង​ថា, ការ​នោះ​ ពិត​ជា​កើត​ ឡើង​មែន, ព្រោះ ​រូប​ខ្ញុំ​នេះ​ ចាស់​ហើយរីឯ​ ប្រពន្ធ​ខ្ញុំ​សោត​ ក៏​មាន​ អាយុ​ច្រើន ​ទៀត​ផង។»  

ទេវតា​ តប​វិញ​ ថា៖ «ខ្ញុំ ​ឈ្មោះ​ កាព្រីយ៉ែល ជា​អ្នក​បំរើ​ ព្រះជាម្ចាស់។  ព្រះអង្គ​ បាន​ចាត់​ខ្ញុំ ​ឲ្យ​នាំ ​ដំណឹងល្អ​នេះ មក​ប្រាប់​លោក។  ប៉ុន្តែ ដោយ​លោក​ ពុំ​ ព្រមជឿ​ ពាក្យ​ខ្ញុំ, លោក​ នឹង​ទៅ ​ជា​មនុស្ស​ គ និយាយ​ពុំ​កើត, រហូត​ ដល់​ថ្ងៃ ​ដែល​ហេតុការណ៍​ ទាំង​នោះ​ បាន​សំរេច ​តាម​ពេល​ កំណត់។»

ក្នុង​ពេល​ ជា​មួយ​គ្នា​នោះ ប្រជាជន​ ទន្ទឹង​រង់ចាំ​ សាការី, ហើយ ​ងឿងឆ្ងល់​ណាស់, ព្រោះ​ លោក​ ចូល​ទៅ​ក្នុង​ ទីសក្ការៈ​ យូរ​ដូច្នេះ។  កាល​លោក ​ចេញ​មក​វិញ, លោក​ ពុំ​ អាច​និយាយ ​ទៅ​គេ ​បាន​ឡើយ។  ប្រជាជន ​ទាំង​នោះ ​យល់​ថា, ប្រាកដ​ ជា​លោក បាន​ឃើញ​ ការ​អស្ចារ្យ ​អ្វី​មួយ នៅ​ក្នុង​ ទីសក្ការៈ​ ជា​មិន​ខាន។  សាការី​ ធ្វើ​តែ​ កាយវិការ ​ឲ្យ​គេ​យល់ ព្រោះ​ លោក ​នៅ​ គ​ និយាយ​មិន​កើត។

លុះ​ សាការី​ បាន​បំពេញ ការងារ​ តាម​វេន​ ចប់​សព្វ ​គ្រប់​ហើយ, លោក ​ក៏​វិល​ត្រឡប់ ​ទៅ​ផ្ទះ​វិញ។  ក្រោយ​មក អេលីសាបិត ជា​ភរិយា ​របស់​លោក ក៏​ចាប់​មាន ​ផ្ទៃ​ពោះ។  នាង​ លាក់​ខ្លួន​ អស់​រយៈ​ពេល ​ប្រាំ​ខែ។  នាង​ នឹក​គិត ​ថា៖ «ឥឡូវ​នេះ ព្រះអម្ចាស់​ បាន​ប្រោសប្រណី​ ដល់​រូប​ខ្ញុំ។  ព្រះអង្គ​ សព្វ​ព្រះហឫទ័យ ​ឲ្យ​ខ្ញុំ ​លែង​ខ្មាស ​មនុស្ស​លោក ​ទៀត​ហើយ។»

ទេវតា​ ជូន​ដំណឹង​ អំពី​ កំណើត​ ព្រះយេស៊ូ 

ប្រាំ​មួយ​ខែ​ ក្រោយ​មក, ព្រះជាម្ចាស់ ​បាន​ចាត់ ​ទេវតា ​កាព្រីយ៉ែល ​ឲ្យ​ទៅ​ភូមិ​ ណាសារ៉ែត ក្នុង​ស្រុក ​កាលីឡេ ដើម្បី ​ជួប​នឹង​ស្ត្រី ​ក្រមុំ ​ព្រហ្មចារី​ ម្នាក់, ជា​គូ​ដណ្ដឹង ​របស់ ​កំលោះ​ ម្នាក់ ​ឈ្មោះ​ យ៉ូសែប ដែល​ត្រូវ​ ជា​ញាតិ​វង្ស ​ព្រះបាទ​ដាវីឌ។  ស្ត្រី​ ក្រមុំ​នោះ ​ឈ្មោះ ម៉ារី។  ទេវតាចូល​ទៅ ​ក្នុង​ផ្ទះ ម៉ារី, ហើយ​ ពោល​ទៅ​ កាន់​នាង ​ថា៖ «ចូរ​ មាន​អំណរ​ សប្បាយ​ឡើង!​  ព្រះអម្ចាស់​ គាប់​ព្រះហឫទ័យ​ នឹង​នាង​ហើយ!  ព្រះអង្គ ​គង់​ ជា​មួយ​នាង។»

ពេល​ឮ​ ពាក្យ​នេះ ម៉ារី ​រន្ធត់​យ៉ាង​ខ្លាំង។  នាង ​រិះគិត ​ក្នុង​ចិត្ត ​ថា, តើ​ ពាក្យ​ជំរាប​សួរ​នេះ​ មាន​ន័យ​ ដូច​ម្ដេចទេវតា​ ពោល​ទៅ​ កាន់​នាង ​ថា៖ «កុំ​ ខ្លាច​អី, ម៉ារី ​អើយ!  ដ្បិត​ ព្រះជាម្ចាស់ ​គាប់​ព្រះហឫទ័យ​ នឹង​នាង​ហើយ។  នាង​ នឹង​មាន​គភ៌ សម្រាល​បាន ​បុត្រ​មួយ ​ដែល​នាង ​ត្រូវ ​ថ្វាយព្រះនាម​ ថា យេស៊ូ  បុត្រ​នោះ​ នឹង​មាន​ឋានៈ ​ដ៏​ប្រសើរ​ឧត្ដម, ហើយ ​គេ ​នឹង​ថ្វាយ​ ព្រះនាម​ ថាព្រះបុត្រា ​នៃ​ព្រះ ​ដ៏​ខ្ពង់ខ្ពស់​ បំផុត។”  ព្រះជាម្ចាស់ ​នឹង​តាំង​ បុត្រ​នោះ ឲ្យ​គ្រង​រាជ្យ​ លើ​បល្ល័ង្ក ​របស់ ​ព្រះបាទ​ដាវីឌ ជា​ព្រះអយ្យកោ ​របស់​ ព្រះអង្គ។  ទ្រង់​ នឹង​គ្រង​រាជ្យ ​លើ​ប្រជារាស្ត្រ ​អ៊ីស្រាអែល អស់កល្ប​ ជានិច្ច, ហើយ​ រាជ្យ ​របស់​ ព្រះអង្គ ​នឹង​នៅ ​ស្ថិតស្ថេរ ឥត​មាន​ ទី​បញ្ចប់​ឡើយ។»

ម៉ារី​ សួរ​ទៅ​ទេវតា​ ថា៖ «តើ ធ្វើ​ដូច​ម្ដេច​ នឹង​ឲ្យ​ការ​នេះ ​កើត​ឡើង​បាន, បើ​ នាង​ខ្ញុំ ​មិន​រួម​រស់​ ជា​មួយ​ បុរស​ណា​ផង ​ដូច្នេះ

ទេវតា​ ឆ្លើយ​ទៅ​នាង​វិញ​ ថា៖ «ព្រះវិញ្ញាណ ​ដ៏វិសុទ្ធ នឹង​យាង​មក​ សណ្ឋិត​លើ​នាង, គឺ​ ឫទ្ធានុភាព​ របស់ព្រះ ​ដ៏​ខ្ពង់ខ្ពស់ ​បំផុត នឹង​គ្រប​បាំង​នាង។  ហេតុ​នេះ, គេ​ នឹង​ថ្វាយ​ព្រះនាម ​ដល់​បុត្រ ​ដ៏វិសុទ្ធ ដែល​ត្រូវ​ ប្រសូត​ មក​នោះ​ ថា, “ព្រះបុត្រា​ របស់ ​ព្រះជាម្ចាស់។”  ម្យ៉ាង​ទៀត នាង​ អេលីសាបិត ជា​ញាតិ​ របស់​នាង មាន​ផ្ទៃ​ពោះ​ ប្រាំ​មួយ​ខែ​ ហើយ, ថ្វីដ្បិត ​តែ​ គាត់​ មាន​វ័យ​ចាស់, ថែម​ទាំង​ ជា​ស្ត្រី​អារ​ ទៀត​ផង​ ក៏​ដោយ, ព្រោះ​ គ្មាន​ ការ​អ្វី​ ដែល​ព្រះជាម្ចាស់ ​ធ្វើ​មិន​កើត ​នោះ​ឡើយ។»

ម៉ារី ​ពោល​ទៅ ​ទេវតា ថា៖ «នាង​ខ្ញុំ​ ជា​អ្នក​បំរើ​ របស់ ​ព្រះអម្ចាស់។  សូម​ ឲ្យ​បាន​សំរេច​ តាម​ពាក្យ ​របស់​លោក​ ចុះ។»  បន្ទាប់​មក ទេវតា​ ចាក​ចេញ​ ពី​នាង​ទៅ។ 

ម៉ារី ​ទៅ​សួរ​សុខ​ទុក្ខ​ អេលីសាបិត 

នៅ​គ្រា​នោះ, ម៉ារី​ ប្រញាប់ ប្រញាល់ ​ធ្វើ​ដំណើរ​ ទៅ​កាន់​ភូមិ​មួយ នៅ​តំបន់​ភ្នំ ក្នុង​ស្រុក​ យូដា។  នាង ​បាន​ចូល​ទៅ ​ក្នុង​ផ្ទះ សាការី, ហើយ​ ជំរាប​សួរ​ អេលីសាបិត។  ពេល​អេលីសាបិត​ ឮ​ម៉ារី ​ជំរាប​សួរ, ទារក​ នៅ​ក្នុង​ផ្ទៃ​នាង ​បំរះ​ឡើង, ហើយ​ គាត់ ​ក៏​បាន​ពោរពេញ​ ដោយ​ព្រះវិញ្ញាណ​ ដ៏វិសុទ្ធ, រួច ​បន្លឺ​សំឡេង​ឡើង​ ថា៖ «ព្រះជាម្ចាស់ ​បាន​ប្រទាន​ពរ ​ដល់​នាង​ លើស​ស្ត្រី​នានា, ហើយ ​ព្រះអង្គ​ ក៏​ប្រទាន​ពរ​ ដល់​បុត្រ​នាង​ ដែរ។  តើ ​រូប​ខ្ញុំ​នេះ​ មាន​ឋានៈ​អ្វី បាន​ជា​មាតា ​ព្រះអម្ចាស់ ​របស់​ខ្ញុំ មក​សួរ​ សុខ​ទុក្ខ​ខ្ញុំ​ ដូច្នេះកាល​ខ្ញុំ​ បាន​ឮ​ ពាក្យ​ជំរាប​សួរ ​របស់​នាង, ស្រាប់​តែ​ កូន ​នៅ​ក្នុង​ផ្ទៃ​ខ្ញុំ ​បំរះ​ឡើង ​ដោយ​អំណរ​ សប្បាយ។  នាង ​ពិត​ជា​មាន​ សុភមង្គល​មែន, ព្រោះ​ នាង បាន​ជឿ​ ព្រះបន្ទូល ដែល​ព្រះអម្ចាស់ ​ប្រាប់​នាង​ មុខ​ជា​បាន​សំរេច​ មិន​ខាន។»

ទំនុកតម្កើង ​របស់​ ម៉ារី 

ពេល​នោះ ម៉ារី​ ថ្លែង​ឡើង ​ថា៖ 

«ព្រលឹង​ខ្ញុំ​ សូម ​លើក​តម្កើង ​ព្រះអម្ចាស់។
ខ្ញុំ​ មាន​ចិត្ត​អំណរ​ យ៉ាង​ខ្លាំង,
ព្រោះ​ ព្រះជាម្ចាស់​ ជា​ព្រះ សង្គ្រោះ ​របស់​ខ្ញុំ,
ព្រះអង្គ​ ទត​មើល​មក​ខ្ញុំ
ដែល​ជា​ អ្នក​បំរើ​ ដ៏​ទន់ទាប ​របស់​ ព្រះអង្គ។
អំណើះ ​ត​ទៅ មនុស្ស​ គ្រប់​ជំនាន់​ នឹង​ពោល​ ថា,
ខ្ញុំ​ ជា​អ្នក​ មាន​សុភមង្គល​ ពិត​មែន។
ព្រះ​ ដ៏​មាន​ ឫទ្ធានុភាព ​បាន​សំដែង
ការ​ប្រសើរ​ អស្ចារ្យ ​ចំពោះ​ រូប​ខ្ញុំ។
ព្រះនាម ​របស់​ ព្រះអង្គ​ ពិត​ជា​វិសុទ្ធ ​មែន!
ទ្រង់​ មាន​ព្រះហឫទ័យ ​មេត្តាករុណា
ដល់​អស់​អ្នក​ ដែល​កោត​ខ្លាច​ ព្រះអង្គ
នៅ​គ្រប់​ជំនាន់​ ត​រៀង​ទៅ។
ទ្រង់ ​បាន​សំដែង ​ឫទ្ធិបារមី
កំចាត់​មនុស្ស ​ដែល​មាន​ចិត្ត​ ឆ្មើងឆ្មៃ។
ទ្រង់​ បាន​ទម្លាក់ ​អ្នក​ កាន់​អំណាច ​ចុះ ​ពី​តំណែង,
ហើយ​ ទ្រង់ ​លើក​តម្កើង ​មនុស្ស​ ទន់ទាប ​ឡើង។
ទ្រង់​ បាន​ប្រទាន​ សម្បត្តិ​ យ៉ាង​បរិបូណ៌
ដល់​អស់​អ្នក​ ដែល​ស្រេក​ឃ្លាន,
ហើយ​ បណ្ដេញ​ពួក ​អ្នក​មាន
ឲ្យ​ត្រឡប់​ ទៅ​វិញ ​ដោយ​ដៃ​ទទេ។
ព្រះអង្គ​ បាន​ជួយ​ ប្រជារាស្ត្រ ​អ៊ីស្រាអែល
ជា​អ្នក​បំរើ​ របស់​ ព្រះអង្គ,
ហើយ​ តែងតែ សំដែង​ ព្រះហឫទ័យ​ មេត្តាករុណា
ដល់​លោក​ អប្រាហាំ និង​ពូជពង្ស ​របស់​លោក
ជានិច្ច ​ត​រៀង​ទៅ,
ដូច​ទ្រង់ ​បាន​សន្យា​ ជា​មួយ​ បុព្វបុរស ​របស់​យើង,
ឥត​ភ្លេច​ សោះ​ឡើយ។»

ម៉ារី​ បាន​ស្នាក់​នៅ​ ជា​មួយ​ អេលីសាបិត អស់​រយៈ​ពេល ​ប្រមាណ ​បី​ខែ, ទើប​នាង​ ត្រឡប់ ​ទៅ​ផ្ទះ​វិញ។ 

កំណើត​ យ៉ូហាន-បាទីស្ដ 

លុះ​ អេលីសាបិត​ គ្រប់​ខែ​ហើយ, គាត់​ សម្រាល​បាន ​កូន​ប្រុស ​មួយ។  អ្នកជិត​ខាង និង​ញាតិសន្ដាន​ នាំ​គ្នា​ អបអរ សាទរ​ ជា​មួយ​គាត់, ព្រោះ ​គេ ​បាន​ឮ ​ដំណឹង ​ថា, ព្រះអម្ចាស់​ សំដែង​ ព្រះហឫទ័យ ​មេត្តាករុណា ​ចំពោះ​គាត់​ យ៉ាង​ច្រើន ​អនេក។ 

ប្រាំ​បី​ថ្ងៃ ​ក្រោយ​មក, គេ​ ធ្វើ​ពិធី​ កាត់​ស្បែក ​ឲ្យ​ទារក​នោះ, ហើយ​ ចង់​ដាក់​ឈ្មោះ ​ថា ​«សាការី»​ ដូច​ឪពុក​ដែរ, តែ​ ម្ដាយ ​ប្រាប់​ថា, «ទេ!  ត្រូវ​ ដាក់​ឈ្មោះ​ ថា យ៉ូហាន​វិញ។»

ពួក​គេ​ តប​ថា៖ «ក្នុង​ ញាតិសន្ដាន ​របស់​អ្នក, គ្មាន​ នរណា​ មាន​ឈ្មោះ ​ហ្នឹង​ទេ។»

គេ ​ធ្វើ​សញ្ញា​ សួរ​ទៅ​ សាការី ​ថា, ចង់​ដាក់​ឈ្មោះ ​អ្វី​ ឲ្យ​កូន។  សាការី​ សូម ​ឲ្យ​គេ​ យក​ក្ដារឆ្នួន​ មួយ​មក, ហើយ​ សរសេរ​ថា, «កូន​នេះ ​ឈ្មោះ យ៉ូហាន។»  ពួក​គេ​ ងឿងឆ្ងល់​ គ្រប់​គ្នា។  រំពេច​នោះ ស្រាប់​តែ ​លោក ​និយាយ​បាន ​ដូច​ដើម​វិញ។  រួច​ លោក ​បន្លឺ​សំឡេង​ សរសើរ​ ព្រះជាម្ចាស់។  អ្នកជិត​ខាង ​កោត​ស្ញប់ស្ញែង​ គ្រប់ៗ​គ្នា, ហើយ ​ព្រឹត្តិការណ៍​នេះ ​ឮ​សុសសាយ ​ពេញ​តំបន់​ភ្នំ​ ក្នុង​ស្រុក​ យូដា។  អស់​អ្នក ​ដែល​បាន​ឮ​ ក៏​ចង​ចាំ ​រឿង​នេះ​ ទុក​ក្នុង​ចិត្ត, ហើយ​ ដណ្ដឹង​សួរ​ ខ្លួន​ឯង​ ថា៖ «តើ​ ថ្ងៃ​ក្រោយ​ កូន​នេះ ​នឹង​ទៅ ​ជា​យ៉ាង​ណា?»  ដ្បិត​ ព្រះបារមី​ របស់​ ព្រះអម្ចាស់​ តាម​ជួយ​ ថែរក្សា​កូន​នេះ។

ទំនុកតម្កើង ​របស់ សាការី 

ពេល​នោះ សាការី ​ជា​ឪពុក​ របស់​ទារក​ បាន​
ពោរពេញ ​ដោយ​ព្រះវិញ្ញាណ​ ដ៏វិសុទ្ធ, ហើយ ​ថ្លែង​ពាក្យ ​
ក្នុង​ព្រះនាម​ ព្រះអង្គ ​ថា៖ 

«សូម​ លើក​តម្កើង​ ព្រះអម្ចាស់
ជា​ព្រះ នៃ​ជន​ជាតិ ​អ៊ីស្រាអែល,
ដ្បិត ​ទ្រង់​ សព្វ​ព្រះហឫទ័យ​ យាង​មក
រំដោះ​ ប្រជារាស្ត្រ​ របស់​ ព្រះអង្គ។
ទ្រង់​ បាន​ប្រទាន​ ព្រះសង្គ្រោះ
ដ៏​មាន​ឫទ្ធិ​ មួយ​ព្រះអង្គ​ ពី​ក្នុង​ចំណោម
ព្រះញាតិ​វង្ស ​របស់ ​ព្រះបាទ​ដាវីឌ,
ជា​អ្នក​ បំរើ​ព្រះអង្គ​, មក ​ឲ្យ​យើង។
ព្រះជាម្ចាស់ ប្រទាន​ ព្រះសង្គ្រោះ​នេះ​ មក​យើង
ស្រប​ នឹង​ព្រះបន្ទូល​ សន្យា​ ថ្លែង​ តាម​រយៈ
ព្យាការី ​របស់​ ព្រះអង្គ​ នៅ​ជំនាន់​ដើម,
គឺ​ ព្រះអង្គ​ សង្គ្រោះ​យើង
ឲ្យ​រួច​ ពី​កណ្ដាប់​ដៃ​ របស់ ​ខ្មាំង​សត្រូវ
និងរួច​ ពី​អំណាច ​របស់​ អស់​អ្នក​ ដែល​ស្អប់​យើង។
ព្រះអង្គ​ សំដែង​ព្រះហឫទ័យ
មេត្តាករុណា​ ដល់​បុព្វបុរស ​របស់​យើង,
ហើយ ​គោរព ​តាមសម្ពន្ធ មេត្រី ​ដ៏វិសុទ្ធ​ យ៉ាង​ស្មោះស្ម័គ្រ,
គឺ​ ព្រះអង្គ​ បាន​សន្យា​ យ៉ាង​ម៉ឺងម៉ាត់ ​
ដល់លោក​ អប្រាហាំ ​ជា​បុព្វបុរស​ របស់​យើង ​ថា,
ទ្រង់​ នឹង​រំដោះ​យើង ឲ្យ​រួច​ ពី​កណ្ដាប់​ដៃ​
របស់​ ខ្មាំង​សត្រូវ ដើម្បី​ យើង​ អាច​គោរព​ បំរើ​ ព្រះអង្គ​បាន ដោយ​ឥត​ ភ័យ​ខ្លាច, ព្រម​ទាំង ​ឲ្យ​យើង​ រស់​នៅ
បាន​បរិសុទ្ធ និង​សុចរិត ជា​ទី​គាប់​ ព្រះហឫទ័យ​ ព្រះជាម្ចាស់
ជា​រៀង​រាល់​ថ្ងៃ ​រហូត ​អស់​មួយ​ជីវិត។
ចំណែក​ ឯ​កូន​វិញ, កូន​ នឹង​ទៅ​ ជា​ព្យាការី
របស់​ ព្រះ ​ដ៏​ខ្ពង់ខ្ពស់ ​បំផុត,
ព្រោះ ​កូន​ នឹង​ដើរ​មុខ​ ព្រះអម្ចាស់
ដើម្បី ​រៀបចំ​ផ្លូវ​ ថ្វាយ​ព្រះអង្គ។
កូន​ នឹង​ធ្វើ​ ឲ្យ​ប្រជារាស្ត្រ​ របស់​ ព្រះអង្គ​ ដឹងថា​
ព្រះអង្គ​ សង្គ្រោះ​គេ ដោយ​លើកលែង ​ទោស
​ឲ្យ​គេ ​រួច​ពី​បាប។
ព្រះ​ របស់​យើង​ មាន​ព្រះហឫទ័យ
មេត្តាករុណា​ ដ៏​លើសលប់។
ព្រះអង្គ​ ប្រទាន​ថ្ងៃ​រះ​ ពី​ស្ថាន​លើ​មក ដើម្បី ​រំដោះ​យើង
និង​ដើម្បី​ បំភ្លឺ​អស់​អ្នក ​ដែល​ស្ថិត ​នៅ​ក្នុង ​ទីងងឹត
ក្រោម​អំណាច​ នៃ​សេចក្ដី​ស្លាប់,
ព្រម​ទាំង ​តម្រង់​ផ្លូវ​យើង ឆ្ពោះ​ទៅ​រក ​សេចក្ដី​ សុខសាន្ត។»


កុមារ​ យ៉ូហាន​ មាន​វ័យ ​ចំរើន​ឡើង​ ជា​លំដាប់, ទាំង​ ខាង​រូប​កាយ, ទាំង​ ខាង​វិញ្ញាណ។  គាត់ ​រស់​នៅ តែ ​ក្នុង​វាល​ រហោស្ថាន, រហូត ​ដល់​ថ្ងៃ​ ដែល​គាត់​ បង្ហាញ​ខ្លួន ​ឲ្យ​ប្រជារាស្ត្រ​ អ៊ីស្រាអែល ​ឃើញ។






No comments:

Post a Comment