សភា បើកសម័យប្រជុំ វិសាមញ្ញ ដោយមាន វត្តមាន សមាជិក តំណាងរាស្ត្រ បក្សប្រឆាំង
VOD | ៨ សីហា ២០១៤
សភាកម្ពុជា នៅថ្ងៃនេះ បើក សម័យប្រជុំ វិសាមញ្ញា របស់ខ្លួន ជាលើកដំបូង ដោយសមាជិក តំណាងរាស្ត្រ បក្សប្រឆាំង ចូលរួម បន្ទាប់ ពីជាប់គាំង នយោបាយ រយៈពេល ជិត១ឆ្នាំ។
តាមសេចក្ដីរាយការណ៍ របស់ អ្នករាយការណ៍ ព័ត៌មាន VOD ការបើកសម័យ ប្រជុំសភាវិសាមញ្ញាថ្ងៃនេះ មានវត្តមានអ្នកតំណាងរាស្ត្រ ចូលរួមប្រជុំចំនួន១២២រូប ដោយអវត្តមាន១រូបប៉ុណ្ណោះ។ យោងតាមអ្នករាយការណ៍ គឺសម័យប្រជុំសភា លើកដំបូងនេះ មានវត្តមាន លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោកសមរង្ស៊ី ប្រធានគណបក្សប្រឆាំង ហើយរបៀបវារៈ ស្ដីពី ការបោះឆ្នោត អនុម័តសមាជិកគណៈកម្មាការទាំង១០របស់សភា ក្នុងនោះ មានសមាជិកគណៈកម្មាការចំនួន៥ មកពីគណបក្សសង្គ្រោះជាតិ ហើយជាមួយគ្នានេះ មានការបោះឆ្នោត អនុប្រធានទី១ នៃរដ្ឋសភា មកពីបក្សប្រឆាំង ដោយលោក កឹម សុខា កាន់មុខតំណែងនេះ។
ការប្រជុំសភាថ្ងៃនេះ គឺបញ្ចប់ការធ្វើពហិការរបស់គណបក្សសង្គ្រោះជាតិជិតមួយឆ្នាំ តែសម័យប្រជុំកន្លងមក គឺជាការប្រជុំឯកបក្សរបស់គណបក្សប្រជាជនកម្ពុជា៕
No comments:
Post a Comment